វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៥ គោលដៅទី៣

0

ខេត្តសៀមរាប៖ នៅបរិវេណទីវត្តស្វាយលើស្រុកស្វាយលើខេត្តសៀមរាបមានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ស៊ិនរុនអភិបាលរងនៃគណៈអភិបាលDSC_0995ខេត្តដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជា សមាជិកក្រុមប្រឹក្សាខេត្តអស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពតំណាងអង្គការសង្គមស៊ីវិល អាជ្ញាធរស្រុកង៣សិស្សានុសិស្សនិងប្រជាពលរដ្ឋមកពីស្រុកជីក្រែងស្រុកស្វាយលើនិង ស្រុកសូទ្រនិគមប្រមាណជាង ៩០០នាក់ កាលពីព្រឹកថ្ងៃទី២២ខែ ធ្នូ ឆ្នាំ២០១៥នេះ។អង្គវេទិកានេះមានគោលបំណងដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកពាក់ព័ន្ធទាំងអស់ ដែលបានមកពីស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមដែលកើតកន្លងហើយវេទិកានេះនឹងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋានខ្លួន ។ ម៉្យាងទៀតវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់គឺជាឧបករណ៍ដ៍មានសារៈសំខាន់ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាពការឆ្លើយតប និង ការចូលរួមរបស់ប្រជាពលរដ្ឋ ទាំង បុរស ស្ត្រី សំខាន់យុវជន និង ជនងាយរងគ្រោះក្នុងកិច្ចដំណើការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោម ជាតិ ដោយផ្តោតទៅលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ ។ឆ្លងទៅតាមអង្គពិភាក្សា និង ការបកស្រាយឆ្លើយតបចំពោះរាល់ទុក្ខកង្វល់ និង សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ដោយបានផ្តោតទៅលើបញ្ហាដីធ្លីសេដ្ឋកិច្ច និង ការងារសន្តិសុខសណ្តាប់ធ្នាប់ចរាចរណ៍ និង វិស័យកីឡា ។ក្នុងនោះដែរក្រុមវាគ្មិនយើងបានធ្វើការបក ស្រាយបំភ្លឺជូនក្នុងអង្គវេទិកាបានចំនួន ១១សំណួរ និង សំណូមពរ ដែល ពាក់ព័ន្ធនិងបញ្ហាដីធ្លីសេដ្ឋកិច្ច និង ការងារសន្តិសុខសណ្តាប់ធ្នាប់ ចរាចរណ៍ ព្រមទាំងការលើកនូវសំណួរ និងសំណូមពរ របស់សមាជិកអង្គវេទិកាដែលបានសរសេរដាក់ប្រអប់បាន មាន ១៦សំណួរ និង សំណូមពរ លើការងារ សេដ្ឋកិច្ច ដីធ្លី និង សេវារដ្ឋបាលផងដែរ។មានប្រសាសន៍បិទអង្គវេទិកានេះ លោកនូផល្លាបានគូសបញ្ជាក់ថា នេះជាសញ្ញាវិជ្ជមានថ្មី បន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចពិគ្រោះយោបល់ពិភាក្សា ដើមី្បពិនិត្យពិចារណា និង ធ្វើការឆ្លុះបញ្ចាំងទៅលើសមទ្ធិ ផលដែលសម្រេចបាន និងបញ្ហាប្រឈមក្នុងឆ្នាំ២០១៥និង គម្រោងសកម្មភាពជាអាទិភាពសេដ្ឋកិច្ចសង្គម សំដៅ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នៃខេត្តសៀមរាប ឈានទៅរកការកាត់បន្ថយភាពក្រីក្រ។ឯកឧត្តមក៏ បានបញ្ជាក់ផងដែរថាអង្គវេទិកាទាំងមូលមានសុទិដ្ឋិនិយមថាវប្បធម៌នៃការចូលរួមកាន់តែមានវឌ្ឍនភាព សំដៅធ្វើឲ្យវិស័យសេដ្ឋកិច្ចសង្គមកិច្ចក្នុងក្រុងស្រុកខេត្តសៀមរាប មានការប្រែប្រួលរីកចម្រើនជាងបណ្តាឆ្នាំមុនៗ។លោកនូផល្លាក៏បានលើកឡើងថា នេះជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរហើយក៏ជាកាយវិការដ៏ប្រពៃ សំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅនៅតាមសហគមមូលដ្ឋានរបស់យើង ។ ព្រឹត្តិការណ៏នាថ្ងៃនេះ វាក៏ជាយន្តការមួយ ក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន ។ អង្គវេទិកាក៏សូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្តនឹងយកសំណួរនិងកង្វល់ទាំងនេះទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈ មេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕DSC_0997 DSC_0996 DSC_0995 DSC_0985