ពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ថ្វាយព្រះសព មេគណខេត្ត

0

ខេត្តសៀមរាប៖  នាព្រឹកថ្ងៃ១៣កើត ខែ មិគសិរ ឆ្នាំ មមែ សប្តស័ក ព.ស២៥៥៩ ត្រូវនឹងថ្ងៃ ពុធ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ នៅបរិវេណវត្តព្រះឥន្ធកោសីយ៍ ក្រុង ខេត្តសៀមរាប បានធ្វើពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ថ្វាយជូនព្រះសព ព្រះសុមង្គល សិលាចារ្យ ឥន្ទកេសរោ បណ្ឌិត ពេជ្រ សន ព្រះមេគណImage99ខេត្តសៀមរាប ដែលបានទទួលអនិច្ចធម៌ កាលពីវេលាម៉ោង ៥ និង ៤៥នាទីព្រឹក ថ្ងៃ៨ កើត ខែ មិគសិរ ឆ្នាំ មមែ សប្តស័ក ព.ស២៥៥៩ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៥ ក្នុងព្រះជន្មាយុ ៨២ព្រះវស្សា ដោយព្រះរាគាពាធ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ រាជធានីភ្នំពេញ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ រួមទាំងការនិមន្ត អញ្ជើញចូលរួម ពីព្រះមហាវិមលធម្ម ពិន សែម សិរីសុ វណ្ណោ ព្រះរាជា គណៈថ្នាក់ទោ និង ព្រះអនុគណក្រុង ស្រុក ព្រះថេរាព្រះថេរៈជាសិស្សគុណ និង លោក លោក ជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា មេបញ្ជាការ បញ្ជាការរងកងកម្លាំង ប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ចៅសង្កាត់ និងប្រជាបរិស័ទផងដែរ ។ក្នុងការអាននូវជីវប្រវត្តិរបស់ ព្រះសុមង្គល សិលាចារ្យ ឥន្ទកេសរោ បណ្ឌិត ពេជ្រ សន ព្រះមេគណខេត្ត ដោយបាន បញ្ជាក់ថា ក្នុងដំណើរក្នុងមួយជីវតរបស់ព្រះអង្គ បានតស៊ូដើមី្បដុតបំផ្លាញនូវកិលេស អវិជ្ជា ចម្រើននូវ គុណធម៌ និង បញ្ញាឲ្យកើតឡើង ព្រមទាំងបានបណ្តុះនូវសេចក្តីស្រឡាញ់ មេត្តាករុណា ចំពោះសិស្សគណ និង បង ប្អូនពុទ្ធបរិស័ទ ។ ស្ថិតពេលដែលព្រះអង្គនៅមាន ព្រះជន្ម ក្នុងនាមជាអគ្គមគ្គុទ្ទេស ព្រះអង្គបានបំពេញភារកិច្ច ដើមី្ប ជូនមាតុប្រទេសរបស់ខ្លួន ទាំង វិស័យ ពុទ្ធចក្រ និង អាណាចក្រ ដោយបានកសាងនូវសមទ្ធិផលធំៗជាច្រើន នៅលើ ទឹកដី ប្រវត្តិសាស្ត្រសៀមរាប ក្នុងការលើកស្ទួយនូវប្រពៃណី ទំនៀមទំលាប់ វប្បធម៌ ដោយពុំ បានគិតនូវផល ប្រយោជន៍បុគ្គលរបស់ខ្លួនឡើយ ។ ដោយឃើញនូវស្នាដៃរបស់ ព្រះ អង្គ ទាំងនេះហើយ ដែលធ្វើឲ្យយើងជាថ្នាក់ ដឹកនាំគ្រប់ ន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង បងប្អូនកូន ចៅ មានក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត គ្មាន នូវព្រះគុណូបការៈ ដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រហស្ត៍របស់ព្រះអង្គ ដែលបានបន្សល់ ទុកនៅ សមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ ក្នុងខេត្តសៀមរាប ក្នុងនោះដែរទាំង មន្ត្រី សង្ឃ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធ មន្ត្រី រាជការ អាជ្ញាធរក្រុង ស្រុក បាននិមន្ត និង អញ្ជើញដាក់កម្រងផ្កា និង បូជាទៀនធូប ថ្វាយនៅចំពោះ មុខ ព្រះសព ដើមី្បឧទ្ទិសព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បាននិមន្តទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។ក្នុងនោះដែរលោកបណ្ឌិត ឃឹម ប៊ុនសុង និង លោកជំទាវ ក៏បាននាំយកនូវបច្ច័យចំនួន ២លានរៀល ប្រគេន ជូនព្រះសង្ឃ ៕ ដោយ ស៊ាន ផាតImage95Image94 Image99 Image98 Image97 Image96