ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១២និង៥នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ លោកងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឲ្យដឹងថា មានករណីរំលោភ សេពសន្ធវះ មួយបានកើតឡើង នៅចំណុច ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ចំងាយពីសាលា
រៀនបឋមសិក្សាតាដេវ ចំនួន៨០០ម៉ែត្រ)បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ម្នាក់ជិះម៉ូតូម៉ាកវេវS១០០អត់ស្លាកលេខ បានចាប់ក្មេងស្រី រងគ្រោះរំលោភ រហូត បានសំរេច ខណះពេលក្មេងស្រីរូបនោះ ដើរទៅសាលារៀន ។លោវរសេនីយ៍ត្រី ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានបន្តទៀតថា កុមារី រងគ្រោះ ឈ្មោះច្រឹង ស្រីណែត ភេទស្រីអាយុ៩ឆ្នាំ ឳពុកឈ្មោះភឿន ម៉ន ម្តាយឈ្មោះច្រឹង ភាព បច្ចុប្បន្ន រស់នៅភូមិ ឃុំខាងលើខណះក្មេងស្រីកំពុងដើរទៅសាលារៀន នៅពេលបច្ចុប្បន្ន កុមារី រងគ្រោះ កំពុងសំរាកព្យាបាល នៅមណ្ឌលសុខភាព ស្រុកអន្លង់វែង រីឯជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថស្រុកនិងកម្លាំងសមត្ថកិច្ចប៉ូលិសស្រុក កំពុងដុតដៃ ដុតជើង តាមស្រាវជ្រាវ ចាប់ឃាត់ខ្លួន ជនសង្ស័យ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕




































