បន្ទាយមានជ័យ៖ យុវជនម្នាក់យកកាំបិតចាក់ពោះខ្លួនឯងជាច្រើនកាំបិតបណ្តាលអោយធ្លាយពោះវៀនចេញមកក្រៅបង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងកន្លែងកើតហេតុ។ ករណីដ៏រន្ធត់នេះបានកើតឡើងកាលពីយប់ ថ្ងៃទី21ខែ12ឆ្នាំ2015នៅចំនុចមណ្ឌល4 ភូមិ ប្រជាធម្មលិច
សង្កាត់ ផ្សារកណ្ដាល ក្រុងបោ៉យបែ៉ត ខេត្ត បន្ទាយមានជ័យ។ យុវជនបែកថ្នាំដែលចាក់ខ្លួនឯងនេះសមត្ថកិច្ចបញ្ជាក់ថាឈ្មោះ ឆៃ រីណា ភេទ ប្រុស អាយុ 29ឆ្នាំ រស់នៅ ចំនុចកើតហេតុខាងលើ។ សមត្ថកិច្ចបន្ថែមថាយុវជនរូបនេះបានដើរតាមផ្លូវដោយមានកាន់កាំបិតចិត្តបន្លែមួយផងហើយបានចាក់ទៅលើពោះខ្លួនឯងជាច្រើនកាំបិតបណ្តាលអោយធ្លាយពោះវៀនចេញមកក្រៅនិងមានឈាមហូរស្រោចខ្លួន។ ក្រោយមានការអន្តរាគមន៍ពីកម្លាំងអាវុធហត្ថក្រុងជនរងគ្រោះក៏ត្រូវបានដឹកបញ្ជូនភ្លាមៗមកកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីដើម្បីសង្គ្រោះបន្ទាន់។
សមត្ថកិច្ចអាវុធហត្ថអះអាងថាយុវជនខាងលើបែកថ្នាំ។ ជាញឹកញា់អ្នកប្រើប្រាស់ថ្នាំញៀនតែងបង្កហេតុការផ្សេងៗកើនឡើងគួរអោយព្រួយបារម្ភទោះបី សម្ថកិច្ចប៉ូលិសប៉េអឹមធ្វើការរឹតបន្តឹងនឹងចាប់បានជាបន្តបន្ទាប់យ៉ាងណាក៍មិនមានភាពថមថយទាល់តែសោះ ហើយយុវជនដែលរងគ្រោះដោយសារធាតុញៀននេះក៏មានចំនួនកាន់តែច្រើនឡើង។ ពួកគាត់សំនូមពរអោយសមត្ថកច្ចមេត្តារឹតបន្តឹងនឹងស្វែងរកអោយឃើញមេឈ្មួញគ្រឿងញៀនដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕



































