ខេត្តសៀមរាប៖ ដើមី្បពង្រីកពង្រឹងនូវសមត្ថភាពគុណភាពក្នុងវិស័យកងយោធពលខេមរភូមិន្ទ ឲ្យកាន់តែមានភាពរីកចម្រើន និង កិច្ចអភិវឌ្ឍន៍កាលពីចុងសប្តាហ៍ព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៥ នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប មានបើកការប្រឡងជ្រើសរើស វគ្គនាយទាហានសកម្មជំនាន់ទី២០
, វគ្គនាយទាហានជើងគោកជំនាន់ទី៨ និង វគ្គនាយទាហានបន្តវេនជំនាន់ទី៩ ក្នុងការបំពេញបន្ថែមនូវនាយទាហាន ដែលបានចូលនិវត្តន៍និងពលីមរណៈក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ ក្នុងពិធីបើកវិញ្ញាសារប្រឡងនាយទាហានទាំងបីជំនាន់នេះ បានប្រព្រឹត្តទៅក្រោមវត្តមានអញ្ជើញចូលរួមរបស់លោកស៊ិនរុនអភិបាលរងនៃគណៈអភិបាលខេត្តលោក ឧត្តមសេនីយ៍ទោម៉ៅវណ្ណឌីនាយករងទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានមណ្ឌលប្រឡងទី៣ខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជាមេបញ្ជាការរងយោធភូមិភាគទី៤ អស់លោកលោកស្រីជាមេប្រយោគផង ដែរ ។តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោម៉ៅវណ្ណឌីប្រធានមណ្ឌលប្រឡងទី៣ ខេត្តសៀមរាបបានឲ្យដឹងថាការប្រឡងជ្រើសរើសក្នុងវគ្គនាយទាហានទាំងបីជំនាន់នេះ មានបេក្ខជនចូលមកប្រឡងចំនួន២៧៨នាក់ស្រី១០០នាក់ស្មើ១៣បន្ទប់ ។ក្នុងនោះបេក្ខជនប្រឡងវគ្គនាយទាហានសកម្មជំនាន់ទី២០ ចំនួន ៩២នាក់ ស្រី១៩នាក់ មាន៤បន្ទប់ , វគ្គនាយទាហានជើងគោកជំនាន់ទី៨ ចំនួន១៣០នាក់ស្រី៥៤នាក់មាន៦បន្ទប់ ,វគ្គនាយទាហានបន្តវេន្តជំនាន់ទី៩ ចំនួន ៥៦នាក់ ស្រី២៧នាក់ មាន ៣បន្ទប់ ។ ក្នុងនោះវិញ្ញាសារដែលត្រូវបេក្ខជនប្រឡងនោះ មានវិញ្ញាសារចំណេះដឹងទូទៅ និង ភាសារអង់គ្លេស។
មានប្រសាសន៍នោះលោកស៊ិន រុនក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ ដែលជាបេក្ខជនទាំងពីរភេទ ត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ នៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឲ្យអស់នូវ សមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗទាំងពីរភេទ ព្រមទាំងត្រូវគោរពឲ្យ បានល្អនូវបទបញ្ជា អង្គការវិន័យក្នុងពេលប្រឡង និង ស្តាប់នូវការណែនាំរបស់គណៈមេប្រយោគឲ្យបានខ្ជាប់ខ្ជួន ។ ម៉្យាងទៀតការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌកងយោធពលខេមរភូមិន្ទពេលនេះ គឺជាការបំពេញនូវក្របខ័ណ្ឌ ហើយក៏ជាឱកាសដ៏ប្រសើរ សម្រាប់ក្មួយៗជាបេក្ខជនទាំងអស់ ក្នុងការវាស់ស្ទង់នូវគំនិតយល់ដឹង ចំណេះដឹង ពីសមត្ថភាពរបស់ក្មួយៗ ក្នុងការពង្រឹងនូវចំណេះ ដឹង ស្មារតីរបស់ខ្លួន ដើមី្បការពារបូរណភាពទឹកដី និង កសាងអភិវឌ្ឍន៍ប្រទេសជាតិនិង ការដឹកនាំកងយោធពល ខេមរភូមិន្ទ បានរឹងមាំប្រកបដោយគុណភាព មានមនសិការសេ្នហាជាតិស្មោះត្រង់ចំពោះជាតិនិងប្រជាជន។ដូច្នេះ កត្តាចាំបាច់យើងត្រូវការមានកងទ័ពគ្រប់ប្រភេទខ្លាំងពូកែ ប្រកបដោយវិន័យសីលធម៌ គុណភាព ក្នុងការធ្វើសឹក សង្រ្គាមហើយកងទព័ជាកម្លាំងស្នូលរបស់ប្រទេសជាតិមានលទ្ធភាពចូលរួមចំណែក ការពារបូរណភាពទឹកដី នឹង កសាងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យដូច្នេះយើងគ្រប់រូបត្រូវចូលរួមអនុវត្តនូវកាតព្វកិច្ចយោធាជាចាំបាច់ ដែលជា សសរស្តម្ភដ៏រឹងមាំនៃប្រទេសជាតិទៅអនាគត៕




































