រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង16 និង30 នាទីថ្ងៃទី9 ខែឧសភា ឆ្នាំ2014កម្លាំងអធិការដ្ធាននគបាលខណ្ឌឬស្សីកែវ ដែលដឹកនាំដោយលោក អុីវ ឈុន ផេង អធិការរងខណ្ឌឬស្សីកែវក្រោមការដឹកនាំបញ្ជារបស់លោក ទៀង ចាន់ សារ អធិការខណ្ឌឬស្សីកែវបានចុះបង្គ្រាប់ទីតាំងចែកចាយគ្រឿងញៀនមួយកន្លែងដែលមានទីតាំងស្ថិតនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុមទី3 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងការចុះបង្គ្រាប់ទីតាំងចែកចាយគ្រឿងខាងលើនេះសមត្តកិច្ចនគបាលខណ្ឌឬស្សីកែវ ដកហូតវត្តុតាំងមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន7កញ្ចប់ ឧបករណ៍ជក់គ្រឿងញៀនចំនួនមួយឈុត រួមនិងវត្តុតាំងពាក់ព័ន្ធគ្រឿនមួយចំនួនទៀត។
ជនសង្ស័យដែលត្រូវបានសមត្តកិច្ចនគបាលខណ្ឌឬស្សីកែវធ្វើការឃាត់ខ្លួនបានចំនួន2នាក់នោះទី1.ឈ្មោះ លី ណាវី ភេទស្រី អាយុ25ឆ្នាំមុខរបរមិនពិតប្រាកដ និងទី 2. ឈ្មោះ នី វណ្ណា ភេទប្រុស អាយុ17 ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
បើតាមប្រភពព័តមានបានអោយដឹងថា៖ មុនពេលចុះបង្គ្រាប់ទីតាំងចែកចាយគ្រឿងញៀនខាងលើនេះសមត្តកិច្ចនគបាលខណ្ឌឬស្សីកែវបានធ្វើការសើបអង្កេតអស់រយះពេលប្រហែល1ខែទើបកំណត់មុខសញ្ញាបានហើយក៍ធ្វើការចុះបង្គ្រាប់តែម្ដងពេលដែលសមត្តកិច្ចចុះទៅដល់ជនសង្ស័យបានរត់ចូលក្នុងបន្ទប់ជួលដើម្បីព្យាយាមបំផ្លាញ់វត្ថុតាំងតែត្រូវសមត្តកិច្ចចាប់
ជាប់ហើយក៍បានឆែកឆេរនិងរកឃើញគ្រឿងញៀនមួយចំនួនទើបធ្វើការឃាត់ខ្លួនតែម្ដង។ ជនសង្ស័យទាំង2នាក់រួមទាំងវត្ថុតាំងត្រូវបានសមត្តកិច្ចនគបាលខណ្ឌឬស្សីកែវកំពុងកសាងសុំណុំរឿងដើម្បីចាប់ការតាមផ្លូវច្បាប់៕