ខេត្តពោធិ៍សាត់៖ អ្នកបើករថយន្តកាមរីមួយគ្រឿង បានបើកលឿនតាមទៅបុកបុរស់ម្នាក់ដល់ចិញ្ចើមផ្លូវជាតិពេលដែលគាត់ដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅមុខនិងនគរបាលចរាចរណ៍កំពង់ត្រួតពិនិត្យយានយន្តបើកបរហើយជនបង្ករព្យាយាមបើករត់ទំនងរត់មិនរូចក៍ទៅឆ្ងាយពីកន្លែងកើតហេតុ
បន្តិចទុករថយន្តចោលបោលគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតងលពីលាមោ៉ង៥និង៣០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ភួមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។រដ្ឋបាលនគរបាលប៉ុស្ត៍ឃុំត្រពាំងជងបានឲ្យដឹងថា ជនរងគ្រោះដែលរថយន្តបង្ករបុកស្លាប់ឈ្មោះ ពៅ សត្សា អាយុ៥៨ឆ្នាំរស់នៅភួមិិនារាទេង ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តព្រៃវែង។បើតាមនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដែលចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកទោចក្រក្រយាន្យន្តគ្រប់ប្រភេទដែលចរាចរណ៍លើផ្លូវជាតិលេខ០៥ សហការណ៍ជាមួយនគរបាលចរាចរណ៍ស្រុកបាកានឲ្យដឹងថា៖មុនពេលកើតហេតុជនរងគ្រោះខាងលើ ជាតៃកុងរថយន្តបានរត់ឆ្លងថ្នល់ពីជើងទៅត្បូងដល់ចញ្ចើមផ្លូវជាតិទៅហើយ ។ ស្របពេលនោះមានរថយន្តកាមរីមួយគ្រឿងព័ណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2X . 05-82បានចរាចរណ៍ទិសដៅពីកើតទៅលិច ដោយសាតែអ្នកបើរថយន្តនោះបើកលឿនពេក ទើបនគរបាលចរាចរណ៍យើង ក្រវីដំបងឲ្យបន្ថយល្បឿន តែជនបង្ករនោះរឹតតែផ្គើនសមត្ថកិច្ចចរាចរណ៍ បង្កើនល្បឿនជាងមុន មកដល់ចំនុចកើតហេតុនោះក៍តាមទៅបុកបុរសដែលរត់ឆ្លងផ្លូវនោះឯចិញ្ចើមផ្លូវជាតិខាងត្បូង ពេញមួយទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច ហើយជនបង្ករនោះក៍បានព្យាយាមបើករថយន្តគេចទៅមុខទៀត នគរបាលយើងក៍បានអត្រាគមគ្រប់កន្លែង ជនបង្ករនោះទំនងបើករថយន្តរត់មិនរូចក៍ទុករថយន្តចោលរូចចុះគេចខ្លួនបាត់។នគរបាលចរាចរណ៍បានបន្តថា ជនរងគ្រោះត្រូវនគរបាលមូលដ្ឋានប្រគល់ឲ្យទៅគ្រួសារធ្វើបុណ្យ ឯរថយន្តបង្ករនគរបាលចរាចរណ៍ផ្លូវគោកខេត្តយកទៅរក្សាយកទុកស្នងកាចាត់តាមផ្លូវច្បាប់ដើមុបីសំណងដល់ជនរងគ្រោះព្រោះរថយន្តនេះបង្ករហេតុទាំងស្រុងតែម្ដង៕




































