ឧប្បហេតុអត្រាគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥នេះកើនឡើងជាងឆ្នាំ២០១៤គួឲ្យកត់សំគាលខណៈដែលច្បាប់ចរាចរណ៍រឹតបណ្ដឹងឆ្នាំ២០១៦

0

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥នេះនៅទូទាំងខេត្តពោធិ៍សាត់ មានកាកើនឡើងជាងនៅឆ្នាំ២០១៤គួឲ្យព្រួយបារម្ភជាបំផុត ដោយឧប្បហេតុនេះមានមនុស្សគ្រោះថ្នាក់ស្លាប់និងរបួសធ្ងន់ស្រាលសរុបចំនួន៤៨៥នាក់ រួមទាំងខូចខាតមធ្យោបាយធ្វើដំណើររបស់ជនរងគ្រោះ សរុបទាំងអស់unnamedរហូតដល់៣៤៨គ្រឿងអីណោះ ។ នេះបើតាមលោក រស់ ចំរើន នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រាប់ឲ្យដឹង ដោយសាតែពួកគេមិនគោរពច្បាប់ចរាចរណ៍ទាំងនេះ។លោកបានឲ្យដឹងថា៖ បើតាមកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់យើងសរុបរបាយការណ៍ឧប្បហេតុចរាចរណ៍ក្នុងឆ្នាំ២០១៥នេះ មានចំនួនមនុស្សស្រីប្រុសគ្រោះថ្នាក់ដល់ស្លាប់ចំនួន៨៦នាក់ក្នុងនោះស្រី១៨នាក់ មានកាកើនឡើងជាងឆ្នាំ២០១៤ ចំនួន១២នាក់ស្មើនិង១៦.២១%។ របួសធ្ងន់និងស្រាលចំនួន៣៩៩នាក់ក្នុងនោះស្រី១០១នាកដោយកើនឡើងលើសឆ្នាំ២០១៤ចំនួន៧៥នាក់ស្មើនិង ២៣.១៤% ។ ខូចខាតមធ្យោបាយជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥នេះសរុបកង់ចំនួន០៩គ្រឿង ម៉ូតូ២៣៤គ្រឿង រឺម៉កម៉ូតូចំនួន០៥គ្រឿង គោយន្តកែឆ្នៃ១៧គ្រឿង រថយន្តធុនតូច៥៤គ្រឿង និងរថយន្តធុនធំ២៩គ្រឿង ។លោក រស់ ចំរើន ក៍បានឲ្យដឹងបន្តទៀតថា កត្តាដែលនាំឲ្យមានគ្រោះថ្នាក់នេះកើតឡើងគឺទី១ ទី២ កាប្រើប្រាស់ល្បឿនលឿនចំនួន៩៩ករណី ទី៣ បើកបរមិនប្រកាន់ស្ដាំ៥០ករណី ទី៤ បើកបរដោយមានផ្ទុកជាតិអាកុល២១ករណី ទី៥ បើកបរឡើងជែងមិនមើលកាលៈទេសៈ៤៣ករណី ទី៦ បើកបរមិនគោរពសិទ្ធអទិភាព២៨ករណី ទី៧ បើកបរបទឆ្វេងស្ដាំឆ្លងផ្លូវមិនមើល៧ករណី ទី៨ បើកបរងងុយដេក៣ករណី ទី៩ បើកបរមិនមើលស្ថានភាពផ្លូវ៥ករណី និងទី១០ បើកបរមិនត្រួតពិនិត្យយាន្តយន្ត៣ករណី ។ដែលកត្តាទាំងនេះហើយបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ ដោយមានការកើនឡើងជាងឆ្នាំ២០១៤រហូតដល់៣៨ករណីនៃឧប្បហេតុគ្រោះថ្នាក់ចរាចរណ៍នេះនៅទូទាំងខេត្តពោធិ៍សាត់។លោកឧត្ដមសេនីទោសារុន ចាន់ធី ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះថា កន្លងមកមន្រ្តីនគរបាលចរាចរណ៍យើងបានសហការណ៍ជាមួយមន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និង ជាមួយកម្លាំងយុវជនស្ម័ក្រចិត្តកាកបាទក្រហម បានចុះផ្សប់ផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនេះគ្រប់ទីកន្លែងនៅទូទាំងខេត្តពោធិ៍សាត់ផងដែរ។ រួមទាំងចុះអនុវត្តផ្ទាល់តាមដងផ្លូវនានាក្នុងទីរួមខេត្តពោធិ៍សាត់និងបណ្ដាស្រុកមួយចំនួននិងធ្វើកានែនាំដល់អ្នកដំណើរពេលដែលចរាចរណ៍ឆ្លងកាត់លើដងផ្លូវចំនួន២៥២គ្រឿងនិងនែនាំអ្នកជិះម៉ូតូមិនប្រើប្រាស់មួកសុវត្ថភាពបានចំនួន១៣៧នាក់ថែមទៀត។លោកឧត្ដមសេនីយ៍ទោ បានបន្តថា ជាមួយគ្នានោះដែរមន្រ្តីនគរបាលចរាចរណ៍ខេត្តយើងក៍បានសហការណ៍ជាមួយមន្រ្តីមន្ទីសាធារណៈកានិងដឹកជញ្ជូនខេត្តចុះត្រួតពិនិត្យរថយន្តដឹកកម្មករ កម្មការនីរោងចក្រកាត់ដេរបស់ក្រុមហ៊ុនថៃអីុសីុ នៅខាងស្រុកក្រគរឲ្យកាន់តែយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ។លោកស្នកងកានគរបាលខេត្តពោធិ៍សាត់ក៍បានបញ្ជាក់ឲ្យដឹងចុងក្រោយថា ចូលឆ្នាំ២០១៦ខាងមុខដ៍ខ្លីនេះ មន្រ្តីនគបាលចរាចរណ៍ផ្លូវគោកនិងអនុវត្តច្បាប់ដ៍តឹងរឹងស្ដីពីច្បាប់ចរាចរណ៍នេះ នៅទូទាំងស្រុកក្រុងក្នុងខេត្តពោធិ៍សាត់ទាំងមូល រួមទាំងផ្សប់ផ្សាយចុះនែនាំតាមមូលដ្ឋានឲ្យបានគ្រប់កន្លែង ដើម្បីឲ្យប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ សិស្សានុសិស្សឲ្យបានដឹងទាំងអស់គ្នា ដើម្បីងាយស្រួលឲ្យគាតចូលរួមអនុវត្តច្បាប់ចរាចរណ៍នេះទាំងអស់គ្នា ទើបអាចបន្ថយនៃកាបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ទាំងនេះបាន៕image4 unnamed unnamed (1)