កំពង់ធំ៖ រថយន្ដតាកូម៉ាពណ៍សរ ១គ្រឿងធ្វើដំណើរពីជើងទៅត្បូងមមដល់ចំនុចកើតហេតុក៏របូតកងក្រោយ ធ្លាក់ពីថ្នល់ជាតិ៦២ ក្រឡាប់ផ្ងារជើងបណ្ដាលអោយមនុស្ស៤នាក់ រងរបួសធ្ងន់៣នាក់ និងស្រាល១នាក់ កាលពីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង២១,២០នាទី នៅចំនុចភូមិ
វល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់ចន្លោះគីឡូមែត្រ លេខ៣និងលេខ៤ ។
បើតាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថា អ្នកបើកបរមានឈ្មោះ លឹម វិចិត្រ ភេទប្រុសអាយុ ២៣ឆ្នាំរបួសស្រាល រស់នៅភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ អ្នករួមដំណើរ ឈ្មោះ គឹម សុខយឿន ភេទប្រុស អាយុ៣៤ឆ្នាំ របួសធ្ងន់ បាក់ដៃស្ដាំ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និង ឈ្មោះ លឹង យូ ភេទប្រុសអាយុ ១៨ឆ្នាំ របួសធ្ងន់ បាក់ធ្កៀម ម្នាក់ទៀត ឈ្មោះ ឡឹង តាន ភេទប្រុស អាយុ១៩ឆ្នាំ របួសធ្ងន់បែកក្បាលខាងក្រោយ ទាំង២នាក់រស់នៅភូមិ រលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។
ក្រោយពីកើតហេតុ ត្រូវរថយន្ដសាម៉ុយដឹកយកជនរងគ្រោះទៅសង្រ្គោះនៅពេទ្យ ៥១៥ ក្នុងខេត្តកំពង់ធំ ចំណែករថយន្ដត្រូវបាន រថយន្ដស្ទូចយកទៅ រក្សាទុក នៅ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ និងប្រគល់ជូន ៕




































