អំពើឃាតកម្មមួយបានកើតឡើងដោយឃាតរមួយក្រុមស្ទាក់វាយស្លាប់ប្រជាការពារម្នាក់ស្លាប់យា៉ងរន្ធត់

0

ខេត្តពោធិ៍សាត់៖ មានអំពើឃាតកម្មមួយបានកើតឡើងដោយប្រជាការពារភួមិឃុំមានសុវត្ថភាពម្នាក់ត្រូវបានក្រុមឃាតករមិនស្គាល់មុខមួយក្រុមពួនស្ទាក់ប្រើវត្ថុរឹង ដោយឈើដំបងវាយរហូតដល់ស្លាប់ ពេលដែលដឹកមកដល់មន្ទីពេទ្យខេត្តពោធិ៍សាត់ដើម្បីសង្រ្គោះ បន្ទាប់ពីបុរសរងគ្រោះនោះទៅការពារunnamed (1)ពិធីរាំធុងបាស់អ្នកភួមិ ដោយសមត្ថកិច្ចសន្និដ្ឋានថាជារឿងគុំនុំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង១០និង០០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភួមិតាមោ៉លលី ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។បើតាមលោកហង្ស កៅលី មន្រ្តីនគរបាលផ្នែកព្រណ្មទណ្ឌស្រុកកណ្ដៀងបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេវាយសម្លាប់នោះឈ្មោះ ង៉ែត សុខា អាយុ៤១ឆ្នាំ ភេទប្រុស រស់នៅភួមិកើតហេតុខាងលើ។លោកក៍បានដកស្រង់សំដីពីសាក្សីបានមើលឃើញពីហេតុការណ៍ផងដែរថា មុនពេលកើតហេតុអំពើឃាតកម្មនេះឡើងគឺនៅយប់ថ្ងៃទី២១នោះមានពិធីមង្គលកាអ្នកនៅក្នុងភួមិតាមោ៉លលី ដោយមានចាក់ធុងបាស់រាំសប្បាយ ស្របពេលនោះក៍មានប្រជាការពារភួមិឃុំសុវត្ថភាពទៅការពារទីនោះដែរ ការាំសប្បាយនៅមិនទាន់ចប់ឡើយ ហើយក៍មិនឃើញមានកាប៉ះទង្គិចគ្នាក្នុងពិធីរាំនោះសប្បាយនោះឡើយ រវាងប្រជាការពារនិងអ្នករាំ ។លោកបានស្រង់សំដីពីសាក្សីនោះទៀតថា ពេលដែលរាំចូលដល់មោ៉ង១០យប់ថ្ងៃខាងលើនោះ ជនរងគ្រោះឈ្មោះ ង៉ែត សុខា ហៅក្អម នោះបានដើរម្នាក់ឯងទៅខាងកើតរោងកានៃពិធីរាំកំសាន្តប្រហែល២០០មែ៉ត្រ ទំនងជាទៅបត់ជើងធំ ស្រាប់តែមានក្រុមឃាតមិនស្គាល់មុខដែលគាត់មើលពីក្នុងផ្ទះតាមបង្អូចទៅមានគ្នាពី៣ទៅ៤នាក់កាន់សុទ្ធតែវត្ថុរឹង ដំបងឈើគ្រប់ដៃស្ទាក់វៃជនរងគ្រោះ នោះដេកដួលក្នុងកន្លែងកើតហេតុនោះ ហើយសាក្សីនោះមិនចំណាំមុខឡើយហើយក៍មិនហា៊នទៅជួយដែរព្រោះម្នាក់ឯង ក៍បានទូរស័ព្ទ ប្រាប់ទៅសមត្ថកិច្ចនគរបាលនៅក្នុងពិធីរោងកានិងប្រជាការពារជនរងគ្រោះទើបភ្នាក់ផ្អើល ចេញទៅកន្លែងកើតហេតុនោះ ពួកឃាតករនោះក៍បានគេចខ្លួនអស់ភ្លាមៗតែម្ដង។មន្រ្តីនគរបាលប៉ុស្ត៍ស្រែស្ដុកបានឲ្យដឹងក្រោយកើតហេតុថា ជនរងគ្រោះបានត្រូវក្រុមឃាតករនោះវាយសម្លាប់រងរបួសយា៉ងធ្ងន់ធ្ងរ ផ្នែកត្រង់ក្បាលឡើងប៉ល់បែក រួមនិងផ្នែកផ្ទៃមុខនិងត្រង់មាត់មានស្នាមរបួសរយះមាត់រហូតដល់១២សង់ទីមែត្រចំនួន២កន្លែង ហើយខាងសមត្ថកិច្ចនិងក្រុមគ្រួសារបានព្យាយាមដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់ នៅវេលាមោ៉ង៣និង៣០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ជនរងគ្រោះរបួសធ្ងន់ធ្ងរខ្លាំងក៍ដាច់ខ្សល់ស្លាប់តែម្ដងបើទោះគ្រូពេទ្យព្យាយាមសង្រ្គោះយា៉ងណាក៍ដោយ។មន្រ្តីរដ្ឋបាលប៉ុស្ត៍ដ៍ដែលបន្តថានៅព្រឹកថ្ងៃទី២២នេះខាងជំនាញស្រុកនិងខេត្តបានចុះផ្ទាល់ដល់ទីតាំងកន្លែងកើតហេតុពីយប់ ពិនិត្យនិងរកវត្ថុតាងក្នុងករណីអំពើឃាតកម្មនេះ ដើម្បីស្រាវជ្រៀវចាប់ជនដៃដល់មកផ្ដន់ទាទោស ដោយខាងមន្រ្តីជំនាញនេះបានបញ្ជាក់ថាអំពើឃាតកម្មនេះគឺកើតឡើងដោយសាតែរឿងគំនុំ៕unnamed unnamed (2) unnamed (1)