ខេត្តរឧត្តរមានជ័យ៖ ក្មេងទំនើង១១នាក់ ត្រូវបាននគរបាលក្រុងសំរោង ធ្វើការ ឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីបានធ្វើសកម្មភាពបង្ហោះម៉ូតូនិងរ៉ោសំឡេងម៉ូតូ រំខានគេ ឯងនិងប្រជាពលរដ្ឋនៅតាមថ្នល់ជាតិលេខ៦៨និងក្នុងភូមិ នៅពេលកណ្តាលយប់ កាលពីវេលាម៉ោង២២និង៣៥នាទីយប់ ថ្ងៃទី២០
ខែធ្នូ ឆ្នាំ២០១៥។ក្មេងទំនើង ដែលត្រូវនគរបាលក្រុងសំរោង ធ្វើការចាប់ឃាត់ខ្លួនចំនួន១១នាក់. បានជិះម៉ូតូ បង្ហោះនិងរ៉ោសំឡេងខ្លាំងៗ រំខានដល់ប្រជាពលរដ្ឋនៅពេលយប់. នៅចំណុចស្ពានតាពោធិ៍ ចេញទៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។លោកវរសេនីយ៍ទោ ស៊ុន សាន អធិការនគរបាលក្រុងសំរោង បានឲ្យដឹងថា ត្រូវនឹងសមត្ថកិច្ចយើងបាន ចេញល្បាតតាមគោលដៅសំខាន់ៗ ហើយក៏បានជួបប្រទះ ក្មេងទំនើងទាំងអស់នេះបានជិះម៉ូតូ បង្ហោះ រ៉ោសំឡេងទ្លាំងៗ ហើយ មានសភាពស្រវឹងជក នៅតាមបណ្តោយផ្លូវជាតិលេខ៦៨ នៅភូមិ ឃុំខាងលើ ធ្វើអោយប៉ះដល់សណ្តាប់ធ្នាប់ សាធារណះក្នុងភូមិសាស្ត្រ។លោកវរសេនីយ៍ទោ ស៊ុន សាន អធិការនគរបាលក្រុងសំរោង បានបន្តទៀតថា ក្មេងទំនើងទាំង១១នាក់នេះ ត្រូវបានធ្វើការអប់រំនិងកិច្ចសន្យា អោយវិលត្រឡប់ទៅលំនៅឋានវិញ៕
.



































