បន្ទាយមានជ័យ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន១២០.៧ក្រាម និងគ្រឿងញៀន ពណ៌ផ្កាឈូក ចំនួន៦០គ្រាប់ និងជនសង្ស័យ៦នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែតដកហូត ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការណ៍បង្ក្រាប កាលយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមិត្តភាព សង្កាត់
-ក្រុងប៉ោយប៉ែត ។លោកអ៊ុំ សុផលអធិការក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថាអនុវត្តតាមផែនការរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សមត្ថកិច្ចរបស់លោកបានធ្វើការស្រាវជ្រាវ ឈានដល់បង្ក្រាបតែម្តងដោយក្នុងនោះឃាត់ខ្លួនជនសង្ស័យ២នាក់ជាអ្នកជួញដូរគ្រឿងញៀន ទី១ ឈ្មោះ រស់ រតនះ ភេទប្រុស អាយុ៣១ ទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត មុខសញ្ញាដួញដូ ដកហូតបាន ម្សៅពណ៌សចំនួន ១ ថង់ធំ ៦ថង់ និងតូច៥ថង់តូច ស្មើ១២០.៧ក្រាម និងថ្នាំញៀនគ្រាប់ពណ៌ ផ្កាឈូកមានអក្សរWY ចំនួន ៦០គ្រាប់ ជញ្ជីងថ្លឹង១ ស្លាបព្រាតូច១ ថង់សំរា ប់វេចខ្ចប់មួយចំនួន ទូរសព្ទ័ដៃ១គ្រឿង លុយបាតចំនួន២០០០បាត។ និងទី២ ឈ្មោះសុខ ហួន ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត មុខសញ្ញាចែកចាយដកហូតបានទូរសព្ទ័ដៃ ១គ្រឿង តួនាទីជានាក់ទទួលថ្នាំពីឈ្មោះរស់ រតនះ ដេម្បីយកចែកចាយបន្ត។ ហើយក៍ឃាត់អ្នកប្រើប្រាស់៤ នាក់ បន្ថែមទៀតមាន ឈ្មោះប៊ុន ឆៃណាល់ ភេទ ប្រុស អាយុ១៩ អះអាងជាកូនភ្នាក់ងារទូរទស្សន ប្រចាំក្រុងប៉ោយប៉ែតម្នាក់ ឈ្មោះចាង ចិត្ត ភេទប្រុស អាយុ១៨ រស់ ឈ្មោះគា កាំង ភេទ ប្រុស អាយុ១៨ ឈ្មោះណាក់ រ៉ាដូ ភេទប្រុស អាយុ២៨ ប្រុសអ្នកទាំង៤មានទីលំនៅក្រុង ប៉ោយប៉ែត។បច្ចុប្បន្នសមត្ថកិច្ចកំពុងសាងសំណំរឿងជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងទាំងអស់ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យនារសៀលថ្ងៃនេះ ដើម្បីចាត់ការតាមច្បាប់៕



































