​ស្រុក​មង្គល​បូរី​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ថ្មី​និង​ត្រូវអនុវត្ត​ថ្ងៃទី​១​ឆ្នាំ​ថ្មី​

0

បន្ទាយ​មាន​ជ័​យះ​អាជ្ញាធរ​សមត្ថកិច្ច​និង​យុវជន​កាកបាទក្រហម​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ធ្នូ​២០១៥​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ថ្មី​ដែល​ត្រូវអនុវត្ត​ថ្ងៃទី​១​មករា​២០១៦​ដោយ​ធ្វើការ​ដង្ហែរ​ជា​ក្បួន​តាមផ្លូវ​សា​ធារ​ណះ​។​
លោក អភិបាលរង​ស្រុក​មង្គល​បូរី​បាន​លើកឡើងថា​កា​រៀបចំ​ពិធី​នេះ​ឡើង​ដោយមាន​ការរៀបចំ​គាំទ្រ​ពី​អង្គការ​ដៃគូ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​និង​យុវជន​កាកបាទក្រហម​បាន​យល់​ពី​ច្បាប់​ចរាចរ​ថ្មី​ដែល​ត្រូវអនុវត្ត​នៃ​ថ្ងៃ​ដំបូង​ឆ្នាំ​២០១៦​ដែល​ច្បាប់​នេះ​មានការ​ផាកពិន័យ​និង​ដាក់ទោស​ទៅលើ​អ្នក​ទាំងឡាយណា​ដែល​ល្មើសច្បាប់​ក្នុងការ​បើកបរ​។​
លោក សី​ុ ឌី អធិការនគរបាល​ស្រុក​មង្គល​បូរី​ក៍​បានលើកឡើង​ផងដែរ​ថា​ដើម្បី​គេច​ផុតពី​ការគ្រោះថ្នាក់​ចរាចរ​និង​ផាកពិន័យ​ពី​សមត្ថកិច្ច​នគរបាល​ចរាចរ​សូមអោយ​អ្នកបើក​បរក៍​ដូចជា​អ្នករួមដំណើរ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ស្វែងយល់​អោយបាន​ច្បាស់​ពី​ច្បាប់​ចរាចរ​ថ្មី​ដែល​ត្រូវអនុវត្ត​នៅ​ថ្ងៃទី​១​មករា​២០១៥​។​អ្វីដែល​សំខាន់​គឺ​បើកបរ​ត្រូវ​ពាក់មួក​សុ​វត្តិភាព ដាក់​ខ្សែ​ក្រ​វ៉ាត កំ​ុ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង និង​មិន​បើកបរ​លើស​ល្បឿន​កំណត់ ។​បន្ទាប់ពី​ការលើកឡើង​របស់​អាជ្ញា​ធ​រក៍​ដូចជា​សមត្ថកិច្ច​លើ​បញ្ហា​ច្បាប់​ដល់​ប្រជាពលរដ្ឋ​និង​ប្អូនៗ​ជា​យុវជន​រួចមក​ក៍មាន​ការដើរ​ដ​ង្ហែ​រ​ក្បួន​ដោយមាន​បដា​ជា​ពាក្យស្លោក​ទាក់ទង​និង​សុ​វត្តិភាព​ក្នុងការ​បើកបរ​តាមផ្លូវ​ក្នុង​ទីរួមស្រុក​ដើម្បីអោយ​ប្រជាពលរដ្ឋ​មិនបាន​ចូលរួមបាន​យល់​និង​គោរព​ច្បាប់​ទាំងអស់គ្នា​។​IMG_4626 IMG_4625 IMG_4624