ខេត្តកំពង់ឆ្នាំង៖ ជនល្មើសជាអ្នកឆក់ត្រី២នាក់បងបង្អូនបង្កើត ត្រូវបានតុលាការខត្តសំរេចឃុំខ្លួនក្នុងពន្ធនាគារខេត្តនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ បន្ទាប់ពីសមត្ថកិច្ចសង្កាត់រដ្ឋបាលជលឆ្នុកទ្រូ សហការជាមួយសមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋ ចាប់ខ្លួនបានពេលពួកគេធ្វើសកម្មភាពឆក់ត្រីនៅ
ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចព្រៃកោះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ ជនល្មើសដែលបា
បចាប់ខ្លួនទាំង២នាក់ខាងលើនេះមាន ១.ឈ្មោះ យ័ន្ត ជា អាយុ២៤ឆ្នាំ ១.ឈ្មោះ យន្ត័ គន្ធ អាយុ២៣ឆ្នាំជាបងប្អូបបង្កើតនិងគ្នា រស់នៅភូមិតាងឡាង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ វត្ថុតាងដែលដកហូតបានមាន៖ បាឡាស្មាច់១គ្រឿង ម៉ាស៊ីនសាំង១គ្រឿង អាំងវ៉ាត់ទ័រឆក់ត្រជាក់១គ្រឿង អាគុយ២គ្រឿង ខ្សែហ្វាំងកង់មួយចំនួនជាឧបករណ៍ឆក់ត្រជាក់ និងត្រីចំរុះដែលគេឆក់បានចំនួន១០គីឡូ។ប្រជានេសាទឃុំឆ្នុកទ្រូបាននិយាយអោយដឹងថា៖ ជនល្មើសខាងលើនេះជាជនសកម្មខាងឆក់ត្រីជាយូរឆ្នាំមកហើយ ដែលគេតែងលបលួចចូលមកក្នុងដែននេសាទស្រុកបរិបូណ៌ លួចឆក់ត្រីតាមសម្រះដែលមានត្រីកុមនៅពេលយប់ ដោយគ្មានអ្នកណាចាប់គេបានឡើយ។ នៅក្នុងករណីចាប់គេបានក្នុងពេលនេះ គឺប្រជានេសាទបានប្រើល្បិចចូលសុំត្រីគេហូបនៅពេលគេកំពុងឆក់ត្រីក្នងសម្រាស់មួយកន្លែងហើយ ក៏បានរាយការណ៍អោយសមត្ថកិច្ចឡោមពទ្ធ័ចាប់ខ្លួនគេបានតែម្តង។លោក សោម ភិរុណ បានអោយដឹងថា៖ នៅក្នុងឆ្នាំ២០១៥នេះ សមត្ថកិច្ចបានបង្កា្របចាប់ខ្លួនជនល្មើសឆក់ត្រីបាន១៤នាក់ បញ្ជូនខ្លួនទៅតុលាការខេត្ត ហើយពួកគេទាំងអស់កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង និងដែលត្រូវប្រឈមនឹងការផ្តន្តាទោសជាប់គុក ពី១ឆ្នាំទៅ៣ឆ្នាំតាមច្បាប់ស្តីពីជលផល។ដោយឡែកនៅក្នុងឆ្នាំ២០១៥នេះ យោងតាមសេចក្តីជូនដំណឹងរបស់ឯកឧត្តមអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្ត ខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរគ្រប់មូលដ្ឋាន បានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងចលនាប្រជាពលរដ្ឋគ្រប់ស្រុក អោយភ្ញាក់រលឹកនិងស្ម័គ្រចិត្ត ប្រគល់អាំងវ៉ាទ័រឆក់ត្រីបានចំនួន៩២៨គ្រឿង និងបានធ្វើពិធីដុតបំផ្លាញចោលកាលពីថ្ងៃទី០២ខែមេសា ឆ្នាំ២០១៥ កន្លងមកនេះ។លោកនាយខណ្ឌ័ក៏សុំអំពាវនាវដល់ប្រជានេសាទ សហគមន៍នេសាទ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទាំងអស់ រួមសហការគ្នាអោយបានល្អ ដើម្បីបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខ្លួនពីសេសក្នុងតំបន់អភិរក្ស ដើម្បីការពារពូជពង្សត្រីអោយមាននិរន្តភាពសំរាប់កូនចៅយើង៕




































