កំពុងតែបើកផ្ទុះកំប៉ុងចង្ក្រានហ្គាសឆេះរថយន្តនិងរបួសតៃកុងផ្អើលពលរដ្ឋក្រុងសិរីសោភ័ណជាលើកទី២

0

បន្ទាយមានជ័យ​ ៖ ​មានការភ្ញាក់ផ្អើលជាលើកទីពីនៅក្រុងសិរីសោភ័ណធ្វើអោយពលរដ្ឋនៅសងខាងផ្លូវនិងសមត្ថកិច្ចប៉ូលិសនាំគ្នាជួយពន្លត់ដោយសាររថយន្ត​កាមរី​មួយគ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះដោយសារផ្ទុះកំប៉ុងចង្ក្រានហ្គាសដែលដាក់នៅជាប់កញ្ចក់ក្រោយរថយន្ត និងបណ្តាលអោយឆេះមុខIMG_4206អ្នកបើករ កាលពីម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៩ ធ្នូ ២០១៥ ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។លោក សួន នីប៉ូ នាយរងការិយាល័យចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា រថយន្តដែលត្រូវភ្លើងឆាបឆេះជារថយន្តកាមរីសេរីឆ្នាំ១៩៩៣​ ចង្កូត​ស្ដាំ ​ពណ៌​ស្លាប​ក្អែក ​គ្មាន​ស្លាក​លេខ​ ដែល​ដឹក​ខោអាវ​ជជុះ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវជាតិ​លេខ​៥ ​លុះ​ដល់​ចំណុច​ហួស​ការ៉ាស់​សាំង​ចាន់​ហេង​បន្តិច​ ក៏​ផ្ទុះ​កំប៉ុងចង្ក្រានហ្គាស ឆេះ​ខាងក្នុងផ្នែកខាងក្រោយ​រថយន្ត និង​បណ្ដាល​ឲ្យ​ឆេះ​មុខ​អ្នកបើកបរ​រថយន្ត​និងខោអាវជជុសដែលផ្ទុកពេញរថយន្ត ។ លោកបន្តថា ដោយសារទំហំនៃការឆាប​ឆេះ​រថយន្ត​នេះមានទំហំតូចទើប​ សមត្ថកិច្ចមិនបានប្រើរថយន្តពន្លត់អគ្គីភ័យមកពន្លត់ទេគឺគ្រាន់តែប្រើបំពង់ពន្លត់អគ្គីភ័យ បាញ់ពន្លត់ដោយមានការសហកាណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ។បើតាមបងប្រុស អ្នកបើករថយន្ត ដែលត្រូវផ្ទុះឆេះខាងលើបានអោយដឹងថា ប្អូនប្រុសរបស់របស់ខ្លួនមានមុខរបជាអ្នករត់តាក់ស៊ី ហើយថ្ងៃនេះបានដឹកខោអាវជជុះតែជាអកុសល ក៏ត្រូវផ្ទុះឆេះតែម្ដង ។ក្រោយកើតហេតុ ដោយ​ពុំមានការ​ប៉ះពាល់​ដល់​អ្នកដទៃ និង​ពុំបាន​បង្កឡើង​ដោយ​មជ្ឈដ្ឋាន​ផ្សេងៗ​នោះ រថយន្ត​ពុំ​ត្រូវ​បាន​សមត្ថកិច្ច​យក​មករ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នោះទេ ​គឺ​ទុក​ឲ្យ​ម្ចាស់​ដោះស្រាយ​ខ្លួនឯង៕IMG_4208 IMG_4207 IMG_4206