ស្ទឹងត្រែង៖ រថយន្តកូរ៉េប្រភេទ៥តោនដឹកឥវ៉ាន់បានឡើងចំណតដាច់ហ្វាំងរអិលថយក្រោយបណ្តាលអោយបុកបង្គោលភ្លើងបាក់ជាច្រើនកំណាត់និងរបងសាលារៀនបាក់ជាច្រើនផ្ទាំងមិនត្រូវបានឃើញសមត្ថកិច្ចចុះមកពិនត្យមើលឡើយ។ករណីរថយន្តដាច់ហ្វាំងបង្កអោយមានការខូចខាតទ្រព្យ
សាធារណៈជាច្រើន បាននកើតឡើងនៅវេលាម៉ោង១៦និង១៥នាទីល្ងាចថ្ងៃទី២១ខែធ្នូឆ្នាំ២០១៥នៅចំណុចខាងកើតរបងសាលាខេត្ត ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។បើតាមការអោយដឹងពីអ្នកឃើញហេតុការបាននិយាយថារថយន្តនេះ ជាប្រភេទរថយន្តកូរ៉េ៥តោន ក្បាលស ទ្រុងសលាយខៀវ ពាក់ស្លាកលេខ ហ០០៩៨ ភព ៣បានដឹកឥវ៉ាន់ ទៅដាក់ផ្ទះនៅជិតចំណុចកើតហេតុហើយក៏បានដាច់ហ្វាំងរអិលថយក្រោយ ហើយបានគេចពីរថយន្តមួយគ្រឿង កំពុងបើកបរ ធ្វើអោយរថយន្តនោះ ទៅបុកបង្គោលភ្លើងដាច់ជាច្រើនកំណាត់ និងរបងសាលារៀនអស់ប្រមាណ៣ផ្ទាំង ។រថយន្តបង្កមិនត្រូវបានគេទំលាយអោយដឹងពីម្ចាស់នោះទេ គ្រាន់តែគេដឹងថាជារបស់ថៅកែម្នាក់តែងតែដឹកឥវ៉ាន់ មកដាក់អោយម៉ូយនៅតាមផ្ទះ ជារាងរាល់ពេលធ្វើការដឹកជញ្ជូនពីភ្នំពេញមកខេត្ត។ហើយការដឹកទំនិញចូលមកក្នុងខេត្តត្រូវបានហាមឃាត់តែការហាមឃាត់ដែលចេញបញ្ជា ពីលោកអភិបាលខេត្តហាក់បីដូចគ្មាន ប្រសិទ្ធិភាពនោះទេ ព្រោះរថយន្តនៅតែបន្តចេញចូល គ្មានជំនាញណាអើពើឡើយ ធ្វើអោយផ្លូវត្រូវរងខូចខាតជាបន្តបន្ទាប់។ពេលរថយន្តដែលបង្កបណ្តាលអោយរងការខូចខាតទ្រព្តសម្បត្តិសាធារណៈជាច្រើនមិនត្រូវបានឃើញសមត្ថកិច្ចមកធ្វើការឃាត់ ដើម្បីធ្វើការផាកពិន័យ សងសម្បត្តរដ្ឋនោះទេ ត្រូវបានគេយកឡានមកអូសយកទៅបាត់ ដិយមិនឃើញមានសមត្ថកិច្ចណាអើពើឡើយ៕





































