ខេត្តព្រះសីហនុ៖ ក្រុមមន្រ្តីនិងកម្មករមួយចំនូនដែលបំរើការងារនៅក្នុងអង្គភាពកំពុងផែស្វយត័ក្រុងព្រះសីហនុ ក៍ដូចជាមន្រ្តីចូលនិវត្តន៍ ក្រោយពីរ ដឹងថាទីតាំងដីនិងផ្ទះល្វែងក្នុងតំបន់ អតីតស្ថានទូត រុស្សី កំពុងត្រូវ បាន មនុស្សមួយក្តាបតូចដែលគេអះអាងថាសុទ្ធសឹងជាខ្សែស្រឡាយសាច់ញាត្តិរបស់
លោកអគ្គនាយក. អគ្គនា យករងកំពុងផែស្វយត័ក្រុងព្រះសីហនុ ឃុបឃិតគ្នាវាទីរំលោភយក ធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លូននោះ ពូកគេបានសម្តែងនៅអារម្មមិនសូវល្អសោះ ដោយអ្នកខ្លះបាននិយាយថា ដីអតីតៈ ស្ថានទូតរុស្សីខាងលើនេះជាដីរបស់រដ្ឋ ដូចនេះគ្មានហេតុផលណាមួយដែលអាចឃុប ឃិត គ្នារំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជនបុគ្គល់នោះឡើយ និងអ្នកខ្លះលើកឡើងថាដីនិងផ្ទះល្វែង ក្នុងបរិវេណអតីតៈស្ថានទូតរុស្សីនេះបើមន្រ្តីកំពុងផែក៍ដូចជាកម្មករមួយចំនូនវាទីរំលោភបំពានយកបាន អញ្ចឹងកម្មករចំនូនជិត២០០០នាក់ក៍អាចមានសិទ្ធិរំលោភបំពានយកបានដូចគ្នា។.ពាក់ន្ធ័បញ្ហារខាងលើនេះត្រូវបានមន្ត្រី បំរើការងារនៅក្នុងកំពុងផែមួយរូបក្នុងចំណោមមន្រ្តី ក៍ដូច ជាកម្មករជាច្រើនាក់បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថាដីនិងផ្ទះល្វែងក្នុងតំបន់អតីតស្ថានទូត គឺជាដី ស្ថិតនៅក្នុង(អាំងវង់ទែ)របស់រដ្ឋគ្រប់គ្រងដោយអង្គភាពកំពុងផែ ហើយសំណង់ផ្ទះល្វែងជា ច្រើនខាង លើនេះសាងសង់ឡើងសំរាប់ ជំនាញការរុស្សីស្នាក់ ក្នុងអំឡុងឆ្នាំ១៩៨០ព្រោះជំនន់ នោះ (ក្នុងកំពង់ ផែមានជំនាញការុស្សី) ហើយសំរាប់ក្រុម បុគ្គលដែលកំពង់ស្នាក់នៅបច្ចុប្បន្ននេះ ដើម ឡើយ គឺជាអ្នក សុំស្នាក់អាស្រ័យរស់នៅបណ្តោះអាសន្នតែប៉ុណ្ណុះ ប៉ុន្តែរសំរាប់ពេលនេះក្រុមដែលសុំស្នាក់ បណ្តោះ អាសន្នទាំងអស់ខាងលើនេះពូកគេកំពុងរៀបចំគំរោងធ្វើឲ្យដីក្នុងចំណុចនេះផ្ទុះទៅជាបាតុភាពទំនាស់កើតឡើងដើម្បី ឲ្យរដ្ឋកាត់ដីនោះឲ្យពូកគេកាន់កាប់ស្របស្បាប់(ក្រោមរូបមន្តឈ្នះបានដី ចាញ់បាន លុយ) ហើយបើសិនជាដេញឲ្យពូកគេចេញ ទទេៗដោយគ្មានសំណងនោះពូកគេមិនព្រមចេញដាច់ខាត។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ លោក ប៉ែនស៊ី ថា មានឋានៈជាអគ្គនាយករងកំពង់ផែស្វ័យត កំពង់ ក្លាយជាមនុស្សសំខាន់ដែលគេសង្ស័យថាគឺជាអ្នកផ្តូចផ្តើមឈានមុខគេក្នុងការរំលោភបំពានយកដីនិងផ្ទះល្វែងក្នុងតំបន់អតីតស្ថានទូរុស្សីខាងលើនេះផងដែរ។ជាមួយគ្នានេះក៍មានការរិះគន់ជាច្រើនបានលើកឡើងខុសៗ គ្នា ដោយអ្នកខ្លះបានលើកឡើងថាបើដីទីតាំងស្ថានទូតរុស្សី ខាងលើនេះគឺជាដីកម្មសិទ្ធិ របស់ អង្គ ភាព កំពុងផែបានសេចក្តីថាវាក៍ជាកម្មសិទ្ធិរូមរបស់ មន្រ្តី .បុគ្គលិក .និងកម្មករ ដែលកំពុងបំរើការងារ នៅក្នុង អង្គភាពកំពុងផែស្វយ័តក្រុងព្រះសីហនុចំនូនជិត២០០០នាក់ដែរ ដូចនេះ បើសិនជាបុគ្គល់ មួយក្តាបតូចខាងលើរំលោភបំពានយកបានសម្រេច អញ្ចឹង ក្រុមកម្មករទាំងអស់ក៍មានសិទ្ធិរំលោភយក បានដូចគ្នា ។ ដោយឡែកសំរាប់មតីមួយចំនូនផ្សេងទៀត បានលើកឡើងថាជុំវិញបញ្ហារដីនិងផ្ទះល្វែង អតីត ស្ថាន ទូត រុស្សីខាងលើនេះ ដើម្បីឲ្យមានភាពយុត្តធម៏និងជាសវាងការផ្ទុះបាតុភាពតវ៉ា ថ្នាក់ដឹក នាំកំពុង ផែ បើអាចធ្វើបាន គួរតែប្រមូលដីទាំងអស់ត្រឡប់មកវិញរូចហើយ ធ្វើការលក់ដូរតែម្តង ដើម្បី យក លុយ មក ចែកចាយដល់កម្មករទាំងអស់ដែលកំពង់បំរើ ការងារក្នុងកំពុងផែឲ្យមានចំណែក ស្មើរៗ គ្នា នោះបញ្ហារគ្រប់យ៉ាងនិងត្រូវបញ្ចប់ដោយសន្តិភាព តែបើមិនអញ្ចឹងទេនោះ បាតុភាពផ្ទុះការតវ៉ា ពីរ សំណាក់កម្មករ រាប់ពាន់នាក់និងអាចកើតឡើងគ្រប់ពេលវេលា។អ្វីដែលបានលើកឡើងខាងលើនេះវា គ្រាន់តែជាការរំលិកទៅដល់មន្រ្តីថ្នាក់ដឹកនាំដែលពាក់ពន្ធ័ឲ្យបានជ្រាបខ្លះៗដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា បើមិនអញ្ចឹងទេ ច្បាស់ជាយ៉ាប់ហើយ។.គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហារដីខាងលើនេះ លោក មិន ម៉ូន ប្រធានមន្ទីរភូមិបាលក្រុង ព្រះសី ហនុ បានប្រាប់ឲ្យដឹងថា ដីខាងលើនេះជាដីស្ថិត នៅក្នុង(អាំងវង់ទែ)របស់រដ្ឋ ពោលគឺជាដីរបស់រដ្ឋ ហើយ បច្ចុប្បន្នដីនេះស្ថិតនៅក្នុងការគ្រប់គ្រង់របស់ អង្គភាពកំពង់ផែក្រុងព្រះសីហនុហើយ ចំពោះបញ្ហារផ្សេងៗ លោកមិនដឹងទេ។ប៉ុន្តែរបញ្ហារនេះបើនិយាយពីរផ្លូវច្បាប់ ដីកម្មសិទ្ធិរបស់រដ្ឋ អាចក្លាយទៅ ជាដី កម្មសិទ្ធិ ឯកជនបាន លុះត្រាតែធ្វើអនុប្រយោគ ឆ្លង កាត់ ការសម្រេចរបស់ក្រសូងចំនូន៨ទៅ៩ ដែល ពាក់ពន្ធ័ជាមុខសិន បើមិនអញ្ចឹងទេនោះ វាជារឿង ផ្ទុយពីរផ្លូវច្បាប់ទាំងស្រុងហើយ៕




































