ខេត្តកំពង់ឆ្នាំង៖ ប្រធានចាស់ផ្លាស់ទៅខេត្តឧត្តរមានជ័យខេត្តកំពង់ឆ្នាំង៖ « ក្នុង១ខែៗអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវរកចំណូលអោយបាន១៥០លានដុល្លា បង់ចូលថវិការជាតិ » នេះជាការលើកឡើងរបស់លោក ហ៊ីវ ប៊ុនហេង អគ្គនាយកដ្ឋានរង គយនិងរដ្ឋាករកម្ពុជា ដែលបានថ្លែងនៅក្នុង
ពិធី ប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង។លោក ហ៊ីវ ប៊ុនហេង អគ្គនាយកដ្ឋានរង គយនិងរដ្ឋាករកម្ពុជា បានថ្លែងកោតសរសើរដ ល់លោក យូ ហេង ប្រធាសាខាគយចាស់ដែលបានខិតខំបំពេញភារកិច្ចរកចំណូលជូនរដ្ឋលើសផែនការ។ លោកបានផ្តាំផ្ញើដល់លោក សំ សុខា ប្រធានសាខាថ្មីត្រូវយកចិត្តទុកដាក់អនុវត្តន៍ការអារគយតាមបញ្ញត្តិច្បាប់ប្រកបដោយប្រសិទ្ធភាព , យកចិត្តទុកដាក់ដឹកនាំសាខាប្រមលពន្ធគ្រប់ប្រភេទ ដោយត្រូវទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធនៅកណ្តាលទីអោយបានជោគជ័យ ប្រមូលថវិការពន្ធ អោយបានតាមផែនការឬលើសផែនការជូនរដ្ឋ។ ក្នុងនោះត្រូវបង្កើន កិច្ចទំនាក់ទំនងល្អ សហការល្អ ជាមួយតុលាការ ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងតួនាទីភារកិច្ច ដោយមិនត្រូវដុតអោយខ្លោចរោចអោយឆៅ ដើម្បីសម្រេចអោយបានជោគ ជ័យនូវការប្រមូលពន្ធជូនជាតិ។លោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំងចាស់បានរាយការណ៍អោយដឹងថា៖ សាខាគយនៅក្នុងខេត្តកំពង់ឆ្នាំងបានកើតឡើងនៅថ្ងៃទី០៣ ខែ០៩ ឆ្នាំ២០១៤ ដោយបានជួលផ្ទះប្រជាពលរដ្ឋធ្វើជាទីស្នាក់ការរហូតមកដល់សព្វថ្ងៃនេះ។ នៅក្នុងរយះពេល១៦ ខែគិតពីខែ០៩ ឆ្នាំ២០១៤ ដល់ខែ១២ ឆ្នាំ២០១៥ សាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង បានប្រមូលពន្ធគ្រប់ប្រភេទ និងបង្ក្រាបអំពើគេចពន្ធម៉ូតូ បានប្រាក់ជាង៣ពាន់លានរៀលបង់ចូលថវិការជាតិ ស្មើនិង១៤៧% លើផែនការ។នៅក្នុងពិធីនេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានផ្ទេរភារកិច្ច លោក យូ ហេង ទៅកាន់ជាប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ ចំណែកលោក សំ សុខា មកពីខេត្តកំពត ត្រូវបានតែងតាំងជាប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង។លោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំងដែលបានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំងបានផ្តាំផ្ញើដល់ លោកប្រធានសាខាថ្មីថា៖ គណៈអ ភិបាលខេត្តកំពង់ឆ្នាំង សូមគាំទ្រនិងសហការជានិច្ចក្នុងការផ្តល់កម្លាំងសមត្ថកិច្ចក្នុងខេត្ត ចូលរួមក្នុងកាតព្វកិច្ចប្រមូលពន្ធ និងការបង្ក្រាបអំពើគេចពន្ធគ្រប់ប្រភេទដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង អោយតែមានសំណើរពីសាខាគយ និងរដ្ឋាករខេត្ត ដើម្បីរួមគញនាក្នុងការប្រមូលពន្ធបង់ចូលថវិការជាតិ សំរាប់បើកប្រាក់បំណាច់ជូនមន្ត្រីរាជការ និងអភិវឌ្ឍន៍ជាតិលើគ្រប់វិល័យ៕




































