កំពត៖ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល នៃគណអភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ប៉ែន សុក្រិត្យវិទ្យា ប្រធានមណ្ឌល ប្រលង លោកឧត្តសេនីយ៍ត្រី អ៊ុង វណ្ណារិទ្ធ មេបញ្ជាការ ប្រតិបត្តិសឹករង ខេត្តកំពត និង អស់លោកជាគណៈកម្មាធិការ ប្រលង បានធ្វើការ បើកវិញ្ញាសារ ប្រលង
ជ្រើសរើស ក្របខ័ណ្ឌ ក្រសួងការពារជាតិ នៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ នៅសាលាកំពតក្រុង ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ។ការចូលរួមប្រលងជ្រើសរើសនេះ គឺសម្រាប់បំពេញកម្លាំងបន្ថែម យោធភូមិភាគទី៣ ដែលមានបេក្ខជន និងបេក្ខនារី ចូលរួមប្រលងក្នុងថ្ងៃនេះ មកពីបណ្តាខេត្តនានា មានចំនួន ២៨៤នាក់ ក្នុងនោះ ផ្នែកវគ្គនាយទាហ៊ានសកម្ម ជំនាន់ទី២០ មានចំនួន ៤៨នាក់,ផ្នែកវគ្គនាយទាហ៊ានទ័ព ជើងគោក ជំនាន់ទី៨ ចំនួន ១៦៤នាក់ និងផ្នែកវគ្គនាយទាហ៊ាន បន្តវេនជំនាន់ទី៩ ចំនួន៧២នាក់។ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញេីឲ្យបេក្ខជន និងបេត្ខនារី ដែលមកចូលរួម ប្រលងទាំងអស់ ត្រូវខិតខំ បញ្ចេញអស់ ពីសមត្ថភាព របស់ខ្លួនមាន ដើម្បីទទួលបានជ័យលាភី ហើយឈានទៅ បំរើជាតិ មាតុភូមិយើង ដែលទៅថ្ងៃអនាគត ប្រទេសជាតិត្រូវការ អ្នកជំនាន់ក្រោយ បន្តវេនគ្នា ក្នុងកាត្វកិច្ចបំរើ ប្រទេសជាតិយើង ជាពិសេសក្នុងវិស័យ ការពារជាតិនេះ៕




































