អាជីវករលក់មាស ប្តូរលុយ ផ្សារអគ្គទោះបីសមត្ថកិច្ចបង្កើនការការពារល្បាតក៏នៅតែព្រួយបារម្ភបន្ទាប់ពីមានការប្លន់បាញ់អ្នកលក់មាសនៅកំពងស្ពឺ

0

​បន្ទាយមានជ័យ ៖ ទោះបីជានគរបាល បន្ថែមកម្លាំងការពារនិងលោក ស្នងការចះុត្រួកពិនិត្យរាលកំលាំង យ៉ាងណាក៏ដោយអាជីវករលក់មាស ប្តូរប្រាក់ វេលុយ នៅប្លុកផ្សារអគ្គ ក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែមានការព្រួយបារម្ភ ។​ក្រព្រួយបារម្ភនេះ បន្ទាប់ពីករណីប្លន់ បាញ់សម្លាប់អ្នកimage3លក់មាសនៅខេត្តកំពុងស្ពឺ បន្ទាប់ពីសកម្មភាព ប្លន់យ៉ាងកក្រើកលើខេត្តមួយចំនួន និងខណៈពេលដែលកន្លែងលក់មាសពេជ្រ វេប្រាក់ ធំៗប្រចាំក្រុងប៉ោយប៉ែតបានបិទទ្វារ ។​អាជីវករលក់មាស មួយចំនួននៅផ្សាអគ្គបានបន្ថែមអោយដឹងថា ពួកគាត់មានការភិតភ័យយ៉ាខ្លាំង ក្រោយទទួលបានដំណឹងជាច្រើនទាក់ទងនិងសកម្មភាពចោរប្លន់ប្រដាប់អោយអាវុធ ដែលបានបាញ់ ប្លន់លើកន្លែងវេប្រាក់ លក់មាស និងប្លន់ផ្ទះប្រជាពលរដ្ឋ ។​លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ និងប្រជុំដាក់ផែនការណ៍ជាច្រើនដង ព្រមទាំងការចុះត្រួតពិនិត្យផ្ទាល់ទាំងថ្ងៃយប់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការបង្ការការពារ សន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងអាជីវករ កម្លាំងអធិការនគរបាលក្រុងបានបង្កើនកម្លាំង ដាក់វេណការពារ និងល្បាតជាប្រចាំ ។ហើយចំពោះការបិទហាងលក់មាស ដូរលុយខាងលើគឺដោយសារតែម្ចាស់ហាងរវលធ្វើបុណ្យការនិងប្រពន្ធឈើ។ជាមួយនិងការព្រួយបារម្ភនេះលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យក៏បានអោយអ្នសារព័ត៍មានដឹងដែរថា ការព្រួយបារម្ភរបស់អាជីវករខាងលើ គឺជាការគិតរបស់ពួកគាត់ តែចំពោះបញ្ហាសន្តិសុខ ខាងកម្លាំងសមត្ថកិច្ចនគរបាលបានខិតខំពង្រឹងទាំងការការពារ ការល្បាត និងការផ្សព្វផ្សាយលេខទូតស័ព្ទទំនាក់ទំនង ដល់ប្រជាពលរដ្ឋទាំងយប់ថ្ងៃ ។ តែទោះជាយ៉ាងនេះក្តីលោកសូមអោយអាជីវករទាំងអស់ គួរចេះរៀបចំដាក់លក់នូវគ្រឿងអល័ង្គកា អោយសមរម្យ កុំសំញែងព្រោះកំលាំងលោកមិនអាចដាក់យាមគ្រប់ទីតាំងបានឡើយ ៕image5 image4 image3