ទឹកភ្លៀង​ជន​លិច​ស្រូវ​អស់​ជិត​៣០០​ហិច​តា នឹង​ដួល​បង្គោល​ភ្លើង​ជាច្រើន​ដើម​

0

កំពង់ធំ​= នៅក្នុង​ដើមខែ​ឧសភា​ថ្មីៗ​នេះ​មាន​ភ្លៀង​ធ្លាក់​២​មេ​ផ្ទួនៗ​គ្នា បាន​ចាល់​ស្ទះ​លិចលង់​ដំណាំ​ប្រជាពលរដ្ឋ​ជាច្រើន​ប្រភេទ ជាពិសេស​លិច​ដំណាំ​ស្រូវ​អស់​ជិត​៣០០​ហិច​តា​នឹង​រលំ ដួល​បង្គោល​ដាក់​ខ្សែភ្លើង​ចំនួន​១៦​ដើម​ទាំងស្រុង កាលពី​ព្រឹក​ថ្ងៃទី​៧​ខែឧសភា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្ល​វ​ជាតិ​លេខ​៦ ចំនុច​ស្ពាន​វាល​ស​សែ​ជាប់​ព្រំប្រទល់​ខេត្តកំពង់ចាម

ស្ថិតនៅក្នុង​ឃុំ​សូ​យោង​នឹង​ឃុំ​ស្វាយ​ភ្លើង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ​ យោងតាម​របាយ​ការ​ណ៏​របស់លោក​មេឃុំ​ទាំងពីរ​ខាងលើនេះ​បាន​បញ្ចាក់​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​ឲ្យ​បានដឹងថា ស្រូវ​ដែល​លិច​នៅក្នុង​សូ​យោង​អស់​ចំនួន​ជិត​១០០​ហិច​តា​នឹង​នៅ​ឃុំ​ស្វាយ​ភ្លៀង​ចំនួន​ជិត​២០០​ហិច​តា នឹង​ដួ​ករ​លំ​បង្គោល​ខ្សែភ្លើង​ទាំងស្រុង​អស់​១៦​ដើម ។

របាយ​ការ​ណ៏​ដដែល​នឹង​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួ​សារបាន​បន្ត​រថា ការ​ជន​លិច​ស្រូវ​អស់​ជិត​៣០០​ហិច​តា នឹង​ដួលរលំ​បង្គោល​ខ្សែភ្លើង​ខាងលើនេះ​គឺ​បណ្តាលមកពី​បច្ចេកទេស​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ដោយ​មិនមាន​ប្រព័ន្ធ​លូ​ត្រឹមត្រូវ បែរជា​កាយ​ដី​ធ្វើជា​ទំនប់​ទប់ទឹក​យ៉ាង​វែង ធ្វើ​ឲ្យ​ជន​លិច​ផ្នែក​ខាងកើត​ផ្លូវជាតិ​ស្ទើ​ទាំងស្រុង​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ថ្ងៃ​ដដែល​នេះ គេ​ឃើញ​មាន​

វត្តមាន​លោក​អភិបាលស្រុក​បារាយ​ណ៏​នឹង​មេឃុំ​ទាំង​ពីរបាន​ចុះជួយ​អន្តរា​គម​ន៏ សំរួល​កាយ​ប្រឡាយ​បាន​ចំនួន​ពិ​២​កន្លែង លោក​មេឃុំ​បាន​បន្តទៀតថា ដំណាំ​ស្រូវ​ខាងលើនេះ​គឺ​ភាគច្រើន​ជា​ស្រូវពង្រោះ ហើយ​បើ​ទុក​បណ្តោយ​ឲ្យ​លិច​ដល់​១​ស​ប្តា​ហ៏ ដំណាំ​ទាំងអស់នេះ​នឹង​ខូច​ខាត់​ទាំងស្រុង​។ ​ ​ ​ ​ ​Image2 Image3 Image4 Image5 Image1