ខេត្តប៉ៃលិន ៖ បុរសពិការភ្នែកម្ខាង និងជើងម្ខាងដែលគេស្គាល់ថាជាអនុប្រធានភូមិអូរឈើក្រំបានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលជិះម៉ូតូឌុបប្រពន្ធចេញពីកន្លែងចាក់សាំងរួចបម្រុងឆ្លងផ្លួវ ទៅផ្នែកខាងស្តាំដៃ ក៏ត្រួវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលទៅនិងថ្នល់ជាតិ
ហូរឈាមតាមច្រមុះ និងមាត់ ព្រមទាំងរបួសធ្ងន់ស្រាល៣នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ លើកំណាត់ផ្លួវជាតិ៥៧ ស្ថិតក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមសមត្ថកិច្ចចរាចរណ៏ខេត្ត បានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈីម ឆុន ភេទប្រុស អាយុ៥៦ឆ្នាំ ជាអនុប្រធានភូមិអូរឈើក្រំ របួសបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ជាបើកបរម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1C-5326 ឌុបប្រពន្ធឈ្មោះ ញ៉ាញ់ គន្ធា អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ បាក់ជើងឆ្វេង ហូរឈាមតាមច្រមុះ ទាំងពីរនាក់រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកភាគីម៉ូតូម្ខាងទៀតមានឈ្មោះ ឆាន់ ផានីន ភេទប្រុស អាយុ១៥ ជាអ្នកបើកបរម៉ូតូម៉ាក់ឌ្រីម សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A-9342បើកបរពីលិចទៅកើត រងរបួសបាក់ដៃឆ្វេងធ្ងន់ធ្ងរ រួមជាមួយអ្នកជិៈពីក្រោយមានឈ្មោះ ម៉ែន សាម៉ៃ អាយុ១២ឆ្នាំ រងរបួសត្រង់តំរងនោម និងដើមទ្រូង ទាំងពីរនាក់រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះដែលស្លាប់ជិៈម៉ូតូឌុបប្រពន្ធ ដោយធ្វើដំណើរពីកើតទៅលិច រួចចូលចាក់សាំង បន្ទាប់មកក៏ចេញពីការ៉ាស់សាំង បម្រុងបត់ទៅខាងស្តាំដៃ ក៏ត្រួវម៉ូតូមួយគ្រឿងទៀតជិៈគ្នាពីរនាក់ ក្នុងល្បឿនលឿន ទិសដៅបញ្រ្ចាស់ទឹសគ្នា បណ្តាលឲ្យទប់ចង្គូតមិនជាប់ ក៏ទៅបុកជនរងគ្រោះពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ជាតិ ។ ប្រភពបន្តទៀតថា៖ ក្រោយពេលកើតហេតុមួយសន្ទុះ គេឃើញរថយន្តសង្រ្គោះរបស់ការិយាល័យតំណាងរាស្ត្រខេត្តប៉ៃលិន ដឹកយកជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែត្រួវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ គឺប្រហែលនៅកន្លែងកើតហេតុ ចំណែកមនុស្ស៣នាក់ទៀត ដែលរងរបួស កំពុងសំរាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ បច្ចុប្បន្ន សពត្រួវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំងពីរគ្រឿងត្រួវបានសមត្ថកិច្ចចរាចរណ៏ នៃស្នងការនគរបាលខេត្ត យកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ខេត្ត ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕




































