ទីតាំង​ផលិត​ទឹក​សុទ្ធ​ដែរ​ង​ការចោទប្រកាន់ថា​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវបាន​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​

0

​បន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក អ៊ិម ណុ​យ អនុប្រធាន​មន្ទីរ​កាលពី​រសៀល​ថ្ងៃទី​១៤ ធ្នូ ២០១៥​បានធ្វើ​ការចុះ​ត្រូតពិនិត្យ​ជាក់ស្តែង នៅ ទីតាំង​លិ​ត​ទឹក​សុទ្ធ និង​ទឹកកក​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​រង​ការចោទប្រកាន់ថា គ្មាន​ច្បាប់ អនុញ្ញាត និង​គ្មាន​អនាម័យ ព្រមទាំង​ម្ចាស់​ជា​ជនជាតិ​វៀតណាម​ផង​នោះ​។
​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលើនេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ម្ចាស់​ទីតាំង​មានឈ្មោះ​ប៉ាន់ គីម​ហៀ​ម ហើយ​បើតាម​ការ​អោយដឹងពី​ម្ចាស់​ទីតាំង​នេះដែរ បានអោយដឹងថា បាន​ផលិត ទឹក​សុទ្ធ និង​ទឹកកក​នេះ​រយៈពេល​១​ខែ​មកហើយ ម៉ាក​សញ្ញា U V​ដោយបាន​ស្នើរ​សុំច្បាប់​ទៅតាម​ច្រកចេញចូល​តែមួយ ដែល​ឆ្លងកាត់​មន្ទីរ​ខេត្ត និង​ក្រសួង តែ​ក្រសួង​ឧស្សាហកម្ម​ពុំទាន់​សម្រេច​អោយនៅ​ឡើយ​។​
ជាមួយនិង​ការចុះ​ត្រួ​ពិនិត្យ​នេះ​លោក អ៊ិម ណុ​យ អនុប្រធាន​មន្ទីរ​បានអោយដឹង​ថាបើ​តាម​ការ​ពិនិត្យឃើញថា ទីតាំង​ផលិត​ទឹល​សុទ្ធ​នេះ ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស និង​ត្រឹមត្រូវ​តាម​បទដ្ឋាន​អនាម័យ​តែបើ​ម្ចាស់​ផលិត​ទឹក​សុទ្ធ​នេះ​អនុវត្តតាម​ស្តងដា​បច្ចេកទេស​ដែល​បានកំណត់​និង​បានទទួល​ច្បាប់​អនុ​ញ្ញា​ត្ត​រយះពេល​២​ខែ​ទៀត ។​
​សូមបញ្ជាក់​ផងដែរ​ថា ទាក់ទង​និង​បញ្ហា​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ និង​ទឹកកក​អនាម័យ​ដែលមាន ឈ្មោះថា U V​ដែលមាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម ខាងលើ​ត្រូវបាន​គេ​រិះគន់ថា ជាទី​តាំង​ផលិត​ទឹកកក និង​ទឹក​សុទ្ធ​គ្មាន​ច្បាប់​អនុញ្ញាត គ្មាន​ស្តង់ដា​អនាម័យ ហើយ​ពេល​ពេល​មាន​អ្ន​សា​ព័​ត៍​មាន​មួយក្រុម​បាន​ចុះ​យក​ព័​ត៍​មាន ត្រូវបាន​ម្ចាស់​ទីតាំង​នោះ​ចេ​ប្រមាទ និង​ហាម​មិនអោយ​មានការ​ចុះ​យក​ព័​ត៍​មាននៅ​ទីតាំង​របស់ខ្លួន ៕IMG_4611 IMG_4608 image1