ខេត្តព្រះសីហនុ៖ទីតាំងដីនិងសំណង់អតីតស្ថានទូតរុស្សី ដែលគេអះអាងថាជាដីស្ថិតនៅក្នុង (អាំងវង់ទែ) របស់រដ្ឋនោះ ថ្មីៗនេះត្រូវបានគេមើលឃើញថា របងដែកដែលហ៊ុំពទ្ធ័ការពារជុំវិញដីមាន តាំងពីរឆ្នាំ ១៩ ៧៩ មក នោះ ត្រូវ បាន គេឃុបឃិតគ្នា ធ្វើរុះរើវាយ កម្ទេចរបងទាំងនោះចោលបណ្តើរៗ ហើយក្នុង គោល ដៅ វាទី យកដីនិងផ្ទះ ល្វែក្នុងតំបន់នោះធ្វើជាកម្មសិទ្ធិបុគ្គល់ដោយខុសច្បាប់ យ៉ាងអនាធិបតេយ្យបំផុត។ ដោយ ក្រុមអ្នក ពាក់ពន្ធ័រំលោភ បំពានដីខាងលើនេះត្រូវបានគេអះអាងថា ភាគច្រើនសុទ្ធសឹងជា មន្ត្រីបំ រើ ការ ងា នៅក្នុង អង្គភាពកំពង់ ផែ ស្វយត័ ក្រុង ព្រះសី ហនុ ។ជុំវិញបញ្ហារនេះ គេមិនទាន់ឃើញ មាន មន្ត្រី អង្គភាពពាក់ពន្ធ័ណា មួយចុះ ទៅ ពិនិត្យ មើលដើម្បី មានវិធានការទប់ស្កាត់ ហាមឃាត់នៅ ឡើយទេ ។
.លោក លីវ៉ាន ដា អភិបាលរងក្រុងព្រះសីហនុបានធ្វើការបញ្ជាក់ថាជុំវិញបញ្ហារនេះលោកធ្លាប់ បានចុះទៅធ្វើការហាមឃាត់ម្តងរូចមកហើយ ព្រមទាំងធ្វើសេចក្តីរាយការណ៍ទៅថ្នាក់អភិបាលក្រុង រូចរាល់ អស់ហើយ ផងដែរ ហើយចំពោះចំណាតការយ៉ាងណានោះ លោក មិនទាន់បានដឹងនៅ ឡើយទេ។
.លោក មិន ម៉ូន ប្រធានមន្ទីរភូមិបាលក្រុងព្រះសីហនុ បានប្រាប់ឲ្យដឹងថា ដីខាងលើនេះជាដីស្ថិត នៅក្នុង(អាំងវង់ទែ)របស់រដ្ឋ ពោលគឺជាដីរបស់រដ្ឋ ហើយបច្ចុប្បន្នដីនេះស្ថិតនៅក្នុងការគ្រប់គ្រង់របស់ អង្គភាពកំពង់ផែក្រុងព្រះសីហនុ ហើយចំពោះបញ្ហារផ្សេងៗលោកមិនដឹងទេ។
.ក្រុមអ្នកពាក់ពន្ធ័រំលោភបំពានដីនិងផ្ទះល្វែងខាងលើនេះ ដែលភាគច្រើនជាមន្ត្រីបំរើអង្គភាព កំពង់ ផែ ដែលគេអះអាងថាមួយចំនូនជាជាសាច់ញាត្តិ លោកអគ្គនាយក និងខ្លះជាសាច់ញាត្តិ អគ្គនាយ រង កំពង់ផែ ផងនោះ បាននិយាយប្រាប់ ក្រុមអ្នកសាពត៏មានថា ពូកគេអាចរុះរើ របងដែកនិងធ្វើការ ឈុស ឆាយដីខាង លើនេះ បានសុទ្ធសឹងតែមានការអនុញាត្តិត្រឹមត្រូវពីរ សំណាក់លោក លូ គឹមឈុន អគ្គនាយកកំពង់ផែ ឲ្យពូក គេធ្វើ ដើម្បី ផ្តល់ការងាយស្រូលចេញចូលទៅកាន់ផ្ទះល្វែងនៅខាងក្នុង ដូចនេះបើ បងប្អូន ជាអ្នក សា ពត៏មានចង់ដឹងឲ្យបាន ច្បាស់ គួរទៅធ្វើការសួរនាំលោក អគ្គនាយក កំពង់ផែទៅនោះនិងបានដឹងហើយ។
.ពាក់ពន្ធ័ករណីខាងលើនេះ លោក លូ គឹម ឈុន អគ្គនាយកកំពុងផែស្វយត័ក្រុងព្រះសីហនុ មិន អាចសុំធ្វើការបំភ្លឺបានទេនៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៥នេះ ដោយទូរសព្ទ័របស់លោក តេចូល មិនមានអ្នកលើក។
.ដោយឡែកសំរាប់មន្ត្រីអនុប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មសុរិយោដីនិង សំណង់ ខេត្ត ព្រះ សីហនុម្នាក់(ក្នុងលក្ខណមិនបញ្ចេញឈ្មោះ)បានធ្វើការបញ្ជាក់ថាបើនិយាយពីរផ្លូវច្បាប់ ដីរដ្ឋមិន អាចបុគ្គល់ណាម្នាក់មក រំលោភយកឬធ្វើការសាងសង់សំណង់ផ្សេងៗបំពានយកធ្វើជាកម្មសិទ្ធិបាន នោះទេ ហើយមន្ត្រីអង្គភាពពាក់ពន្ធ័ដែលអនុវត្តន៍ច្បាប់ក៍គ្មានសិទ្ធិក្នុងការចេញច្បាប់ឲ្យធ្វើការសាងសង់អ្វី នោះដែរ លើកលែងតែសំណង់នោះសាងសង់ឡើងក្នុងគោលដៅបំរើផលប្រយោជន៍រូមជាផ្លូវការរដ្ឋ។ ដូចនេះបើសិនជា លោក លូ គឹមឈុន អគ្គនាយកកំពុងផែស្វយត័ក្រុងព្រះសីហនុ ពិតជាបានចេញច្បាប់ អនុញាត្តិធ្វើការសាងសង់សំណង់ផ្សេងៗឲ្យបុគ្គល់ពាក់ពន្ធ័ខាងលើប្រាកដ មែននោះ វាជាទង្វើផ្ទុយ ពីរផ្លូវ ច្បាប់ ទាំង ស្រុងហើយ ពីព្រោះបញ្ហារនេះបើនិយាយពីរផ្លូវច្បាប់ ដីកម្មសិទ្ធិរបស់រដ្ឋ អាចក្លាយទៅ ជាដី កម្មសិទ្ធិ ឯកជនបាន លុះត្រាតែធ្វើអនុប្រយោគ ឆ្លងកាត់ការសម្រេចរបស់ ក្រសូងចំនូន៨ទៅ៩ ដែល ពាក់ពន្ធ័ជា មុខសិន ៕




































