មន្រ្តីរកាំកុងត្រូលខេត្តព្រះសិហនុចុះធ្វើតេស្ត រកមើលសាធាតុគីមីបូរ៉ាក នៅក្នុងសាច់ប្រហិត ប៉ាតេជាច្រើនប្រភេទ

0

ខេត្តព្រះសីហនុ៖ សកម្មភាពចុះធ្វើកាត្រូតពិនិត្យនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៥ដឹកនាំដោយលោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូវខេត្តព្រះសិហនុសហកាណ៍ជាមួយមន្រ្តីរ មន្ទីពាណីជ្ច កម្មខេត្តនិងមន្រ្តីរតំណាងសាលាខេត្តដោយផ្ដោតជាសំខាន់ទៅលើកន្លែងលក់ដួ20151222_091632_resizedរម្ហូបអាហារ សាច់ ប្រហិត និងសាច់ប្រហិតប៉ាតេ នៅក្នុងបរិវេណផ្សារលើក្រុងព្រះសីហនុ។.លោក ជា ប៉ិច អនុ ប្រធានសាខាកាំកុងត្រូលខេត្តព្រះសិហនុបាន អោយដឹងថាកន្លងមក សមត្ថ កិច្ច ចំរុះរូមនិងមន្រ្តីរកាំកុងត្រូលបានត្រូតពិនិត្យរកឃើញនូវសាធាតុគីមីបូរ៉ាក់ ដែលមាន នៅក្នុងសាច់ ប្រហិត ប៉ាតេ ដាក់លក់ក្នុងតូបមួយកន្លែងក្នុងផ្សារលើ ដែលអាជីវករអះអាងថាសាច់ប្រហិតទាំងនោះជា ផលិតផលដែលពូកគេបាននាំមកពីរក្រុមហ៊ុនសាច់ប្រហិត(៩៩៩)នៅទីក្រុងភ្នំពេញ។ដោយឡែកសំរាប់ការចុះត្រូតពិនិត្យនាព្រឹកថ្ងៃទី២២ខែឆ្នូនេះមន្រ្តីកាំកុងត្រូវបានធ្វើការតេស្តទៅលើសាច់ប្រហិតជាច្រើនប្រភេទដូចជាប្រហិត ប៉ាតេ .ប្រហិត សាច់ច្រជៀកជ្រូក ប្រហិតសាច់គោ ប្រហិតសាច់មាន់ ជាដើម ដែលសាច់ប្រហិតទាំងនោះភាគច្រើនអាជីវករអះអាងថារបស់ក្រុមហ៊ុនថោងសារ៉ាត(៩៩៩) ដោយ មន្រ្តី សាខាកាំកុងត្រូលបានធ្វើការពិនិត្យយ៉ាងចិត្តទុកដាក់ ជាលទ្ធផល រកមិនឃើញមានសាជាតិគីមី (បូរ៉ាក់) ដូចពេលមុននោះទេ។.ជាមួយគ្នានេះមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៍បានធ្វើការអំពាវនាវក៍ដូចជាណែនាំ ផង ដែរ ទៅដល់បងប្អូនជាអាជីវករ លក់ដូរទាំងអស់នៅក្នុងផ្សារលើក៍ដូចជាផ្សារនានាទូទៅខេត្តព្រះសីហនុ ថាដើម្បីធានាឲ្យបាននិងថែរក្សាការពារសុខភាពប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរណ៍ បងប្អូនត្រូវតែ មានការយល់ដឹង ឲ្យបានច្បាស់ពីរផលប៉ះពាល់សុខភាពនៅការប្រើប្រាស់សាជាតិគីមី(ប៉ូរ៉ាក់ឬសា ជាតិ គីមី ហ្វ័រ ម៉ុល)។ព្រមទាំងបានធ្វើការអំពាវនាវផងដែរ ចំពោះក្រុមហ៊ុនមួយចំនូនដែល មិនបានបិត ផ្លាក សញា សំគាល់យីយោក្រុមហ៊ុននៅលើផលិតផលរបស់ខ្លូនដែលកំពង់ ធ្វើចរាចរណ៍ ដាក់លក់នៅ លើទី ផ្សារនានា ពេលបច្ចុប្បន្នជាពិសេសក្រុមហ៊ុនសាច់ប្រហិត (៩៩៩) ដែលជាក្រុមហ៊ុនធំមួយនៅក្រុងភ្នំពេញ ពីព្រោះថាផលិតផលដែល មិនមានផ្លាកសញា ក៍ដូចជាការ បរិច្ឆេត កំណត់ ការ ប្រើប្រាស់ ច្បាស់ លាស់ បែបនេះវាជាផលិតផលមិនស្របច្បាប់ និងមិនមានការទទូលខុសត្រូវនោះឡើយ ដូចនេះបងប្អូនជា អាជីវកលក់ដូរ គូរយល់ដឹងនិងនាំយកតែទំនិញណាដែលមានគុណភាពនិងមានផ្លាកសញាត្រឹមត្រូវ មកធ្វើការលក់ដូរ ហើយសំរាប់ប្រជាពលរដ្ឋដែលជាអ្នកទិញយកទៅបរិភោគ ក៍គួរធ្វើការពិនិត្យឲ្យ បាន ច្បាស់ ផងដែរមុនទិញទំនិញអ្វីមួយទៅប្រើប្រាស់ឬបរិភោគ ហើយមិនត្រូវទិញទំនិញណាដែលមិនមាន ផ្លាក សញា សម្គាល់ច្បាស់លាស់នោះទេ។ជាមួយគ្នានេះដែរតាមការបញ្ជាក់ពីលោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូលខេត្ត ព្រះសី ហនុ ឲ្យដឹងផងដែរថាមន្រ្តីរកាំកុងត្រូលរបស់លោក ការចុះពិនិត្យបែបនេះគឺធ្វើឡើងជាប្រចាំ ក្នុងគោល ដៅលុបបំបាត់ឲ្យអស់នៅការប្រើប្រាស់សាជាតិគីមីដាក់លើចំណីអាហារបន្លែរ.ត្រីសាច់ដែលបង្ករផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅក៍ដូជាភ្ញៀវទេសផងដែរហើយការចុះពិនិត្យដូចនេះមិនមែនធ្វើឡើងសំរាប់តែទីផ្សារនៅក្នុងទីប្រជុំជនក្នុងក្រុងនោះទេគឺមន្រ្តីរបស់លោកនិងចុះទៅធ្វើការពិនត្យនៅគ្រប់ទីផ្សារនានាក្នុងព្រះសីហនុដូចជាផ្សារនៅស្រុកព្រែនប់.ផ្សារស្រុកស្ទឹងហាវ.ផ្សារស្រុកស្ទឹងហាវជាដើមគឺចុះទៅពនិត្យទាំងអស់ដើម្បីរការពារសុខភាពប្រជាពរលរដ្ឋទូទៅ៕20151222_094027_resized 20151222_091632_resized 20151222_091414_resized