ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ មានករណីអំពើហិង្សាសក្នុងគ្រួសារមួយ បានកើតឡើង នៅចំណុចភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេតឧត្តរមានជ័យ។លោកវរសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា
មូលហេតុកើតឡើង អំពើហិង្សានេះ ដោយសារតែបុរសជាប្តី បានទាលុយ ពីប្រពន្ធយកទៅលេងផ្នាល់ប្រដាល់ នៅពេលនោះ ប្រពន្ធកំពុង អង្គុយកាន់កាំបិត ធ្វើត្រីក៏មានការប្រវាយប្រតបគ្នាដន្តើមយកលុយ ទៅវិញ ទៅមកបណ្តាលឲ្យ ត្រូវមុតនឹងកាំបិត ត្រង់ពោះរងរបួសតែម្តងទៅ។លោកវរសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុក បានបន្តទៀតថា ករណីនេះ បង្កឡើង ដោយឈ្មោះភុង ធី ភេទស្រីអាយុ៣០ឆ្នាំ បានយកកាំបិតធ្វើអោយមុត ទៅលើប្តី ឈ្មោះអៀម សំអាង ភេទប្រុសអាយុ៤៧ឆ្នាំ ត្រូវចំពោះបណ្តាលឲ្យរងរបួស បច្ចុប្បន្ន ជនបង្កនិងជនរងគ្រោះ រស់នៅភូមិ ឃុំ ខាងលើ ហើយនៅពេលបច្ចុប្បន្ន សមត្ថកិច្ចប៉ូលិសស្រុក បានធ្វើការអប់រំ និងកិច្ចសន្យា អោយវិលត្រឡប់ទៅផ្ទះវិញ ព្រោះតែ របួសនៅត្រង់ពោះ នោះ បន្ទេចបន្ទួច ពេក៕




































