ខេត្តកណ្តាល៖ ករណីហិង្សាដោយចេតនាមួយបានកើតឡើងនៅវេលាម៉ោង១៨និង១៥នាទីថ្ងៃទី២២.ខែធ្នូឆ្នាំ.២០១៥ ចំណុចភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលដែលបង្កឡើងដោយយុវជនមុខសញ្ញាសេពគ្រឿងញៀនម្នាក់បានទាញដំបងសំពងក្បាលបុរសម្នាក់បណ្តាលឲ្យរង
របួសធ្ងន់បែកក្បាលដេ៨ថ្នេរ ។ជនរងគ្រោះឈ្មោះ មិន ឈឿន(ហៅម៉ូវ) ភេទប្រុសអាយុ36សញ្ជាតិខ្មែរ មានទីនៅភូមិរទាំង ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ:កសិករ ។ជនសង្ស័យឈ្មោះ ង៉ែត ពិសិតហៅយ៉ាភេទប្រុសអាយុ33ឆ្នាំមានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ ក្រោយពីធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់។ ប្រភពកន្លែងកើតហេតុបារៀបរាប់ដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានអង្គុយនៅលើផ្ទះម្តាយក្មេកឈ្មោះនូ អេង ហើយបានប្រដៅប្អូនឈ្មោះសាំង សំរេច ភេទប្រុសដែលត្រូវជាប្អូនថ្លៃឲ្យឈប់ ដើរលេងយប់ ហើយឈប់លួចរបស់របរគេទៀត ឈប់យកថ្នាំមកជក់នៅលើផ្ទះតទៅទៀត ស្រាប់តែពេលនោះ ជនសង្ស័យឮដូច្នោះស្មានថាជនរគ្រោះនិយាយដៀមដាមអោយខ្លួន ក៏បានយកដំបងឈើ ប្រវែងប្រហែលកន្លះម៉ែត្រ ទៅវ៉ៃជនរងគ្រោះចំក្បាលពីលើផ្នែកខាងស្តាំបណ្តាលអោយបែកកបាលដេរចំនួន8ថ្នេរ ។ បច្ចុប្បន្នជនសង្ស័យបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លូន។!




































