ខេត្តពោធិសាត់៖ នាយខ័ណ្ឌជលផលពោធិ៍សាត់ជាមួយនិងផ្នែកបានសហការណ៍គ្នាជាមួយអាជ្ញាធរចុះបង្រ្កាបបទល្មើសនេសាទ ដែលកើតមានឡើងមិនចេះរីងស្ងួត ដែលជាតំបន់ដាច់ឆ្ងាយពីក្រសែភ្នែកសមត្ថកិច្ចគ្រប់ស្ថាប័ន ពាក់ព័ន្ធនិងពិបាកនិងទៅដល់ ណាមួយជនល្មើសមានឨកាសច្រើនក្នុងកាធ្វើបទ
ល្មើសនេះ។កិច្ចប្រតិបត្តិការណ៍ចុះបង្រ្កាបនេះគឺមួយថ្ងៃពេញកម្លាំងចម្រុះប្រមាណជា៣០នាក់ដោយលោក ភុំ វិមល នាយខណ្ឌជលផលពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភួមិដីរនាថ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។បើតាមលោក ភុំ វិមល នាយខណ្ឌជលផលពោធិ៍សាត់ឲ្យដឹងថា៖ ក្រោយពេលទទួលបានព័ត៍មានទាទងនិងកាប្រើប្រាស់ឧបករណ៍បទល្មើសនេសាទខុសច្បាប់យកត្រីគ្រប់ប្រភេទពីបឹងទន្លេសាបត្រង់ចំនុច ក្រឡុកជ្រោយស្វាយភួមិសាស្រ្តខាងលើ។ រូបលោកផ្ទាល់និងកម្លាំងជំនាញផ្នែកជលផលរាំងទិលសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានលោក សឺុនសាក់ សារា៉ន់ អភិបាលរងស្រុកបាកានកម្លាំងសមត្ថកិច្ចចម្រុះសរុប៣០នាក់ ចុះទៅទីតាំងនោះពិតជាមានបទល្មើសពិតប្រាកដមែន។ដោយជនប្រព្រឹត្តបទល្មើសនោះបាននាំគ្នាគេចខ្លួនអស់កម្លាំងយើងក៍បានធ្វើកាកំទេចចោល នៅនិងកន្លែងទីតាំងបទល្មើស រួមមានរបាំងសាច់អួនចំនួន០៦ខ្សែដែលមានប្រវែងប្រមាណជា ១.៦០០មែ៉ត្រ ធ្វើដោយក្រឡាសាច់អួនញឹក ក្បាលច្បចំនួន០៦ឡុក បង្គោលច្បចំនួន៣០០ដើម និងចាក់លែងត្រីចម្រុះដែលបានចូលក្នុងឧបករណ៍បទល្មើសនេះចំនួន២.០០០គីឡូក្រាមទៅទឹកទន្លេរសាបវិញ។សួមបញ្ជាក់ថា បទល្មើសនៃកាប្រើឧបករណ៍នេសាទខុសច្បាប់ខាងលើដែលសមត្ថកិច្ចកំទេចចោលនោះ គឺមានកើតឡើងនៅតំបន់គ្រប់រដូវតែម្ដង ដោយមិនចេះរីងស្ងួតឡើយ ជនល្មើសធ្វើបានតាមចិត្តដោយសាតែតំបន់នេះឆ្ងាយពីភ្នែកសមត្ថកិច្ចដែលពាក់ព័ន្ធ ទើបពួកគេមានឱកាស់ច្រើនធ្វើបទល្មើសទាំងនេះ ព្រោះតំបន់នេះនៅជាប់ព្រំប្រទល់ ព្រែកទ័ល ខេត្តបាត់ដំបង និងខេត្តសៀមរាប បើរំពឹងមន្រ្តីជលផលគឺមានគ្នាបួន៥នាក់ប៉ុណ្ណោះ៕




































