អ្នកឆ្អើរត្រីលក់ត្អូញត្អែរថាត្រីឆ្នាំនេះមិនសំបូរមានថ្លៃខ្ពស់ ទិញមកឆ្អើរលក់ចំណេញបានតិច

0

ខេត្តកំពង់ឆ្នាំង៖ «ត្រីស្រស់ទីញយកមកឆ្អើរនៅក្នុងឆ្នាំនេះមានតំលៃខ្ពស់ ឆ្អើរលក់មិនសូវចំណេញទេ» នេះជាសំដីរបស់លោក សុំ សេង អាយុ៥៧ឆ្នាំ ជាអ្នកឆ្អើរត្រីលក់រស់នៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះ។DSC02842
លោក សុំ សេង បាននិយាយអោយដឹងថា៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកណ្តាលប្រកបមុខរបរឆ្អើរត្រីលក់ដូចគាត់មានប្រមាណជាង៥០គ្រួសារ។ មុខរបរនេះក្នុង១ឆ្នាំធ្វើបានតែ៣ខ្នែតតែប៉ុណ្ណោះ គឺ
ខ្នែតខែមិគសិរបុស្សនិងខែមាឃ ក្នុង១ខ្នែតៗត្រីសំបូរអាចទិញយកមកឆ្អើរតែក្នុងរយះពេលពី៦ថ្ងៃទៅ៧ថ្ងៃតែប៉ុណ្ណោះ។ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិកណ្តាលដែលប្រកបមុខរបរឆ្អើរត្រីលក់បានអោយដឹងទៀតថា៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះពួកគាត់បានទិញត្រីស្រស់ល្អិតៗមានត្រីស្លឹកឬស្សីនិងត្រីរៀលក្នុង១គីឡូមានតំលៃចាប់២៥០០រៀលទៅ៣៥០០រៀល ដោយឡែកត្រីផ្ទោងមានប៉ុនៗម្រាមដៃមានតំលៃក្នុង១គីឡូ៦០០០រៀល។ដើម្បីធ្វើត្រីស្រស់យកមកឆ្អើរអោយបានទាន់ពេលវេលាម្ចាស់រោងចង្អើរត្រីនិមួយៗចាំបាច់ត្រូវតែជួលកម្មករតិចឬច្រើនដើម្បីជួយវះពោះត្រីនិងដោតត្រីជាចង្កាក់ដើម្បីដាក់ឆ្អើរ ដោយមានតំលៃឈ្នួលដោតត្រីក្នុង១០ចង្កាក់តំលៃ៤០០រៀល ហើយបងប្អូនកម្មករអាចចំណូលបានពីការដោតត្រីស្រស់ជាចង្កាក់នេះបានពី២ម៉ឺនទៅ៣ម៉ឺនរៀល។ចំពោះការឆ្អើរគេត្រូវចំណាយរយះពេល៣ថ្ងៃទើបឆ្អិននិងក្រៀមល្អ ដោយថ្ងៃទី១ត្រូវដុតភ្លើងឆ្អើរពេញមួយថ្ងៃដោយមានការថែទាំមើលភ្លើងយ៉ាងដិតដល់ទើបត្រីឆ្អិនស្រពាប់ ថ្ងៃទី២គេត្រូវលើកត្រីស្រពាប់នេះដាក់ទៅលើចង្អើរថ្នាក់ទី២ ហើយនៅថ្ងៃទី៣គេត្រូវដាក់ឆ្អើរកំដៅតិចៗបន្ថែមទៀតទើបត្រីឆ្អើរឆ្អិនស្ងួតល្អទុកបានយូរមិនខូច។ចំពោះតំលៃត្រីឆ្អើរដែលពួកគាត់លក់រាយនៅក្នុងភូមិ ក្នុង១ចង្កាក់ថ្លៃពី១ពាន់រៀល ទៅ២ពាន់រៀ លតាមត្រីតូចឬធំ ដោយឡែកត្រីផ្ទោងវិញលក់១ចង្កាត់២ពាន់ ទៅ៣រៀល។ ប៉ុន្តែភាគច្រើនគឺមានម៉ូយពីក្រៅខេត្តមកទទួលទិញម៉ៅយកទាំងអស់តែម្តង យកទៅលក់បន្តនៅខេត្តផ្សេងៗ និងក្នុងទីក្រុងភ្នំពេញ។ប្រជាពលរដ្ឋបាននិយាយអោយដឹងទៀតថា៖ តាមទម្លាប់ត្រីអាចត្រូវច្រើននៅក្នុងខ្នើតខែបុស្សនិងខ្នើតខែមាឃទៀត ប៉ុន្តែគេក៏មិនអាចសន្និដ្ឋានបានពិតប្រាកដនោះទេ ព្រោះនៅក្នុងឆ្នាំ២០១៥នេះទឹកទន្លេតូច នៅតាមខ្នងកោះមួយចំនួនទឹកទន្លេមិនលិចនោះទេ ជាហេតុធ្វើអោយត្រីមិនសំបូរ។លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះដែរថា៖ នៅក្នុងខ្នើតខែមិគសិរនេះ ត្រីប្រហុកត្រូវតែ២ទៅ៣ថ្ងៃប៉ុណ្ណោះនៅដើមខ្នើត ដោយលោកបានចុះពិនិត្យតាមដងទន្លេមានទូកប្រជានេសាទដាក់មងជាង១.៣០០ទូកចំណែកការនេសាទត្រីនៅក្នុងខ្នើតនេះបានប្រមាណជាង៣០០តោន។តាមការស្រាវជ្រាវបានដឹងថា៖ ប្រជានេសាទជាអ្នកដាក់មងក្នុងគ្រួសារៗបានធ្វើត្រីផ្អកនិងប្រហុកបានពី៤០ទៅ៥០គីឡូ តៀមទុកហូបនៅក្នុងរដូវប្រាំងធ្វើស្រែនិងចំការតាមដងទន្លេ។ដោយឡែកសំរាប់ប្រជាពលរដ្ឋនៅស្រុកលើវិញថ្វីត្បិតតែមិនឃើញពួកគាត់ចុះមកធ្វើត្រីប្រហុក ប៉ុន្តែតាមការសង្កេត ពេលត្រីប្រហុកត្រូវគេឃើញអ្នកដឹកត្រីលក់តាមម៉ូតូ និងរថយន្តជាច្រើនគ្រឿង បាននាំគ្នាសំរុកដឹកត្រីយកទៅលក់នៅតាមជនបទផងដែរ៕DSC02852 DSC02843 DSC02842 DSC02838