កំពង់ធំ =កាលពីយប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៥ ម៉ោង ៣ រំលងអាត្រា ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចចាប់ឃាតរថយន្ដពណ៍ត្រីអ៊ី ម៉ាក ISUZU ពាក់ផ្លាកលេខ ខេមរភូមិន្ទ ដឹកឈើប្រណឹតតែងតែធ្វើសកម្មភាពដឹកឈើយ៉ាងអាណាធិតេយ្យឆ្លងកាត់ទឹកដីខេត្តកំពង់ធំ ឆ្ពោះទៅ
ទីក្រុងភ្នំពេញ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចមេព្រៃស្ទោង ក្រោមការដឹកនាំបញ្ចាដោយ លោក អ៊ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ សហការគ្នារវាងកម្លាំងកងរាជអាវុធហត្ថក្រុង និងកម្លាំងប្រតិបត្តិការសឹករងកំពង់ធំ ស្ទាក់ចាប់បានរថយន្ដពណ៍ត្រីអ៊ី ពាក់ផ្លាក់លេខ ខេមរភូមិន្ទ 01 2-4981 ដឹកជញ្ចូនឈើប្រភេទធ្នង ៤៥ដុំស្មើរនិង2,231ម៉ែត្រគូប បើកបរដោយជនល្មើស ឈ្មោះ លន់ នាង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខ របរជាយោធា រស់នៅផ្ទះលេខ ៤១៨ផ្លូវ២៧១ សង្កាត់ំទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្ដនេះចាប់បាននៅចំនុច ភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីពិនិត្យ រួចរាល់ជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានដឹកឈើប្រណិត ដោយគ្មានការអនុញាតិពីររដ្ឋបាលព្រៃឈើមែន សមត្ថកិច្ចក៏រឹបអូសយកវត្ថុតាង មករក្សាទុកនៅរដ្ឋបាលព្រៃឈើស្ទោង និងប្រគល់មនុស្សអោយលោកតុង យី នាយផ្នែករដ្នបាលព្រៃឈើស្ទោងដើម្បីចង់ក្រងសំណុំរឿង តាមនីតិវិធីច្បាប់។ប៊ុន រិទ្ធី





































