អ្នកទិញ​ដី​បង់​រំ​លោះ​ខ្លះ​នៅ​ក្រុង​ប៉ោយប៉ែត​បន្ត​បាតុកម្ម​ប្រឆាំង​និង​ដីការ​រក្សា​ការពារ​របស់​តុលាការខេត្ត​បន្ទាយមានជ័យ​

0

ខេត្ត​បន្ទាយមានជ័យ​ ​នា​ព្រឹក​មិញ​ថ្ងៃទី​០៩​ឧសភា​ឆ្នាំ​២០១៤​នេះ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ហែ​ក្បួន​បាតុកម្ម​ប្រឆាំង​និង​ដីកា​របស់​តុលាការខេត្ត​បន្ទាយមានជ័យ​ដែល​បានសម្រេច​ការពារ​ដី​ចំនួន​៤០០០​ម៉ែត្រការ៉េ​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ។​

ក្បួន​បាតុកម្ម​ខាង​ល​ដើរ​ឆ្ពោះទៅកាន់​សាលាក្រុង​ប៉ោយប៉ែត​ដើម្បី​តវ៉ា​ប្រឆាំង​និង​ដិ​ការ​ខេត្តបន្ទាយមានជ័យ​ចុះ​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​២០១៤​សម្រេច​ឲ្យ​រក្សា​ការពារ​ដី​ទំហំ​៤០០០០​ម៉ែត្រការ៉េ​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ របស់​ដើមបណ្តឹង ឈ្មោះ គឹម សារិន និង ញឹម ម៉ែន ។

​បើ​យោងតាម​សំណុំរឿង​រក្សា​ការពារ​លេខ​៧៣៖​ចុះ​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៣ របស់​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​លោក អាំង​មាលតី បង្គាប់​ឲ្យ​រក្សា​ការពារ​ដី​ទំហំ​ទទឹង​១០០​ម៉ែត្រ​និង​បណ្តោយ​៤០០​ម៉ែត្រ​មាន​ព្រំប្រទល់​ខាងជើង​ទល់​និង​ផ្លូវលំ​ខាងត្បូង​ទល់​និង​ផ្លូវលំ​ខាងកើត​ទល់​និង​ផ្លូវ​២០​ម៉ែត្រ ខាងលិច​ទល់​និង​ផ្លូវលំ ។ ប្រវត្តិ​ខ្លះៗ​នៃ​ដី​ទំនាស់​ខាងលើ​៖​ឈ្មោះ​គឹម​សារិន​ដែលជា​ដើមបណ្តឹង​មាន​បង្កាន់ដៃ​កាន់កាប់​ដីធ្លី​ខាងលើ​កំឡុង​ឆ្នាំ​១៩៩៨ ហើយ​បាន​ជូ​ល​ដី​នោះ​ឲ្យ​ទៅ​ឈ្មោះ មូល សំបុ​ន ឈួ​ស​ឆាយ​ជីក​ប្រឡាយ​ព​ទ្ធ័​ជុំវិញ​ដី​ខាងលើ ។

ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​មានឈ្មោះ​អាយ អូន ឈ្មោះ សែម ស៊ី​ណន និង​អ្នក​ផ្សេងទៀត​ឃុបឃិត​គ្នា​ធើ្វ​ប​ណ្ណ័​សម្គាល់​សិទ្ធិ​នាទី​២០​តុលា​ឆ្នាំ​២០០៣ ។ ​បើទោះជា​យ៉ាងណាក៏ដោយ​នា​ព្រឹក​មិញ​នេះ​សម្លេង​អ្នក​ហែ​ក្បួន​បាតុកម្ម​បាន​ស្រែក​ទ្រហឹង​ថា​៖ តុលាការ​អយុត្តិធម៌​ណាស់​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ជួយ​ធើ្វ​អន្តរា​គម​ន៏​លើ​បណ្តឹង​រក្សា​ការពារ​របស់​តុលាការ​នេះ​ផង​ហើយ​ឲ្យ​ស​មេច​ហ៊ុនសែន​ដែល​ពួកគេ​ហៅថា​បុរស​ខ្លាំង​នោះ​ចេញមុខ​ជួយ​ធើ្វ​អន្តរា​គម​ន៏​លើ​តុលាការ​ដើម្បី​ឲ្យ​ដក​បណ្តឹង​រក្សា​ការពារ​ជាបន្ទាន់ ។

លើសពីនេះទៅទៀត​នោះ​ម្ចាស់​ដី​ខ្លះ​បាន​ស្រែកថា​៖​ដី​របស់ខ្លួន​មាន​ប្លង់​កម្មសិទ្ធិករ​ស្របច្បាប់​តាំងពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់​ក្រសួង​ដែនដី​នគរូបណីយកម្ម​និង​សំណង់​ទៀតផង ប៉ុន្តែ​ពេលនេះ​ប្លង់​របស់​ពួកគេ​ហាក់​មិនមាន​ប្រសិទ្ធិភាព​ឡើយ ក្រៅតែពី​ដី​របស់​ប្រជាពលរដ្ឋ​ធម្មតា​នោះ​ក៏មាន​ដី​លោក​ឧ​ត្ត​ម​សេនី​យ៏​ប៉ូលីស​ម្នាក់ ឈ្មោះ ឃុន សំបូ ដែល​កំពុងតែ​សាងសង់​អាគារ​ដ៏​ខ្ពស់​ស្គឹ​ម​ស្កៃ​ក៏ត្រូវ​បាន​តុលា​ការចេញ​ដីការ​សម្រេច​ឲ្យ​រក្សា​ការពារ​ដែរ តែ​ថា​ដីការ​របស់​តុលាការ​នេះ​ហាក់​មិន​ត្រូវបាន​គេ​គោរព​ស្មើភាព​នោះទេ ជាក់ស្តែង​សំណង់​លោក​ឧ​ត្ត​ម​សេនី​យ៏ នៅតែ​បន្ត​ការសាងសង់​ដោយ​មិន​ខ្វល់​និង​ដីការ​របស់​តុលាការ​ឡើយ ។​ ​

ពាក់​ព​ន្ធ័​និង​បញ្ហា​ទំនាស់​ដីធ្លី​ដ៏​ធំ​នៅ​ក្រុង​ប៉ោយប៉ែត​នេះ លោក ង៉ោ​ម៉េង​ជ្រូ​ន បាន​ថ្លែង​ទៅកាន់​ក្រុមបាតុករ​ថា​៖ លោក​និង​ជួយ​ខាង​ប្រជាពលរដ្ឋ​ភាគច្រើន​ដើម្បី​ឲ្យ​ពួកគាត់​បាន​បន្ត​រស់នៅ​ដោយ​សុ​ខុ​ដុម​វិញ​តែ​ថា​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​លោក ង៉ោ​ម៉េង​ជ្រូ​ន ធ្លាប់បាន​លើកឡើងថា​៖​បញ្ហា​ដី​ទំនាស់​ខាងលើ​គឺជា​និតិ​វិធី​របស់​តុលាការ​មិនមែនជា​កាត​ព្វ​កិច្ច​របស់លោក​ឡើយ ។

ចំណែក​អ្នកវិភាគ​ផ្លូវច្បាប់​មួយចំនួន​បាន​លើកឡើងថា​៖ បញ្ហាដីធ្លី​នៅ​តំបន់​ប៉ោយប៉ែត​នេះ គឺ​បុព្វហេតុ​កើតឡើង​ទៅជា​ទំនាស់​នោះ​ដោយសារតែ​ក្រុមមន្ត្រី​ថ្នាក់មូលដ្ឋាន​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ទុច្ចរិត​ដើរ​បង្កបញ្ហា​លើ​ពលរដ្ឋ​ស្លូតត្រង់ ជាក់ស្តែង​ដូចជា​ករណី​ដី​ចំណុច​ដីស​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​នោះ​កន្លងមក​កើតជា​រឿង​ផ្ទុះ​ការតវ៉ា​រហូតដល់​មាន​មនុស្ស​ស្លាប់​ចំនួន​០៥​ នាក់​នៅលើ​ដី​នោះ ហើយ​ត្រូវបាន​នាយករដ្ឋមន្ត្រី លោក ហ៊ុនសែន បានប្រកាស់​ឲ្យ​អាជ្ញាធរ​កាត់​ដី​ទំនាស់​

នោះ​ប្រគល់​ឲ្យ​ភាគី​ប្រជាជន​វិញ​សំនួរ​សួរថា​៖​តើ​មកទល់​និង​ពេលនេះ​ភាគី​ខាង​ប្រជាជន​ទាំងនោះ បានទទួល​ដី​គ្រប់គ្នា​ហើយ​ឬ​នៅ ? ហេតុ​អី្វ ? ។ ប៉ុន្តែ​បញ្ហា​ដី​ទំនាស់​ទំហំ​៤០០០០​ម៉ែត្រការ៉េ​នៅ​ចំណុច​ខាងលើនេះ បើ​តុលាការ​មាន​យុត្ថាធិការ​ច្បាស់លាស់​កុំ​ជាប់ជំពាក់​និង​អំពើពុករលួយ​នោះ​ភាគី​ជម្លោះ​នឹង​ជា​ទទួលបាន​នូវ​យុត្តិធម៌​ពោលគឺ អ្នកចាញ់​គឺជា​រំលោភ ឯ​អ្នកឈ្នះ​គឺជា​អ្នករងគ្រោះ ។​