បុរសអាយុ៧៦ឆ្នាំលួងលោមរំលោភកុមារីអាយុ៦ឆ្នាំក្នុងខ្ទមចាំចំការបាន៦ថ្ងៃ ឪពុកម្តាយកុមារីដឹងប្តឹងអោយសមត្ថកិច្ចចាប់ខ្លួន

0

ខេត្តកំពង់ឆ្នាំង៖ បុរសអាយុ៧៦ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីឪពុកម្តាយកុមារីអាយុ៦ឆ្នាំម្នាក់បានប្តឹងថា បានចាប់រំលោភកូនគាត់អោយរងរបួសធ្លាក់ឈាម។ ករណីចាប់រំលោភនេះបានកើតឡើងនៅម៉ោង១១ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងរោងចាំចំការស្វាយមួយ ស្ថិតនៅក្នុងកន្លែងរំលោភកុមារីរងគ្រោះភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ចំណែកជនល្មើសត្រវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ក្រោយពីឪពុកម្តាយកុមារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង។សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្តកំពង់ឆ្នាំងបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៥នេះថា៖ បុរសជាជនសង្ស័យមានឈ្មោះ នូ ស៊ីណាន ហៅជាង អាយុ៧៦ឆ្នាំ រស់នៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ចំណែកកុមារីរងគ្រោះមានឈ្មោះ ម ប អាយុ៦ឆ្នាំ ។មុនពេលកើតហេតុបុរសសង្ស័យបានរស់នៅក្នុងរោងចាំចំការមួយកន្លែងក្បែរមាត់ស្ទឹង ចំណែកកុមារីរងគ្រោះបានទៅរើសក្តឹបស្វាយហូបនិងទៅមុជទឹកស្ទឹងលេងនៅទីនោះ ក្រោយពីមុជទឹកស្ទឹងរួចហើយកុមារីរូបនោះក៍បានចូលទៅលេង ក្នុងរោងចាំចំការរបស់ជនសង្ស័យ ហើយត្រវជនសង្ស័យលួងលោមចាប់រំលោភតែម្តង ដែលនៅក្នុងរោងចាំចំការនោះមានពូកខ្នើយដេកយ៉ាងសមសួនដូចផ្ទះសំណាក់អញ្ចឹងដែរ។ចំណែកឪពុកម្តាយកុមារីរងគ្រោះបានបញ្ជាក់អោយសមត្ថកិច្ចដឹងថា៖ក្រោយពេលកើតហេតុនៅថ្ងែទី១៩ ខែធ្នូ ពួកគាត់ឃើញកូនគាត់មានអាការៈស្លេកស្លាំងខុសផ្លែកពីធម្មតា និងនោមមកធ្លាក់ឈាមហើយពួកគាត់ក៍បានដេញដោលសួរកូន ទើបកូនឆ្លើយប្រាប់ថា តាជាងនៅចាំចំការស្វាយមាត់ស្ទឹងចាប់រំលោភកាលពីថ្ងៃទី១៤ ខែធ្នូហើយកាលពីក្នុងខែ១១តាជាង ក៍បានចាប់រំលោភនាងរួចម្តងមកហើយ ទើបនៅថ្ងៃទី២០ពួកគាត់បានប្តឹងសមត្ថកិច្ចមុលដ្ឋានអោយចាបខ្លួន។ ដោយឡែកបុរសឈ្មោះ នូ ស៊ីណាន បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថារូបគាត់ពិតជាបានរំលោភកុមារីខាងលើពិតប្រាកដមែនប៉ុន្តែមិនបានស៊ីជំរៅនោះទេ។អ្នកស្រុកក្នុងភូមិក៏អោយដឹងផងដែរថា៖ លោកតា នូ ស៊ីណាន ហៅជាង ជាអ្នកមានប្រាក់គួរសមម្នាក់នៅក្នុងភូមិ កន្លងមកជាង២ឆ្នាំហើយ គាត់បានចាប់រំលោភនារីអាយុ២០ឆ្នាំម្នាក់ ជាជនមានសតិមិនល្អ នៅក្នុងភូមិរហូតបានកូន១ ដែលបច្ចុប្បន្នកូននោះមានអាយុជាង១ឆ្នាំហើយ ករណីនេះក្រុមគ្រួសារជនរងគ្រោះជាយូរឆ្នាំមកហើយមិនបានដាក់ពាក្យប្តឹងមកសមត្ថកិច្ចទេ ទើបសមត្ថកិច្ចមិនចាត់ការ។ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងតាមនិតិវិធីដោយចោទប្រកាន់ពីបទចាប់រំលោភអនិតិជន បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់៕DSC02877 រោងចាំចំការ នារីរងគ្រោះ កន្លែងរំលោភកុមារីរងគ្រោះ