យុវជន​ម្នាក់​កំពុង​ផឹក​សុ​ី​ជាមួយ​មិត្ត​ភ​ក្ត័ ត្រូវគេ​មក​កាប់​របួសធ្ងន់​ទាំង​ទាំងយប់ សមត្ថកិច្ច​ថា​ជា​រឿង​គំនុំ​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖យុវជន​វ័យ​២៧​ឆ្នាំ​ម្នាក់​កំពុង​ផឹក​សុ​ី​ជាមួយ​មិត្តភក្តិ ត្រូវគេ​លប​កាប់​ទាំ​មិនដឹង​ខ្លួន​បណ្តាល​ឲ្យ​របួសធ្ងន់​ទាំងយប់ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ឈូក សង្កាត់​/​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ភ្លាមនោះ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ស្រមោល ដោយ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណីនេះ​បង្ករ​ឡើង​ដោ​ឈ្មោះ ធួន លាវ ភេទ​ប្រុស អាយុ 19​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ប្រើប្រាស់​ដាវ​សាំ​មូ​រ៉ៃ កាប់​ទៅលើ​ឈ្មោះ ជា សុខន ភេទ​ប្រុស អាយុ 27​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ត្រូវចំ​ក្បាល​បណ្តាល​ឲ្យ​បែក​ដល់​លលា​ក្បាល រងរបួស​ធ្ងន់ ។ ក្រោយពី​បង្ករ​ហេតុ​រួច​ជនបង្ករ​បានគេច​ខ្លួន​បាត់ (​ជនសង្ស័យ​ទើប​មកពី​ថៃ មិនទាន់​ចូល​ផ្ទះ​ទេ​)​។​​លោក ស៊ុន សាន អធិការ​ក្រុង​សំរោង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ មុន​កើតហេតុ ជនរងគ្រោះ បាន​បបួល​មិត្ត​ភ័​ក្ត​មាន​គ្នា​ចំនួន​3-4​នាក់ ផឹកស្រា​នៅ​កន្លែងកើតហេតុ ស្រាប់តែ​ជនសង្ស័យ ចេញមុខ​មក​កាប់​ដោយ​មិនដឹង​ខ្លួន ហើយ​ជា​រឿង​គំនុំ ធ្លាប់​ទាសទែង​គ្នា ។ បច្ចុប្បន្ន ជនរងគ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ​ចំពោះ​ជនល្មើស សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕