​សម្ពោធ​អគារ​រដ្ឋបាល​មន្ទីរ​ឧស្សាហកម្ម និង​ ​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​

0

 

​ខេត្ត​ព្រះសីហនុ​៖​អគារ​រដ្ឋបាល​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​មាន​ទីតាំង តាម​បណ្តោយ ផ្លូវជាតិ លេខ​៤ ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុង ខេត្ត​ព្រះសីហនុ​បាន បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្ផ្លូវការ កាលពី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០១៥ ក្រោម​អធិបតីភាព​ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម  ​និង​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ ។.​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​   ​មានប្រសាសន៍ លើក ឡើង​ថា អគារ​រដ្ឋ បាល​ថ្មី​នេះ បង្ហាញ​ពី​ភាព​រីកចំរើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​ខេត្ត​ព្រះ​សី​នុ និង​ជា​សមិទ្ធិផល​ថ្មី​មួយ​របស់​ក្រសួង ក៍​ដូច​ខេត្ត​ព្រះសីហនុ រួមចំណែក​ជម្រុញ​ល្បឿន នៃ​ការអភិវឌ្ឍ សង្គមជាតិ ស្របតាម​ទិសដៅ​កំណត់​នៅក្នុង​យុទ្ធ សាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋា ភិ​បាល កម្ពុជា  ​ក្រោម​ការ ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេស ជាតិ​មាន​សុខសន្តិភាព​ពេញលេញ មាន ការរីកចំរើន លើ​គ្រប់​វិស័យ ។ ក្រសួង​ឧស្សាហកម្ម  ​និង​សិប្បកម្ម​បានរៀបចំ ខ្លួន  ​ដើម្បី​ចូលរួម​ការផ្លាស់ប្តូ​ធ្វើ​សមា ហ​រណកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ សំ ដៅ​បង្កើន​សក្តានុពល និង​ប្រែប្រួល​រីក ចម្រើន​ជា​វិជ្ជមាន ដល់​ផ្នែក​ផលិតកម្ម​ឧស្សាហកម្ម សហគ្រាស​ខ្នាតតូច មធ្យម និង​សិប្បកម្ម​ជា​បង្អែក​រឹង មាំ​នៃ​កំណើន សេដ្ឋកិច្ចជាតិ ។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ  ​បន្តថា ទិសដៅ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ឆ្នាំ​២០១៥ -២០១៨ ឆ្ពោះទៅ​ឲ្យ​ប្រសើរ​នូវ​សេវា​សាធ​រណៈ​ដោយ​ប្រកាន់​ភ្ជាប់​នូវ​សេវាសាធារណៈ​ដើម្បី​បំរើ ប្រជា ពល រដ្ឋ​ឲ្យ​បានល្អ អគារ​រដ្ឋបាល​ថ្មី​នេះ  ​ជា​ចំណុច​ទំនាក់ទំនង​ជាមួយ​ធុរជន វិនិយោគិន​ជាតិ និង​អន្តរ ជាតិ ជា​កន្លែង​ផ្តល់​សេវា​រដ្ឋបាល​ដល់​សាធារណៈជន​ដ៍​កក់ក្តៅ​សមរម្យ​មួយ ។  ​ក្រសួង​បានធ្វើ​ប្រតិភូ​ក ម្ម​មុខងារ​លើ​ផ្នែក​ខ្លះ​ដល់​ថ្នាក់​មន្ទីរ ដើម្បី​ពង្រឹង និង​ពង្រីក​វិសាល ភាព​នៃ​ការងារ​គ្រប់គ្រង​រោងចក្រ សហ គ្រាស​ឧស្សាហកម្ម សិប្បកម្ម និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត នានា ពិសេស​ច្បាប់​ទាក់ទង​និង​ជំនាញ​របស់​ក្រសួង​ផ្ទាល់​តែ ម្តង ដូចជា​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រោង ចក្រ និង​សិប្បកម្ម ច្បាប់​ស្តីពី​ស្តង់ដារ​ច្បាប់​ស្តីពី​មាត្រា​សាស្ត្រ នឹង​កំពុង​រៀ​ចំ​ច្បាប់​ថ្មី​មួយទៀត ស្តីពី​ការគ្រប់គ្រង​ទឹកស្អាត ដើម្បី​ឲ្យ​មន្ទីរ​អាចមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ធ្វើ​ប្រតិភូកម្ម​ពី​ក្រសួង ចាំបាច់​ត្រូវមាន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​សម្ភា​រះ​គ្រប់គ្រាន់​អាច​ដំណើរការបាន​កាន់តែ សំខាន់​ថែម ទៀត គឺ​មន្ត្រី​មាន​ចំ ណេះ​ដឹង មាន​ស្មារតី មនសិការ​ទទួល ខុសត្រូវ  ​និង​ឆន្ទៈ​ម្ចាស់ការ​បំពេញ​ការ ងារ​បើ​រើ​សេខ​វា​ជូន​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បញ្ជាក់ថា នៅ​ខេត្ត​ព្រះសីហនុ វិស័យ​ឧស្សាហកម្ម មាន​សា​រះ សំខាន់ ណាស់ បាននិងកំពុង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ហើយ​ភូមិសាស្ត្រ​ខេត្ត​ព្រះ សីហនុ ស្ថិតក្នុង​ប៉ូល​១ ក្នុងចំណោម​ប៉ូល​នៃ​ការអភិវឌ្ឍ​ច្រករបៀង​សេដ្ឋកិច្ច ត​ភ្ជាប់​ពី​រាជធានី មកកាន់ តំបន់​នេះ តាម​គោល នយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ជំរុញ​ការប្រែប្រួល​រចនាសម្ព័ន្ធ សេដ្ឋកិច្ច​ក្នុង​តំបន់ ជា​ប្រភពធនធាន​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា មា​លក្ខណៈ អំណោយផល​អភិវឌ្ឍ វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម និង​ដោយសារ​មានការ​រីកចំរើន​ខាង​គមនាគមន៍​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវអាកាស ផ្លូវ​រថភ្លើង និង​ផ្លូវ​សមុទ្រ និង​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែច្រើន ឡើងជា​បន្តបន្ទាប់ នៅពេល ខាងមុខ​  ​។​

​លោក ប្រាក់ ប្រាកដ បានឱ្យដឹងថា អគារ​រដ្ឋបាល​មន្ទីរ​ឧស្សាហកម្ម  ​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ សាងសង់​ក្រោម​គម្រោង​ឥណទាន​ថវិការ​រដ្ឋ​ជំពូក ២១ អគារ​នេះ​ចាប់ផ្តើម​សាងសង់​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ​២០១៤ និង​បញ្ចប់​ជា​ស្ថា ពរ​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​ចំណាយ​ទឹកប្រាក់​សរុប ៩៨៤.៩២៥.០០០​រៀល  ​និង​ធានា​សុពលភាព​រហូតដល់​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ​២០១៦ ។ អគារ​រដ្ឋបាល​ថ្មី នេះ​មាន​ទទឹង ៩.៥​ម៉ែត្រ បណ្តោយ ១៥ ម៉ែត្រ  ​មាន​កំពស់​៨​ម៉ែត្រ ស្មើ​០២​ជាន់  ​មាន​ផ្ទៃក្រឡា​ខ​ចប​២៨៥​ម៉ែត្រក្រឡា​មាន​បន្ទប់​ការិយាល័យ​០៨ បន្ទប់​ប្រជំ​ធំ​០១ បន្ទប់ទឹក​០៣  ​ដំបូល​ប្រក​ក្បឿង និង​បំពាក់​សម្ភា​រះ​សម្រាប់​បំពេញការងារ ដោយ​ប្រើប្រាស់​ថវិកា​បន្ថែម​រប​ស់​អង្គ ភាព​រដ្ឋ​ករ​ទឹក​ខេត្ត​ព្រះសីហនុ ។ សមិទ្ធិផល​ថ្មី​នេះ រួមចំណែក​លើកស្ទួយ​សោ​ភ​ណ័​ភាព​របស់​ខេត្ត និង​ផ្សារភ្ជាប់​នឹង​ការអភិវឌ្ឍ​ខេត្ត​ប្រកបដោយ​សុវត្ថិ ភាព គុណភាព​និរន្តរភាព​ក្នុងការ​បំពេញ ការងារ​កាន់តែ​ល្អប្រសើរ​ថែមទៀត ៕20151214_161044_resized 20151214_160905 20151214_160658