អជ្ញាធរនិងមន្ត្រីជំនាញពុំមានវិធានការលើការកាយ និងដឹកដីនៅក្រុងប៉ោយប៉ែតទេ

0

​ក្រុងប៉ោយប៉ែត ៖ អាជ្ញាធរក្រុងប៉ោយប៉ែត បានត្រឹមតែទុកអោយមន្ទីរជំនាញ អ្នកធ្វើការក្នុងរឿរណ្តៅដីជាច្រើនកន្លែង ដែលគ្មានច្បាប់អនុញ្ញាត និងកំពុងតែកាយ និងដឹកបំផ្លាញផ្លូវនៅក្រុងប៉ោយប៉ែត ចំណែកមន្ទីរជំនាញក៏គ្មានវិធានការដែរ ដោយរងចាំច្បាប់អនុញ្ញាតដែលធ្លាក់ពីក្រសួង និងមិនទាន់ដល់IMG_4722ក្រសួង ។​បើតាមព័ត៍មានដែលទទួលបានពីក្រុងប៉ោយប៉ែត សកម្មភាពជីកកកាយយកអាចម៍ដីលក់ កំពុងតែពុះកញ្ច្រូល យ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន កាយនិងដឹកដីចំនួន២ ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ដែលក្នុងនោះមានក្រុមហ៊ុនរបស់លោក តាំង ភេងភាវ ជាក្រុមហ៊ុនកាយដីធំជាងគេស្ទឺដល់ក្បាលប្រែត និងមិនទាន់មានច្បាប់អនុញ្ញាត ។​ជាមួយនិងការជីកកកាយ និងការដឹកនេះបង្ករអោយប៉ះពាល់ដល់ដីអ្នកជិតខាង និងអាចបង្ករគ្រោះថ្នាក់ដល់មនុស្សសត្វ ។ ម្យ៉ាងទៀតអ្វីដែលសំខាន់នោះគឺបានបំផ្លាញផ្លូវថ្នល់ក្នុងក្រុងប៉ោយប៉ែតខូចពិបាកក្នុងការធ្វើដំណើរ និងហ៊ុយជ្រុះដីរាយប៉ាយពេញផ្លូវ ។​តាមរយៈ សកម្មភាពរបស់ក្រុមហ៊ុនទាំង២ខាងលើ ត្រូវបានប្រជាពលរដ្ឋ និងប្រភពខ្លះនិយាយថា លោក ង៉ោ ម៉េងជ្រួន ជាអភិបាលក្រុងប៉ោយប៉ែត ហាក់ដូចជាត្រូវរូវជាមួយក្រុមហ៊ុនទាំង២ ព្រោះថាលោក ពុំដែលចាត់វិធានការផាកពិន័យ ឬ ឃាត់រថយន្តទាំងនោះណែនាំឡើយ តែបើមានក្រុមហ៊ុនផ្សេងចូលទៅជីកកកាយ ឬដឹកដីតែងតែត្រូវបានហាមឃាត់ និងផាកពិន័យ ពីសំណាក់អាជ្ញាធរ ។​ជំវិញបញ្ហាខាងលើលោក ង៉ោ ម៉េងជ្រួន ជាអភិបាលក្រុងប៉ោយប៉ែត បានអោយអ្នកសារព័ត៍មានដឹងតាមរយៈទូរស័ព្ទកាលពីថ្ងៃទី១៧ ធ្នូ នេះថា រឿងរណ្តៅដីគឺលោករងចាំខាងមន្ទីររ៉ែនិងថាមពល និងថ្នាក់លើចុះមកលោកនឹងសហការ ។ដោយឡែក​លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលបានអោយដឹងតាមទូរស័ព្ទកាលពីព្រឹកមិញថា ចំពោះបញ្ហារណ្តៅដីនៅក្រុងប៉ោយប៉ែតលោកទទួលបានតែចំនួន៤រណ្តៅដីទេ ដែលកំពុងតែធ្វើការរត់ច្បាប់ មកមន្ទីរនិងដល់ក្រសួង ដោយឡែកចំពោះចំពោះរណ្តៅផ្សេងទៀតលោកពុំទាន់ទទួលបាននៅឡើយទេ ។ ហើយចំពោះផលប៉ះពាល់នានាដែលបណ្តាលមកពីការកាយដី និងដឹកដី តាមសារាចរណ៍របស់ក្រសួង ខាងក្រុមហ៊ុនជាទទួលខុសត្រូវ ។IMG_4719 IMG_4718 IMG_4716