ខេត្តស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី បានបន្តប្រតិបត្តិការរបស់ខ្លួន ចុះបង្ក្រាបការចែកចាយជួញដូរ គ្រឿងញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណិ៍ស(ម៉ា
ទឹកកក)ចំនួន១កញ្ចប់ស្មើរនឹង៨១២,៣ក្រាម។ ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ១៩ខែធ្នូឆ្នាំ២០១៥នៅត្រង់ចំណុចផ្លូវបំបែកវ៉ឺនខាំ(ផ្លូវទឹក)ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។មេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី បានឲ្យដឹងថា៖ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះវ៉ា ធា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែ។ លោកមេបញ្ចាការបានបន្តអោយដឹងទៀតថា៖ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះកម្លាំងជំនាញបានប្រើអស់រយៈពេលជាច្រើនខែ ដោយដាក់កំលាំងតាមគោលដៅ ជាប់ព្រំដែន ដែលជាកន្លែងចរាចរគ្រឿងញៀន យ៉ាងសកម្មរបស់ក្រុមឧក្រិដ្ឋជន ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមនិងគ្រឿងញៀនជិតមួយគីឡូក្រាមនេះបាន។លោកបន្តថាកន្លងមក ករណីគ្រឿងញៀននេះ លោកបានធ្វើការឃាត់ខ្លួន ជនសង្ស័យជាច្រើននាក់ជាបន្តបន្ទាប់ និងបានសាកសួរ ក្រោមការឆ្លើយបំភ្លឺរបស់ជនសង្ស័យកម្លាំងជំនាញ បានស្រាវជ្រាវនិងបន្តនីតិវិធិរបស់ខ្លួនដើម្បីឈានទៅបង្ក្រាបមុខសញ្ញាផ្សេងៗទៀត។លោកមេបញ្ជាការបានបន្តថារហូតមកដល់ពេលនេះ អាវុធហត្ថបានសិក្សាស្វែងយល់ស្រាវជ្រាវរបស់ក្រុមជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀន តាមបណ្តាញដែលពាក់ព័ន្ធជាច្រើនទៀតដែលកម្លាំងអាវុធហត្ថបានឃាត់ខ្លួនកន្លងមក។ស្ថិតក្រោមការស្វែងយល់និងបទពិសោទជាច្រើន ករណីគ្រឿងញៀនត្រូវបានបង្ក្រាប មិនថាការជួញដូរ ចែកចាយ ប្រើប្រាស់នោះទេត្រូវបានបង្ក្រាប។នៅក្នុងពេលដែលលោកបង្ហាញមុខជនសង្ស័យខាងលើលោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៍មានថា លោកនិងបន្តបង្ក្រាបរហូត លុះត្រាករណីគ្រឿងញៀននេះ ត្រូវបានបញ្ចប់។លោកបន្តថាមិនករណីគឿងញៀន ពេលនេះក្រោយពីមានករណីប្លន់ប្រដាប់អាវុធ នៅតាមបណ្តាខេត្តនានា រីឯខេត្តស្ទឹងត្រែងក៏មានការពង្រាយកំលាំងអាវុធហត្ថ នៅតាមគោលដៅសំខាន់ក្នុងខេត្តផងដែរ ក្នុងនោះលោកមេបញ្ចាការបានប្រកាសលេខទូរស័ព្ទ( ០៧៧៧៧៧៩៩៩) ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង បើមានករណីណាមួយកើតឡើងត្រូវរាយការណ៍ផ្ទាល់ជូនលោកតែម្តង។បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងថ្នាំញៀនជិតមួយគីឡូក្រាមកំពុងរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថ និងកំពុងធ្វើការសាសួរពីសមត្ថកិច្ចជំនាញ ដើម្បីរៀបចំសំណុំរឿងពាក់ព័ន្ធក្នុងករណីគ្រឿងញៀននេះបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕




































