បន្ទាយមានជ័យ៖ប្រធានស្តីទីសាខាគយខេត្តបន្ទាយមានជ័យលោក ថោង សុខាំភូដែលទើបឡើងកាន់តំណែងមិនបានពីឆ្នាំផងត្រូវបានប្រកាសផ្លាស់ប្តូរទៅកាន់តំណែងជាប្រធានសាខាគយខេត្តកំពងធំនារសៀលថ្ងៃទី23ធ្នូ2015ក្រោមអធិបតីភាពលោក ហ៊ីវ គឹមហេងអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក គោស៊ុ សាសឿត អភិបាលខេត្តនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ការប្រកាសផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាបន្ទាប់ពីលោកត្រូវបានរងការរិះគន់ជាច្រើនលើបញ្ហាដាក់ពង្រាយគយជាច្រើនតាមផ្លូវដើម្បីយកលុយពីឈ្មួញដឹកទំនិញគេចពន្ធ។
ការផ្លាស់ប្តូរលោក ថោង សុខាំភូ ត្រូវបានដាក់ជំនួសមកវិញពីសំណាក់លោក ឆែ សុធា ដែលជាប្រធាសាខាគយខេត្តឧត្តរមានជ័យ។
សូមបញ្ជក់ថាចាប់តាំងពីការឡើងកាន់តំណែងរបស់លោក ថោង សុខាំភូបានកើតឡើងនៅបញ្ហាតវ៉ាបិទផ្លូវពីសំណាក់ក្រុមអ្នករត់តាក់ស៊ី ដឹកផ្លែឈើ និងទំនិញគេចពន្ធជាច្រើនលើកច្រើនសារសូមកុំអោយមានគយច្រើនកន្លែងព្រមទាំងកុំអោយបង់លុយលើការដឹកផ្លៃឈើឬទំនិញតិចតួច។នការដាក់កុងត្រូលគយជាច្រើនកន្លែងលើកំណាត់ផ្លូវជាតិលេខ5ពីមាត់ច្រកអន្តរជាតិប៉ោយប៉ែតមកកាន់ទីរួមខេត្តបន្ទាយមានជ័យនៃក្រុងសិរីសោភ័យលើចំងាយផ្លូវមិនដល់50គីឡូម៉ែត្រមានប៉ុស្តិ៍គយដល់ទៅប្រាំកន្លែងធ្វើសកម្មភាពអោយឈ្មួញដឹកទំនិញគេចពន្ធបង់លុយអោយនិងបង់ក្បាល់ឡានថ្លៃបាយរាល់ទំនិញមានពន្ធ។ការបង់លុយនេះខ្លះបង់ជាជើងនិងខ្លះទៀតបង់គិតជាខែពី150ដុល្លាទៅព200ដុល្លា៕