កំពង់ធំ៖ ដោយមើលឃើញថាប្រជាពលរដ្នក្រីក្រមានជំងឺ៣គ្រួសារមានភាពលំបាកលំបិនយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៥ ឯកឧត្តម ហង្សថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និង លោក ឃុនប៊ុនហូរ មេបញ្ចាការកងរាជអាវុធហត្ថស្រុកស្ទោង ព្រមទាំងសហការី បាននាំយកអំណោយ
ជាសម្ភារះប្រើប្រាស់និងគ្រឿងបរិភោគចែកជូន ពលរដ្ន មានជំងឺប្រចាំកាយ៣នាក់នៅក្នុងភូមិ ជីមាឃ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។បើតាមប្រភពពត័មានពីប្រជាពលរដ្នក្នុងភូមិ ជីមាឃ បានប្រាប់អោយដឹងថា ជនរងគ្រោះ ឈ្មោះ ទេពយឿង អាយុ២៦ឆ្នាំ និងកូនស្រីឈ្មោះ នីតា អាយុ ១១ខែ នេះ នៅពេលដែលគាត់លែងលះជាមួយប្ដីនោះ គាត់ក៏មានផ្ទៃពោះ ជិតគ្រប់ខែទៅហើយរងចាំតែថ្ងៃកើតតែប៉ុណ្ណោះ ក្រោយពេលដែលកើតបានកូនស្រីមួយ ទើបតែបាន៧ថ្ងៃប្ដីកំណាច់រូបនេះបានលួចចូលមក ចាប់គាត់រំលោភយ៉ាងព្រៃផ្សៃធ្វើអោយគាត់កំពុងតែសសៃរខ្ចីផងនោះធ្វើអោយគាត់ទាសហើយក៏ធ្លាក់ខ្លួនឈឺស្គមរាំរ៉ៃរហូតដល់ពេលបច្ចុប្បន្ន ហើយសព្វថ្ងៃនេះគាត់ដុះសាច់ក្នុងពោះធំឡើងៗថែមទៀតកំពុងតែរស់នៅក្នុងសភាពរងចាំតែសេចក្ដីស្លាប់តែប៉ុណ្ណោះ ប្រភពបានបន្ដថា គាត់គ្មានសាច់ញាតិ គ្មានផ្ទះសំបែង គ្មានដីធ្លានិងគេតេគឺរស់នៅតែលតោល គ្មានទីពឹងសុំផ្ទះអ្នកជិតខាងស្នាក់នៅតែប៉ុណ្ណោះ។ ចំណែក លោកយាយ ឈ្មោះ តាំងពៅ អាយុ៧៨ឆ្នាំ មានជំងឺតាំងពីអាយុ៣៥ឆ្នាំមកម្លេះរហូតមកដល់បច្ចុប្បន្ន មានរយះជាង៣៣ឆ្នាំហើយគាត់បានដេកនឹងកន្ទេលងើបមិនរួច បានកូនប្រសារនិងកូន ព្រមទាំងអ្នកជិតខាងជួយគ្រាជារាងរាល់ថ្ងៃ។ និងអ្នកមីងឈ្មោះ សួន ណារី បានធ្លាក់ខ្លួនឈឺដោយជំងឺលើសឈាមងាប់ដៃជើងគ្មានអ្នកមើលថែឡើយ អ្នកទាំង៣ រស់នៅភូមិ ជីមាឃ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។អំណោយដែលបានចែកជូន ក្នុង១គ្រួសារ ទទួលបាន អង្ករ៥០គីឡូក្រាម មី២កេះទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោរឆៅ ២ឡូ ត្រីខ ២យួរ មុង១ ភួយ១ កន្ទេល១ ក្នើយ១ អាវរងារ៤ ទឹកសុទ្ធ៦យួរ ឡាំងទឹក១ សារ៉ុង ២ នំ បី ខេ ២ស្បោង ថវិការ ៣០ម៉ឺនរៀល។កឧត្តម ហង្សថុល បានសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺទាំង៣គ្រួសារ ព្រមទាំងមានប្រសាសន៍ផ្ដាំផ្ញើរថាមិនត្រូវតក់ស្លុត មិនត្រូវជឿរសំដីបញ្ចោះបន្សោករបស់អ្នកដ៏ទៃឡើយ ត្រូវរឹងមាំ ត្រូវតស៊ូ ត្រូវតែមានសង្ឃឹម បើទោះបីត្រូវស្លាប់ឬត្រូវរស់បានតែ១ថ្ងៃក៏អស់ចិត្ត អោយតែបានព្យាបាលអោយអស់ចិត្តសិនហើយ េកឧត្តមនិងជួយតាមលទ្ធភាពនិងសំណូមពរសុំអោយអភិបាលខេត្ត ជួយផ្ដល់ ពត័មាននេះអោយបានដល់ េកឧត្តម ហ៊ុន ម៉ាណែត ដើម្បីរកលោកគ្រូពេទ្យណាដែលពូកែមកព្យាបាលជំងឺនេះអោយបានជាសេះស្បើយ៕





































