ស្ទឹងត្រែង៖ ក្នុងពិធីចាប់ឆ្នោទ ជ្រើសរើសយកផ្ទះដីឡូត៍លំនៅដ្ឋាន និងដីកសិកម្មក្នុងកម្មវិធីសម្បទានដីសង្គមកិច្ចអតីតៈកងកំលាំងប្រដាប់អាវុធ នៅសង្កាត់សាមគ្គីខេត្តស្ទឹងត្រែង ថ្ងៃទី២២ឆ្នាំ២០១៥នេះគ្រួសារជនពិការ ពលីនិងចូលនិវត្តន៍១១៥គ្រួសារនាំគ្នាសាទទទួល
បានរបបគោលនយោបាយពីរាជរដ្ឋាភិបាលក្នុងពេលដែលពួកគាត់ទន្ទឹមរង់ចាំអំណោយនេះជាយូរមកហើយ។លោកឌិន សន អាយុ៧០ឆ្នាំជនចូលនិវត្តន៍បានបញ្ជាក់ថា ក្នុងមួយជីវិតរស់នៅរបស់គាត់ទើបមកដល់ចុងឆ្នាំ២០១៥នេះ ទទួលបានដីផ្ទះពីរាជរដ្ឋាភិបាល ជំនួសការដោះស្រាយគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលជួបប្រទះភាពញាំញីជាយូរឆ្នាំមកនេះ។ពួកគាត់បានសំដែងការសារទចំពោះទឹកចិត្តដ៏ថ្លៃថ្លានេះ ដែលជនពិការនិវត្តជន មានក្តីសង្ឃឹមក្នុងការរស់នៅក្នុងសង្គមនេះដែរ តម្រូវទឹកចិត្តរបស់ខ្ញុំដែលសម្តេចប្រគល់ឱ្យនេះគឺ វាត្រូវហ្នឹងទឹកចិត្តរបស់ខ្ញុំណាស់ ដ៏ខ្ពង់ខ្ពស់របស់សម្តេច ដែលជួយកូនចៅ ក្រីក្រនេះ ខ្ញុំសូមអំណរអរគុណ យើងខ្ញុំហ្នឹងខិតខំបង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិតតទៅមុខទៀតនេះ ដែលបំណាច់របស់សម្តេចយើងដែលសម្តេចមានគំនិតជួយបងប្អូនកូនចៅ ដ៏ជ្រាលជ្រៅបំផុត នេះខ្ញុំសូមជូនពរដល់សម្តេច ដើម្បីបន្តវេនដឹកនាំប្រទេសតទៅទៀត។លោកអភិបាលខេត្តលោកកុល សំអុលមានប្រសាសន៍ថា នេះជាគោលនយោបាយរបស់រដ្ឋាភិបាល ដែលត្រូវជួយបងប្អូន ជនពិការ ពលីនិងនិវត្តជន ដែលជាការតបស្នងសងគុណណូបការៈរបស់បងប្អូន អតីតៈកងកំលាំប្រដាប់អាវុធ និងក្រុមគ្រួសារចំពោះមាតុភូមិតាមរយះការបង្កើត បណ្តាញសុវត្តិភាពសង្គមប្រកបដោយចេរភាពប្រកររបរផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។លោកឌុច វនទីតូអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបណីយកម្មនិងសំណង់មានប្រសាសន៍ថាការផ្តល់ដីលំនៅលំនៅដ្ឋាន ដីកសិកម្មនិងផ្ទះ ជូនបងប្អូនអតីតៈកងកំលាំងប្រដាប់អាវុធនេះ ជាលើកទី១០ហើយនៅខេត្តស្ទឹងត្រែងបន្ទាប់ពីលើកមុនៗបានធ្វើនៅតាមបណ្តាខេត្តផ្សេងៗ ដូចជាខេត្តក្រចេះកំពង់ស្ពឺ កំពត កំពុងឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប និងខេត្តព្រះស៊ីហនុ សារ៉ុបបានចំនួន៣០៧២គ្រួសារ។លោកអនុរដ្ឋលេខាធិការបានស្នើអោយបងប្អូនអតីតៈយុវជនដែលទទួលបានដីសមហបទានសង្កមកិច្ចពីអាជ្ញាធរនិងរាជរដ្ឋាភិបាលហើយ ត្រូវថែរក្សា និងដាំដំណាំប្រកបរបរចិញ្ចឹមជីវិត ជៀសវាងកុំយកទៅបញ្ចាំឬលក់ដូរធ្វើអោយបាត់បង់កេរ្ត៍ អញ្ចឹងសូមឱ្យយើងទាំងអស់គ្នានេះ ចូលរួមដើម្បីថែរក្សានិរន្តរ់ភាពពិសេសគឺដីរបស់យើងនេះ កាលណាយើងអត់បានថែទាំទេ វាអាចមានអ្នកឈ្លៀតឪកាសមួយចំនួន គេមកទន្ទ្រានដីរបស់យើង សម្បទានហ្នឹងយើងក៏ដោយ យើងត្រូវតែចូលមកបោះរបង ធ្វើការឈូសឆាយកាប់ដីដាំចេក ដាំអីថែទាំទៅទៀត ដើម្បីឱ្យ ការពារដីផ្ទះយើងផង ការពារជួយការពារ ដីដែលនៅសល់ដើម្បីអភិវឌ្ឍន៍កម្មវិធីយើង អញ្ចឹងថែមុនមិនមែនប៉ុណ្ណឹងយើងអភិវឌ្ឍន៍ ជាតំបន់បៃតង ទៅជាតំបន់កន្លែងនេះ ដីល្អជិតក្រុងដែរ ហើយគឺល្អជិតក្រុងទៀតកន្លែងខ្លះដូចនៅរតនៈគីរី៥៨គីឡូទៀត ពីខេត្តមកដូច្នេះយើងវានៅជិតដែរហើយ ល្អវិញទីតាំងវាល្អណាស់។
សូមបញ្ជាក់ថាការផ្តល់ផ្ទះនិងដីកសិកម្មជូនដល់បងប្អូនពិការនិងជនចូលនិវត្តន៍នេះ មានចំនួន១១៥គ្រួសារក្នុងនោះ មួយគ្រួសារទទួលបានផ្ទះ ទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ ដីលំនៅដ្ឋាន៣០គុណ៤០ម៉ែត្រ និងដីកសិកម្មចំនួន២ហិចតា៕




































