អាជ្ញាធរខេត្តស្ទឹងត្រែងលើកទឹកចិត្តឲ្យជនពិការខិតខំដាំដំណាំនិងប្រកាន់សីលធ៌មល្អ​​

0

 

ស្ទឹងត្រែង៖ នៅក្នុងពិធីប្រារព្វខួបលើកទី ៣៣ទិវាជនពិការអន្តរជាតិនៅខេត្តស្ទឹងត្រែងនាថ្ងៃទី ២១ ធ្នូ ឆ្នាំ ២​០​​១​៥​អ​ភិបាលខេត្តស្ទឹងត្រែងចាត់ទុកការប្រតិបត្តិល្អ របស់បងប្អូនជនពិការ ជាការជួយ​លើក​ស្ទួយ​ដ​​ល់សី​ល​​ធ​ម៌​​សង្គមរស់នៅ ដែលពួកគាត់ជៀសវាង បានពីការដើរសុំទាន នាំគ្នាងាកមក ដាំ​DSC06488ដំណាំបន្លែប​ង្ការ​​គ្រ​ប់​មុខ នៅ​ផ្ទះ​សំរាប់ចិញ្ចឹមគ្រួសារនោះ  ។​​ អភិបាលខេត្តលោកកុល​សំអុលបានមានប្រសាសន៍ថា៖ ភាពប្រកាន់ភ្ជាប់នូវសីលធម៌ល្អរបស់បងប្អូន​ជ​​ន​ពិការ​ជាចំណែក មួយជួយធ្វើឲ្យសង្គមជាតិយើងមានភាពថ្កុំថ្កើន គ្រួសារជនពិការមានសុភមង្កលល្អ ជៀ​ស​ផុ​ត​​​ពីភាពរិះគន់ពីមជ្ឈដ្ឋាននៅក្នុងសង្គម  ។លោក​អភិបាល​ខេត្តមានប្រសាសន៍ស្នើឲ្យបងប្អូនជនពិការត្រូវបង្កើន ការខិតខំ​ធ្វើការងារ​ចិញ្ចឹមជីវភាព​ដោ​យ​ងាយៗ ទៅ​​តាមលទ្ធភាពដែលអាចធ្វើបាន ដូចជាការ ដាំបន្លែចិញ្ចឹមសត្វ បានផល​យក​​មក​លក់នៅទីផ្សា​រ​ដែ​ល​ខេត្ត​យើងកំពុងត្រូវការ ហើយនាំចូលពីខាងក្រៅអញ្ចឹង​ទេ សូមបំ​ផុសស្មារតី​រួម​ផ្សំនិង​ការជំរុ​ញ​ដាំ​ដុះ​ប​​ន្លែ​រ​បង្ការឲ្យបានច្រើនចិញ្ចឹមសត្វ -មាន់-ទា-ជ្រូក-​ដើម្បីរួម​ចំណែក​ ជាមួយ​ជីវ​ភាព​របស់យើង ​ដាំបន្លែរអានេះជា​ការងា​រស្រាលៗ​ អាចនៅ​ជិតផ្ទះ​បាន បងប្អូនយើងពិការអាចធ្វើ​បាន ឬក៏អាចណែ​នាំដឹកនាំ​កូនៗក្មួ​យៗអាច​ធ្វើបា​ន​ដើម្បីជំរុញលើកកំពស់វិស័យជីវភាពរស់នៅរបស់យើងឲ្យកាន់​តែល្អប្រសើរ​ថែមទៀត  ។លោក នួន ផុន អាយុ ៦៨​ឆ្នាំ ជនពិការនៅ ភូមិឃុំ ស្រែក្រសាំង ស្រុកសៀមបូក បានទទួល​ស្គាល់​​ថា៖ ការធ្វើកិច្ចការនៅផ្ទះ ពិតជាងាយស្រួលយើងបានរស់នៅបាន​ជួបជុំគ្នា ធ្វើម្ចាស់លើក​ការងារ​ដោយ​ខ្លួនឯ​ង អា​ច​ដោះ​​ស្រាយ​ជីវភាពបានពិតជាធ្វើឲ្យជនពីការមានសេចក្តីថ្លៃថ្នូរ។លោកបញ្ជាក់ថាៈ ក្នុងនាមជនពិការលោកមិនដែលធ្វើអ្វីប្រាសចាក់និងសង្គមឡើយ មាន​តែ​អប់​រំកូនចៅ ឲ្យកសាងអំពើល្អ និងខិតខំដាំបន្លែបង្ការនៅផ្ទះ តែគ្រួសារជនពិការនូវខ្វះការជួយ​ឧបត្ថម្ភ ពូជដំណាំ​សំរាប់​ដាំ​ដុះ​សូ​មឲ្យបងប្អូនខាងក្រសួងកសិកម្មហ្នឹង មេត្តា​ផ្តល់​ពូជ​ឲ្យពួកខ្ញុំនៅ​ខាងចំការផង គ្រាន់បានដាំជាត្រកួនជាស្ពៃអី ពី​ព្រោះ កាលនោះវានៅក្នុងចំការ ហេតុ​ដូច្នេះ​វាអត់​មានពូជបន្លែហ្នឹងទេ គេបាននៅខាងភូមិខ្ញុំនៅ​ខាងចំការ​អត់​សូ​វបាន   ។​          លោក ស៊ា គឹមសែ ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនិតិសប្បទាខេត្ត​ស្ទឹងត្រែង​បាន​បង្ហាញ​ថា​៖ ការជួយឧបត្ថម្ភពាក់ព័ន្ធនិងពូជដំណាំដាំដុះ ជាតួនាទីផ្នែកមន្ទីរ​កសិកម្ម ចំណែកមន្ទីរសង្គម​កិច្ច​បាន​រៀប​ចំ​រ​ប​ប​គោលនយោបាយ ដោះស្រាយជួនបងប្អូនជនពិការ ទៅតាមគោលនយោបាយ​របស់រាជ​រដ្ឋាភិបាល មិន​​មា​ន​កា​​រ​អាក់ខានឡើយ ។          លោកប្រធានមន្ទីរបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងមានគ្រួសារចូលនិវត្តបាត់បង់​សមត្ថ​ភាព​ការ​ងារ​ជន​ពិកា​រ គ្រួសារ ពលី និងគ្រួសារមរណៈ ចំនួន១.៣៧៤នាក់ដែលជាមុខ​សញ្ញា​ ស្ថិត​នៅក្នុង​ការ​គ្រប់​គ្រងរ​ប​ស់​ម​​​ន្ទី​រ​ស​​ង្គ​ម​កិច្ចអតីតយុវជន និងយុវនិតិ​សប្បទា​​ខេត្តក្នុងនោះ មានគ្រួសារជនពលី ពិការ និងបាត់បង់​សមត្ថភាព​ចំ​នួន៩​៤​៤នាក់។សូមបញ្ជាក់ថា៖ក្នុងពិធីប្រារព្វខួបលើកទី៣៣ទិវាជនពិការនេះ មន្ទីរនិងអាជ្ញាធរ​ខេត្ត បាន​ជូន​​អំណោយ​រប​ស់រាជរដ្ឋាភិបាល ​ដល់បងប្អូន​ជនពិ​ការចំនួន​​ជាង៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន​អង្ករ២០គីឡូក្រាម ត្រី​ខ​១០កំប៉ុង ភួយ១ កន្ទេល១ ​អាវ១ មី១កេះនិងថវិការ២ម៉ឺនរៀល៕DSC06450 DSC06490 DSC06488