អាជ្ញាធរចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃបានទាន់ពេល ខណះឆាបឆេះគុម្ពោធព្រៃក្បែរផ្លូវទ្បើងប្រាសាទព្រះវិហារ

0

ព្រះវិហារ៖ នៅតំបន់ប្រាសាទព្រះវិហារមានឧប្បត្តិហេតុភ្លើងឆេះព្រៃក្បែរផ្លូវបេតុងទ្បើងទៅកាន់រមណីយដ្ឋានប្រាសាទព្រះវិហារកាលពីរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០១៥ខណះអាកាសធាតុស្រទមមិនទាន់ឈានចូលខែចេត្រនៅទ្បើយ។ហេតុការណ៍ភ្លើងឆេះព្រៃនោះសង្ស័យអ្នកដំណើរបោះចោលk1កន្ទុយបារីមិនប្រយ័ត្នក៍ទៅប៉ះចំគុម្ពស្មៅដែលងាប់ហើយបានបង្កអោយឆេះរាលដាលមួយផ្នែកតូចនៃឧទ្យានព្រៃឈើជាប់ជើងភ្នំដងរែក។ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៍មានតំលៃដុះហ៊ុំព័ទ្ធទៅដោយឧទ្យានគម្របព្រៃឈើពណ៌បៃតងដ៍ស្រស់ត្រកាលហើយដុះលាយទ្បំទៅដោយរុក្ខជាតិវាលស្មៅដូចនេះសូមមេត្តាបងប្អូនភ្ញៀវទេសចរធ្វើដំណើរទ្បើងទៅទស្សនាកំសាន្តទាំងអស់មេត្តាជួយថែរក្សាការពារអោយបានគង់វង្ស។ជាពិសេសកុំចោលកន្ទុយបារីទៅចំវាលស្មៅដែលងាប់និងព្រៃឈើនៅក្បែរផ្លូវទ្បើងទៅកាន់ប្រាសាទព្រះវិហារដែលនឹងអាចបង្កជាអគ្គីភ័យទ្រង់ទ្រាយធំបាន។សេចក្ដីរាយការណ៍បានអោយដឹងថាអាជ្ញាធរគ្រប់គ្រងថែរក្សារមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហាររួមមានកំលាំងគរបាលព្រំដែនគោកនិងកំលាំងទាហានបានសហការគ្នាចុះអន្តរាគមន៍ទៅជួយពន្លត់ភ្លើងឆេះព្រៃនិងវាលស្មៅនាពេលនោះបានទាន់ពេលវេលារលត់អស់ទៅវិញនៅម៉ោង៧យប់ថ្ងៃដដែលមិនមានអ្វីធ្ងន់ធ្ងរនោះទេ៕K2 k1