សៀមរាប៖ ព្រឹកថ្ងៃទី២០ខែរធ្នូ ឆ្នាំ២០១៥វេលាម៉ោង៨,៤០នាទី មានគ្រោះថ្នាក់ចរាចរណ៏មួយយ៉ាងរន្ធត់រវាងម៉ូតូពីរគ្រឿងបើកបរបញ្រ្ចាសទឹសគ្នាហើយបានបុកគ្នានៅចំណុចមុខផ្ទះតាវែងភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរប។ អ្នកបើកបរ១.ឈ្មោះ វ៉ាន់ ឃ្វីភេទប្រុសអាយុ២២ឆ្នាំមានទី
លំនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បើកបរពីទិសខាងត្បូងទៅទិសខាងជើង។ ២. ឈ្មោះឈឿម សុឃាន់ភេទស្រីអាយុ១៥ឆ្នាំអ្នកបើកបរ។ ៣.ឈ្មោះពក កេត ភេទស្រីអាយុ១៨ឆ្នាំអ្នករួមដំណើរ មានទីលំនៅភូមិ ឃុំខាងលើជាមួយគ្នា បើកបរមកពីទិសខាងជើងទៅទិសខាងត្បូង មកដល់ត្រង់ចំណុចមុខផ្ទះតាវែងក័បានវ៉ាគោយន្តកន្រ្តៃទៅបុកនឹងម៉ូតូដែលមកពីទិសខាងត្បូងចំពីមុខពេញទំហឹងបណ្តាលឲ្យគ្រោះថ្នាក់ទាំងសង្ខាងយ៉ាងទំងន់។.លោកអនុសេនីយ៏ទោ. គួន វិសេស នាយរងប៉ុស្តិ៏នគរបាលរដ្ឋបាលខ្វាវ បានឲ្យអ្នកសារពណ៌មានយើងដឹងថា ការគ្រោះថ្នាក់ចរាចរណ៏នេះមកពីអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៏ គ្មាន់មួកសុវត្ថភាព ម៉ូតូគ្មានកញ្ចក់, គ្មានផ្លាកលេខ,។អ្នកបង្ករឈ្មោះឈឿម សុឃាន់ភេទស្រីអាយុ១៥ឆ្នាំ បើកបរម៉ូតូហុងដាទ្រីមពណ៌ក្រហម សេរី២០០៦គ្មានផ្លាកលេខ។ ភាគ្គីម្ខាងទៀតឈ្មោះវ៉ាន់ ឃ្វីភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិ ឃុំជាមួយគ្នា បើកបរម៉ូតូ ហុងដាទ្រីមសេរី២០០៥ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប១សេ.៥៦២៨.បើកបរដល់ចំណុចមុខផ្ទះតាវែងស្រាប់តែមានម៉ូតូពណ៌ក្រហមបើកបរដោយឈ្មោះឈឿម សុឃាន់មកពីទិសខាងជើងបានឡើងវ៉ាគោយន្តកន្រ្តៃដោយមិនបានប្រុងប្រយ័ត្នក៏បណ្តាលឲ្យបុកគ្នាចំពីមុខលាន់លឺដូចរន្ទះបាញ់ បណ្តាលឲ្យគ្រោះថា្នក់ទាំងសង្ខាងយ៉ងដំណំ។ សមត្ថកិច្ចទៅធ្វើការវាស់វែងរួចប្រគល់ជនរងគ្រោះទាំង០៣នាក់ឲ្យទៅក្រុមគ្រួសារនាំយកមកមណ្ឌល់សុខភាពខ្វាវដើម្បីឲ្យជួយសង្គ្រោះបន្ទាន់។.ចំណែកឯម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចយកមករក្សារទុកនៅប៉ុស្តិ៏នគរបាលរដ្ឋបាលខ្វាវ៕




































