​លោក​ស្នងការរង​នគរបាល​ខេត្ត​ចុះ​ណែនាំ​អប់រំ​និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​ដល់​អ្នកបើកបរ​

0

​រថយន្ត​ដឹក​កម្មករ​នៅតាម​រោងចក្រ​ស្រុក​សាមគ្គី​មានជ័យ​ចំនួន​៦៨​នាក់​
​ខេត្តកំពង់ឆ្នាំង​៖ ដោយ​ពិនិត្យឃើញ​នៅ​កំរិតយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​នៅមានកំរិត ចំពោះ​អ្នកបើករថយន្ត​ដឹក​កម្មករ​មួយចំនួន​ធ្លាប់បាន​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាង​១០០​នាក់ នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ លោក​វរៈសេនីយ៍ឯក ឡុ​ច វណ្ណា​រ៉ា ស្នងការរង​ន​គល​បាល​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធានការិយាល័យ​កណ្តាល​សណ្តា​ប់​ធ្នាប់​និង​ចរាចរណ៍​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ ចុះទៅ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ចំនួន​៦៨​នាក់ នៅក្នុង​ភូមិ​ស្វាយ ឃុំ​ស្វាយ នៅក្នុង​ស្រុក​សាមគ្គី​មានជ័យ​។​
​ ​លោក​វរៈសេនីយ៍ឯក ឡុ​ច វណ្ណា​រ៉ា បាន​ថ្លែងអោយដឹងថា​៖ តាម​របាយការណ៍​រប​ស់លោក​អ​ធិ​
​ការ​ស្រុក​សាមគ្គី​មានជ័យ និង​ស្រុក​កំពង់ត្រឡាច​ ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នៅក្នុង​ស្រុក​ទាំង​២​ខាងលើនេះ​មាន​ចំនួន​ជាង​៣០០​នាក់ ដោយឡែក​អ្នកបើកបរ​មួយចំនួន​មិនទាន់មាន​ប័ណ្ណបើកបរ​ឡើយនិង​មួយចំនួនទៀត​មាន​ប័ណ្ណបើកបរ​ខុស​យានយន្ត និង​ភាគច្រើន​គ្មាន​(​ឈៀក​)​លិខិតបញ្ជាក់​បច្ចេកទេស​យានយន្ត គ្មាន​លិខិត​អាជីវកម្ម​។
​ចំណុច​ខ្វះខាត​ទាំងអស់​ខាងលើ​នេះហើយ ដែល​បានធ្វើអោយ​រថយន្ត​ដឹក​កម្មករ​២​គ្រឿង​ក្រឡាប់​របួស​កម្មករ​ជាង​១០០​នាក់​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ ក្នុងនោះ​ករណី​ទី​១​រថយន្ត​មួយគ្រឿង​បាន​បើកបរ​គេច​ពី​គេ​ក្រឡាប់​ធ្លាក់ចូល​ស្រែ​របួស​កម្មករ​៥៦​នាក់ ករណី​ទី​២​រថយន្ត​មួយគ្រឿង​ទៀត​ដាច់​រ៉ូ​ទីល​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​របួស​កម្មករ​៤៧​នាក់ ហើយ​ពួកគេ​ជា​អ្នកបើកបរ​សុទ្ធតែ​គ្មាន​ប័​ណ្ឌ​បើកបរ​រថយន្ត មានន័យថា គេ​មិនបាន​ឆ្លងកាត់​ការរៀនសូត្រ​អំពី​ច្បាប់​ចរាចរណ៍​ក្នុងការ​បើកបរ​រថយន្ត​។​
​ក្រោយពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​អ្នកបើកបរ​រថយន្ត​ក្នុងករណី​ទី​២​ត្រូវបាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធ​ធនាគា​ខេត្ត ដោយសារតែ​គ្មាន​ប័​ណ្ឌ​បើកបរ​រថយន្ត ដោយឡែក​អ្នកបើកបរ​រថយន្ត​ក្នុងករណី​ទី​១​ម្នាក់ទៀត ត្រូវបាន​តុលាការ​ចេញ​ដីកា​ស្វែងរក​ចាប់ខ្លួន​ដោយសារតែ​បង្ក​អោយ​កម្មករ​រងរបួស​ចំនួន​៥៦​នាក់​។​
​លោក​បានបញ្ជាក់​អោយដឹងទៀតថា​៖ ច្បាប់​ចរាចរណ៍​ថ្មី​ដែល​ត្រូវអនុវត្ត​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០
១៦​នេះ​តទៅ អ្នកបើកបរ​រថយន្ត​គ្មាន​ប័​ណ្ឌ​បើកបរ​និង​ត្រូវ​ជាប់ពន្ធ​ធនាគារ ដោយឡែក​ការផាកពិន័យ​ផ្សេងៗ ត្រូវ​គុណ​និង​៥​ដង​នៃ​ច្បាប់​ចរាចរណ៍​ចាស់​។​តាមផ្លូវ​ច្បាប់​ការយក​រថយន្ត​ដឹកទំនិញ​គ្រប់​ធុន​មក​ដឹក​មនុស្ស​ជា​ទង្វើ​ខុសច្បាប់ ពិសេស​ការដឹក​កម្មក​រ​ក្នុង​មួយ​រថយន្តៗ​មាន​រាប់សិប​នាក់​ខ្លះ​ជាង​១០០​នាក់ គឺ​រិត​តែ​ខុសច្បាប់​ថែមទៀត​ហើយ​ពេល​មាន​គ្រោះថ្នាក់​គឺ​ពិតជា​គួរអោយរ​ប្ធ​ត់​ណាស់​។ ដោយឡែក​រថយន្ត​ដែល​ច្បាប់​អនុញ្ញាតអោយ​ដឹក​មនុស្ស​គឺជា​ប្រភេទ​ទូ​រី​ស ទើប​ស្របច្បាប់​។ បញ្ហា​នេះ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ទាំងអស់​គួរតែ​យល់ដឹង និង​ត្រូវ​ត្រៀមលក្ខណៈ​ដោះដូរ​រថយន្ត​ដឹក​កម្មករ​អោយ​ស្រ​ច្បាប់ ជា​បណ្តើរៗ​ទៅ​សំរាប់​ឆ្នាំ​ខាងមុខៗ​ទៀត​។​
​ ​លោក​ស្នងការរង​នគរបាល​ខេត្ត​បាន​អោយដឹងទៀតថា​៖ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​នៅ​ឆ្នាំ ២០ ១៥​នេះ បាន​កើ​ឡើង​ចំនួន​១២៤​លើ​២៣០​ករណី ( ១២៤/២៣០ ) ប្រៀប​ប​ធៀប​ឆ្នាំ​ចាស់​២០១៤​បាន​ថយចុះ​ចំនួន​១០៦​ករណី ដែល​បណ្តាលអោយ​មនុស្ស​ស្លាប់​៦៩​នាក់ ដែល​ឆ្នាំ​ចាស់​២០១៤ មាន​អ្នកស្លាប់​ចំ នួន​១០៣​នាក់ គឺ​បាន​ថយចុះ​ពី​ឆ្នាំ​ចាស់​ចំនួន​៣៤​នាក់ ដែល​នេះ​ក៏​ដោយសារ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ និង​ការប្រឹងប្រែង​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​៕DSC02723 DSC02716 DSC02727