ខេត្តឧត្តរមានជ័យ៖ មនុស្សប្រុស២នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណះជនរងគ្រោះកំពុងជិះម៉ូតូត្រូវរថយន្តបុកកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥. នៅលើកំណាត់ផ្លូវជាតិ១៧៤ ស្ថិតនៅភូមិទួលប្រាសាទ. ឃុំត្រពាំងប្រាសាទ- ស្រុក
ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ជនរងគ្រោះ ភិន រិត ភេទប្រុស អាយុ ៤៧ឆ្នាំ ជាទាហានសឹករងស្រុក រងរបួសជើងខាងឆ្វេងធ្ងន់ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ ខេត្តសៀមរាប. ២ឈ្មោះមឿន ម៉ុន ភេទប្រុសអាយុ៣៨ឆ្នាំ. រងរបួសស្មាខាងឆ្វេង ជាទាហានសឹករងដូចគ្នា ហើយជានាក់បើកម៉ូតូ។ ៣ឈ្មោះជិម ពិដោ ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាម្ចាស់រថយន្ត ម៉ាកកូរ៉ូឡា ពាក់ស្លកលេខ២Q. ៨០.៤០។នៅពេលបច្ចុប្បន្ន រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកត្រពាំងប្រាសាទ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕




































