សមត្ថកិច្ច​ជំនាញ​ទ​បំបែកសំណុំរឿង​ប្លន់​សំលាប់​យកលុយ​អស់​ជិត​២​មឺ​ន​ដុល្លា​នៅ​ស្រុក​ភ្នំក្រវាញ​

0

​ពោធិ៍សាត់ ៖ ករណី ក្រុម ចោរ ប្រដាប់ អាវុធ ចូល​ប្លន់ ផ្ទះ វេរ លុយ ( វី ង ) នៅ ស្រុក ភ្នំក្រវាញ ដោយ បាញ់ សម្លាប់ ស្ត្រី ម្ចាស់ផ្ទះ ក្នុង បន្ទប់ នោះ សមត្ថកិច្ច ព្រហ្មទណ្ឌ កម្រិត ធ្ងន់ នៃ ស្នងការ នគរបាល ខេត្ត ពោធិ៍សាត់ បាន បំបែកសំណុំរឿង ដោយ ឃាត់ខ្លួន ជនសង្ស័យ បាន ម្នាក់ ក្នុងimage2 ចំណោម បក្ស ពួក​ច្រើន​នាក់​ទៀត​។​នគរបាល ការិយាល័យ​ផ្នែក ព្រហ្មទណ្ឌ កម្រិត ធ្ងន់ នៃ ស្នងការ នគរបាល ខេត្ត ពោធិ៍សាត់ បាន ទម្លាយ ប្រាប់​ឲ្យ​ដឹង នៅ រសៀល ថ្ងៃ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ ថា ៖ ក្រោយពី មាន​ហេតុការណ៍ ករណី បាញ់ ប្លន់ នោះ ភ្លាម មក សមត្ថកិច្ច បាន បើក ការស្រាវជ្រាវ ស៊ើបអង្កេត ទាំងយប់​ទាំង​ថ្ងៃ រហូតមកដល់​ពេលនេះ​១២​ថ្ងៃ ហើយ ទើប​ឈាន ដល់ ការ កំណត់ មុខសញ្ញា បាន មួយ ចំនួន ។ ដោយ​កំលាំង ជំនាញ​ខេត្ត​ជាមួយ អាវុធ​ហ​ត្ថុ​ក្រុង បោ​៉​យ​បែ​៉​ត បាន ឃាត់ខ្លួន ជនសង្ស័យ មុខសញ្ញា​ប្លន់ ប្រដាប់អាវុធ​ម្នាក់ កា​ពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃ ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥ សមត្ថកិច្ច ព្រហ្មទណ្ឌ កម្រិត ធ្ងន់ សហការ ជាមួយ អាវុធហត្ថ ក្រុង ប៉ោយប៉ែត ឃាត់ខ្លួន មុខសញ្ញា ជនសង្ស័យ បាន ម្នាក់ ខណៈ រូបគេ រៀបចំ ឆ្លងដែន ទៅ ប្រទេស ថៃ ។ លុះ នៅ ទី ២១ ខែ ធ្នូ ជនសង្ស័យ រូប នោះ បាន យក មក ដល់ ស្នងការដ្ឋាន នគរបាល ខេត្ត ពោធិ៍សាត់ ។ ចំពោះ ករណី នេះ កម្លាំង សមត្ថកិច្ច មាន ទន់ និង ឯកសារ គ្រប់គ្រាន់ អស់ហើយ​។​

​ប្រភព ទម្លាយ ថា ជនសង្ស័យ រូបនេះ មានឈ្មោះ អួ ច គឹម ឡេង អាយុ ជាង ៣០ ឆ្នាំ មាន ស្រុកកំណើត នៅ ភូមិ ថ្លុក ដង្កោ ឃុំ ផ្ទះ រុង ស្រុក ភ្នំក្រវាញ ដែល ជា កន្លែង កើតហេតុ​។ បច្ចុប្បន្ន កម្លាំង បាន រៀបចំ កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ រួចហើយ ក្រៅ ពីនេះ យើង បាន រៀបចំ ស្រាវជ្រាវ រុករក មុខសញ្ញា ផ្សេងទៀត​។ ប៉ុន្តែ​ប្រភព​មិន ទាន់ ឲ្យ បង្ហាញ មុខ សញ្ញា ម្នាក់ ខាង លើ នេះ នៅឡើយ​ទេ ព្រោះ កំពុង ស្រា​ជ្រាវ​បន្ត​។​

​សួ​ម​បញ្ជាក់ថា កាលពី វេលា ម៉ោង ៦ និង ៤០ នាទី ល្ងាច ថ្ងៃ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥ មាន ករណី ប្លន់ ប្រដាប់ អាវុធ មួយ នៅ ចំណុច ផ្ទះ វេរ លុយ ស្ថិត នៅ ខាង លិច ផ្សារ ថ្លុក ដង្កោ ក្នុង ភូមិ ថ្លុក ដង្កោ ឃុំ ផ្ទះ រុង ស្រុក ភ្នំក្រវាញ ខេត្ត ពោធិ៍សាត់​។ ក្នុង សកម្មភាព ប្លន់ នោះ ក្រុម ចោរ បាន បាញ់ សម្លាប់ ស្ត្រី ម្ចាស់ ផ្ទះ ឈ្មោះ ខាន់ ច ន្ធី ម អាយុ​៣១ ឆ្នាំ ( ស្លាប់ ) ខណៈ​នាង​មកពី​សី​ុ​កា និង បាញ់ បងថ្លៃ​ស្ត្រី​រងគ្រោះ​បណ្ដាល ឲ្យ របួស ពេលដែល​ឮសូ​ស្នូ​គ្រាប់កាំភ្លើង កាន់ដំបង​រត់​ពី​ផ្ទះ​មកជួយ​។​ចំណែក ប្ដី របស់ ស្ត្រី រង គ្រោះ មាន ឈ្មោះ ជ័យ ភា អាយុ​៣៤ ឆ្នាំ ត្រូវ ក្រុម ចោរ ចាប់ ចង​ក្រោមផ្ទះ ក្នុង ពេល​ចោ​ធ្វើ​សកម្មភាព​ប្លន់​នោះ​។​
​ដោយ​ករណី ប្លន់​ខាង លើ នេះ លោក វង្ស សា​វ៉េ​ត អធិការ នគរបាល ស្រុក ភ្នំក្រវាញ បាន ប្រាប់ ឲ្យ ដឹង ក្រោយ ពី​ចុះ ត្រួត ពិនិត្យ នៅ កន្លែង កើតហេតុ ថា ក្រុម ចោរ មាន គ្នា ចាប់ពី បី នាក់ ឡើង ទៅ ( ពាក់ ម៉ាស់ ២ នាក់​) ប្រដាប់ ដោយ កាំភ្លើងខ្លី ១ ដើម និង កាំភ្លើង វែង រួម ទាំង មាន ដែកគាស់ ១ ហើយ នៅមុន ពេល កើតហេតុ ក្រុម ចោរ ទាំង នោះ បាន ចូល តាម ផ្លូវ ខាង ក្រោយ ផ្ទះ ដោយ បាន គាស់ ចម្រឹង របង ក្រោយ ផ្ទះ រួច ដើរ លបៗ មក សម្ងំ ពួន ជាប់ ផ្ទះ ជនរងគ្រោះ ខាង ក្រោយ រៀបចំ ធ្វើ សកម្មភាព ប្លន់ សម្លាប់ យក ទ្រព្យសម្បត្តិ រួច គេច ខ្លួន បាត់​។​

​លោក អធិការ បន្ត ថា ក្រោយ កើតហេតុ លោក ស្នងការ បាន បញ្ជូន កម្លាំង ព្រហ្មទណ្ឌ កម្រិត ធ្ងន់ ទៅ កន្លែង ខាង លើ ហើយ ក៏ បាន ឲ្យ កម្លាំង ខាង ស្រុក វាលវែង ស្រុក បាកាន ស្រុក ក្រគរ និង កម្លាំង ក្រុង ពោធិ៍សាត់ ធ្វើ ការ ពួន ស្ទាក់ គ្រប់ ច្រក ផ្លូវ ទាំង អស់ ដើម្បី ស្ទាក់ ចាប់ ខ្លួន ចោរ ទាំង នោះ អស់ ពេញ មួយ យប់ រហូត ភ្លឺ នៅ មិនទាន់ ចាប់ ខ្លួន បាន នៅឡើយ​។​

​លោក អធិការ បន្ត ទៀត ថា ទ្រព្យសម្បត្តិ ដែល បាត់បង់ រួម មាន ខ្សែ . ក មាស ១ តម្លឹង , ខ្សែ ដៃ មាស ១ តម្លឹង , លុយ ដុល្លារ ៥ ពាន់ លុយ រៀល ប្រហែល ៨ លាន , ខ្សែ , ក ប្លា ទីន ១ ខ្សែ ទម្ងន់ ៣ ជី បន្តោង ដាំ ត្បូង ស និង ចិញ្ចៀន ត្បូង ប្លា​ទីន ១​វង់ ដោយ មនុស្ស ម្នាក់ ស្លាប់ និង របួស ម្នាក់ ត្រូវ ចោរ បាញ់ ត្រូវ ដៃ ខាងឆ្វេង ពេល ដែល បម្រុង ទៅ ជួយ​។​

​លុះ នៅ ព្រឹក ថ្ងៃ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៥ គ្រប់ ជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរ បាន ទៅ ពិនិត្យ កន្លែង កើតហេតុ ហើយ លោក តូ តុង អេង មន្ត្រី នគរបាល ផ្នែក ការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ បាន ឲ្យ ដឹង ថា សកម្មភាព ប្លន់ កាលពី យប់ នោះ តាម ការ ពិនិត្យ ជាក់ស្ដែង នៅ កន្លែង កើតហេតុ និង ចម្លើយ ពី ជនរងគ្រោះ ក្រុម ចោរ នេះ មាន គ្នា ពី បី ទៅ បួន នាក់ មាន កាំភ្លើងខ្លី វែង និង ប្រដាប់ ដែកគាស់ ចម្រឹង របង បាន ចូល ពី ក្រោយ មក ប្លន់ ដោយ ចាប់ចង ប្ដី នៅ ក្រោម ផ្ទះ ជាប់ មិន ឲ្យ ស្រែក និង កម្រើក ខ្លួន ឡើយ​។ ស្រប ពេល ជាមួយគ្នា នោះ ស្ត្រី រងគ្រោះ ខាង លើ បាន មក ពី ស៊ី ការ គេ ពាក់ គ្រឿងអលង្ការ ពេញ ខ្លួន ដើរមក ជាមួយ នារី ម្នាក់ទៀត នៅ ក្បែរ ផ្ទះ ដែល ពាក់ ខ្សែ​.​ក ប្លា​ទីន ទម្ងន់ ៣ ជី មក ទិញ កាត ទូរស័ព្ទ ទើប ត្រូវ ចោរ ភ្ជង់ អ្នក ទាំង ពីរ ឲ្យ អ្នក នៅ លើ ផ្ទះ បើក ទ្វារ រួច ពួកវា ក៏ ភ្ជង់ ស្ត្រី រងគ្រោះ ចូល ក្នុង បន្ទប់ នាង ដើម្បី ឲ្យ ចាក់សោ ទូដែក យក លុយ ឲ្យ វា ប៉ុន្តែ ទំនង ជា ស្ត្រី រងគ្រោះ ស្ដាយ លុយ មិន ព្រម ចាក់ សោ ទូ ដែក ហើយ តដៃ ជាមួយ ចោរ ទើប ត្រូវ ចោរ បាញ់ ស្លាប់ នៅ លើ ផ្ទះ ក្នុង បន្ទប់ រួច ដោះ យក គ្រឿងអលង្ការ ពី ស្ត្រី នោះ អស់​។ ខណៈ ពេល ឮ សូរ គ្រាប់កាំភ្លើង ភ្លាម បងថ្លៃ នៅផ្ទះ ក្បែរ នោះ ក៏បាន ទាញ ដំបង រត់ មក ផ្ទះ ប្អូនថ្លៃ ក៏ ត្រូវ ក្រុម ចោរ នៅ ត្រៀម ក្រោម ផ្ទះ នោះ បាញ់ រះ ដើម្បី សម្លាប់ តែ មិន ត្រូវ ត្រូវតែ ដំបង និង ចង្អុលដៃ ខាងឆ្វេង ហើយ បុរស នោះ ក៏ រត់ គេច បាត់ ទៅ​។ ក្រោយ ពី បាញ់ សម្លាប់ ស្ត្រី រងគ្រោះ ប្រមូល យក គ្រឿង អលង្ការ រួច មក ពួក វា ក៏ បាន ចុះ មក ក្រោម ផ្ទះ ស្រាយ ចំណង ប្ដី ហើយ ភ្ជង់ ឡើង លើ ផ្ទះ ដើម្បី ឲ្យ ចាក់សោ ទូដែក ប្រមូល លុយ ឲ្យ វា ។ បន្ទាប់ មក ពួកវា ក៏បាន ចុះ មកវិញ ភ្ជង់ ស្ត្រី ម្នាក់ ទៀត ដែល ទៅ ទិញ កាត់ ទូរស័ព្ទ នោះ យក ខ្សែ​.​ក នោះ រួច ចុះដី បាញ់ ឡើងលើ គំរាម មួយ គ្រាប់ គេចខ្លួន តាម ក្រោយ ផ្ទះ បាត់ស្រមោល តែម្ដង​៕image1