ខេត្តកំពង់ឆ្នាំង : កាលពីវេលាម៉ោង ៨យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ មានអគ្គីភ័យមួយបានឆាបឆេះ បណ្តាលអោយកុមារីម្នាក់ ស្លាប់បាត់បង់ជីវិត មនុស្សក្មេងចាស់៤នាក់ទៀតរងរបួសធ្ងន់ និងលេបត្របាក់ផ្ទះខូចខាតទាំងស្រុង ។ ហេតុការណ៍នោះបានកើតឡើង នៅក្នុងភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះជាផ្ទះរកស៊ីលក់អុស ធ្យូង និង សាំងដប ។ មូលហេតុដែលបណ្តាលអោយភ្លើងឆាបឆេះឡើង ដោយដំបូងឡើយ ដាច់ចរន្តអគ្គីសនី ហើយលោកយាយ ឈ្មោះ មឹង កេង អាយុ៦៨ឆ្នាំ បានអុជទៀនបំភ្លឺ រួចចាក់សាំងផ្ទេរពីកាដុង ចូលទៅក្នុងដបទុកសម្រាប់លក់ ពេលកំពុងតែផ្ទេរសាំងស្រាប់តែដួលទៀនបណ្តាលអោយឆាបឆេះតែម្តង ។ ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះអគ្គីភ័យនេះមានចំនួន៦នាក់ បណ្តាលឲ្យសកលាប់កុមារី
អាយុ៤ឆ្នាំម្នាក់និង រងរបួសធ្ងន់ ចំនួន៥ ។ ជនរងគ្រោះ រងបួសធ្ងន់ក្នុងឧប្បត្តិហេតុគ្រោះអគ្គីភ័យខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះ និង ព្យាបាល នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ផងដែរ៕ ដោយ សុខ គឹមសៀន