សៀមរាប៖ និស្សិតចំនួន១០នាក់បានទទួលជ័យលាភី អាហាររូបករណ៍ ថ្នាក់បរិញ្ញាបត្រ ចំនួន១០កន្លែងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនិស្សិតចជ័យលាភី ថ្នាក់បរិញ្ញាបត្រចំនួន ៦កន្លែង ត្រូវបានទៅសិក្សានៅសកលវិទ្យាល័យនៃព្រះរាជា
ណាចក្រថៃ ដែលបានធ្វើសន្និសិទ្ធសារព័ត៌មាន នៅសកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅព្រឹកថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០១៥ ស្ថិតនៅ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោក សៀន សុវណ្ណា សាកលវិទ្យាធិកានៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអាណិតអាសូ ស្រឡាញ់និងយកចិត្តទុកដាក់ ខ្ពស់ចំពោះនិស្សិត ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេចបានយកចិត្តទុកដាក់លើវិស័យអប់រំ សំដៅអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យឆ្លើយតបនឹងបរិបទ សមាហរកម្មសហគមន៍ដ្ឋកិច្ចអាស៊ាន។




































