កង្វះទឹកស្រោចស្រប់ស្រែប្រាំងនិងការខ្វះទឹកសម្រាប់ប្រើប្រាស់កំពុងជាបញ្ហាប្រឈមរបស់ខេត្តបន្ទាយមានជ័យឈានដល់ការបិទទប់ទឹកស្ទឹង

0

បន្ទាយមានជ័យ ៖ ស្របពេលដែលប្រជាកសិករសម្រុកធ្វើស្រែប្រាំង ជាតម្រូវការចាំបាច់សម្រាប់យកទឹកស្រោចស្រប់និងពលរដ្ឋកណ្តាលទីរួមខេត្តបន្ទាយមានជ័យ ដែលអាស្រ័យលើស្ទឹងសិរីសោភ័ណតែមួយគត់ដើម្បីប្រើប្រាស បានក្លាយទៅជាបញ្ហាប្រឈមយ៉ាងសំខាន់សម្រាប់អាជ្ញាធរខេត្តដោះស្រាយIMG_4798រហូតឈានដល់ការបិទទបទឹកស្ទឹងសិរីសោភ័ណ។ឆ្លើយតបនិងបញ្ហាប្រឈមនេះ កាលពីចុងសប្តាហ៍កន្លងទៅនេះលោក លី​ សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងសង្កាត់ តាមរយៈការចាត់តាំងរបស់អភិបាលខេត្ត និងការបញ្ជាយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ លើបញ្ហាកង្វះទឹករបស់ប្រជាកសិករ និងពលរដ្ឋ បានពិនិត្យជាក់ស្ដែង លើស្ថានភាពទឹកស្ទឹងសិរីសោភ័ណ ដែលកំពុងតែរីងស្ងួត ។ការចុះពិនិត្យនេះ គឺដើម្បីរាយការណ៍ជូនអភិបាលខេត្ត និងថ្នាក់ជាតិរហូតដល់ឈានដល់ការចាក់ដីបិទទប់ទឹកស្ទឹងខាងលើជាបណ្តោះអាសន្នដើម្បីអោយខាងខាងធនធានទឹកលើកគម្រោងធ្វើទ្វារទឹកសម្រាប់ពលរដ្ឋក្នុងក្រុងប្រើប្រាស់ ។លោកបន្តទៀតថា ​ក្រុង​សិរីសោភ័ណ និង ស្រុក​មង្គល​បូរី​ ដែលមានព្រំប្រទល់ជាប់គ្នា បាន​ប្រឈមនិងបញ្ហាកង្វះ​ទឹក​​ប្រើប្រាស់​ រយៈពេល​២​ឆ្នាំ​មកហើយ​ គឺ​ឆ្នាំ​២០១៤ និង ឆ្នាំ២០១៥​ ។ ដូច្នេះទើបខេត្ត ដាក់​វិធានការ​ទប់ទឹក​ស្ទឹង ដើម្បី​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​រដូវប្រាំង​ខាងមុខនេះ​ ។ក្រុមការងារមន្ទីរជំនាញ ដែលក្នុងនោះមានលោក ហួត តុង​ឡាយ តំណាង​ក្រុមហ៊ុន​ទឹក​ស្អាត​សិរីសោភ័ណ បានលើកឡើងថា ក្នុងមួយថ្ងៃក្រុមហ៊ុនបានផលិតទឹកចេញពីស្ទឹងសិរីសោភ័ណ ដែលជាប្រភពតែមួយសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងទីរួមក្រុងបាន ពី១៥.០០០​ទៅ​២០.០០០​ម៉ែត្រគូប ហើយការទប់ទឹកស្ទឹងពីសំណាក់អាជ្ញាធរខេត្ត លោកសង្ឃឹមថា ឆ្នាំ២០១៦ខាងមុខនេះនឹងមិនខ្វះទឹកប្រើប្រាស់ទេ ។ជាមួយនិងបញ្ហាខាងលើ ប្រជាលរដ្ឋក្នុងក្រុងសិរីសោភ័ណ និងប្រជាពលរដ្ឋស្រុកមង្គលបូរីដែលធ្វើស្រែប្រាំង កំពុងតែទាមទារៀងខ្លួន ដោយខាងកសិករធ្វើស្រែប្រាំង បើគ្មានទឹកស្រោចស្រប់ ពួកគាត់នឹងវ័ណ្ឌករគ្មានលុយសងថ្លៃជី និងគ្មានថវិការផ្គត់ផ្គង់ការរស់នៅដោយសារតែស្រូវខូច ។ ចំណែកពលរដ្ឋក្រងសិរីសោភ័ណនិយាយថា បើគ្មានទឹកប្រើប្រាស់ពួកគាត់នឹងលំបាកដូចគ្នា ហើយអាចស្លាប់ ព្រោះទឹកមានសារៈសំខាន់សម្រាប់មនុស្ស ។គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋក្រុងសិរីសោភ័ណ រស់និងអាស្រ័យលើទឹកស្ទឹងសិរីសោភ័ណដែលព័ទ្ធជំវិញក្រុង ៕unnamed IMG_4801 IMG_4799 IMG_4798