សៀមរាប៖ សម្តេចក្រឡាហោម ស ខេង ចុះសម្ពោធអគារការិយាល័យអន្តោប្រវេសន៍ នៅខេត្តសៀមមរាប នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
នូវអគារការិយា ល័យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគារស្នាក់នៅ សម្រាប់មន្ត្រីបុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ។ ក្នុងនាមជាអាជ្ញាធរខេត្ត លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីចំណុះខេត្តជាច្រើន បានធ្វើបដិសណ្ឋារកិច្ចចំពោះការអញ្ជើញចូលរួមរបស់សម្តេចក្រឡាហោម ។ មន្រ្តីខេត្តសៀមរាប បានឱ្យដឹង នៅក្នុងពិធីនោះ សម្តេចក្រឡាហោម ស ខេង បានប្រកាសប្រគល់រថយន្ត ម៉ូតូ និងកុំព្យូទ័រ ជូនស្នងការដ្ឋាន នគរបាលចំនួន៨ខេត្ត រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគីរី ក្រចេះ និងខេត្តមណ្ឌលគីរីផងដែរ ដើម្បីសម្រួលដល់ ការងារអន្តោប្រវេសន៍ ។ មិនតែប៉ុណ្ណោះសម្តេច ស ខេង ក៏បានប្រគល់អំណោយជូនដល់ អង្គភាពនគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប និងផ្តល់ថវិកាជូនតាជីយាយជីចំនួន ២០ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០០០ រៀល ផងដែរ។ដោយ ស៊ាន ផាត




































