ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៣នឹង៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ លោកវរសេនីយ៍ត្រី ស៊ូ នូវ អធិការរងនគរបាលស្រុកអន្លង់វែង បានដឹកនាំ កម្លាំងចូលរួមបុណ្យនិងដង្ហែសព លោកព្រិន្ទបាលទោ ស៊ុន គន្ធា មន្ត្រីនគរបាលស្រុកអន្លង់វែង ចូលនិវត្ត ដែលបានមរណ:ភាព ដោយជម្ងឺថ្លើម
កាលពីថ្ងទី១៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៧និង០០នាទីព្រឹក នៅលំនៅឋានសព ភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ក្នុងនោះ លោកវរសេនីយ៍ត្រី ស៊ូ នូវ បាននាំយកបច្ច័យ ទេយ្យវត្ថុ របស់លោកឧត្តម សេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចូលរួមរំលែកទុក្ខដល់គ្រួសារសព រួមមាន ថវិកា៥០០.០០០រៀល អង្ករ១បេ ទឹកក្រូច១កេះ និងទឹកផ្លែឈើ១កេះ លោកវរសេនីយ៍ត្រី ស៊ូ នូវ អធិការរងនគរបាលស្រុក បានមានប្រសាសន៍ថា អំណោយដែលលោកនេះ គឺជាថវិកា របស់លោកស្នងការខេត្ត គ្រាន់ចូលរួមរំលែកទុក្ខ គឺនៅមានថវិកា សង្គ្រោះបន្ទាន់ចំនួន៤លានរៀល ទៀត លោកឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្ត យកមកជូននៅ ពេលក្រោយទៀត៕




































